ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ សង្ស័យមានវិបត្តិ និយាយទូរស័ព្ទចប់ដុតសម្លាប់ខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចច្រកចូលទីក្រុងកោះនិរោ ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បុរសម្នាក់ជិះម៉ូតូម៉ាកហុងដា ពាក់ស្លាកលេខភ្នំពេញ 1AV-0413 មកឈប់អង្គុយក្រោមដើមឈើសង្ស័យមានវិបត្តិនិយាយទូរស័ព្ទចប់ដុតសម្លាប់ខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋប្ដឹងសមត្ថកិច្ចជួយហៅរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្រ្គោះ។ ជនរងគ្រោះមានឈ្មោះ តាន់ សម ភេទប្រុស អាយុ៦៧ឆ្នាំ ស្នាក់នៅផ្លូវ៥៣បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមសាក្សី បានឃើញបុរសជនរងគ្រោះមានបំណងធ្វើអត្តឃាតសម្លាប់ខ្លួនឯងមិនដឹងមានវិបត្តិអ្វីទេ។ ដោយបានឃើញបុរសម្នាក់អង្គុយលើម៉ូតូ នៅក្រោមដើមខ្នុលឃើញទូរស័ព្ទ ហើយដាក់ទូរស័ព្ទចុះជនរងគ្រោះឃើញមានទឹកមុខក្រៀមក្រំ ហើយគាត់បានជិះម៉ូតូទៅមុខហួសបាត់ក្រោយម៉ោងប្រហែលខ្ទង់ជាង ១ម៉ោង ស្រាប់តែលឺសូរថាមានម៉ូតូឆេះហើយក៏ជិះម៉ូតូត្រលប់ មកមើលម្ដងទៀត ក៏ឃើញបុរសដែលអង្គុយក្រោមដើមខ្នុលកំពុងតែឆាបឆេះស្រែកឱ្យគេឯងជួយរួចក៏មានសន្តិសុខតេហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ និងរថយន្តសង្រ្គោះដឹកយកទៅមន្ទីរពេទ្យព្យាបាល។ សមត្ថកិច្ចបញ្ជាក់ថា នៅកន្លែងកើតហេតុបន្សល់ម៉ូតូដែលឆេះខ្លោចមើលមិនដឹងថាម៉ាកអ្វី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១សន្លឹក ហើយបានរុំព័ន្ធកន្លែងកើតហេតុរងចាំផ្នែកការិយាល័យបច្ចេកទេសកោសល្យវិច្ច័យ របស់ស្នងការដ្ឋានរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យកន្លែងកើតហេតុបញ្ជាក់ថាករណីអត្តឃាត ឬក៏ករណីផ្សេងទៀតតែបឋមករណីអត្តឃាតសម្លាប់ខ្លួនឯង។ ជនរងគ្រោះកំពុងសម្រាកព្យាលនៅមន្ទីរពេទ្យព្រះកុសមៈ តែមិនទាន់មានក្រុមគ្រួសារមកសួរសុខទុក្ខនៅឡើយទេ៕

ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ០៨នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៨នាក់ (ស្រី០២នាក់) ពាក់ព័ន្ធករណីប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចដីឡូរ៍ទុកចោល ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន ៖ ក្រាមសថ្លាចំនួន១០កញ្ចប់ រួមនឹងសម្ភារសម្រាប់សេពគ្រឿងញៀនបានមួយចំនួនទៀត។ ជនសង្ស័យទាំង០៨នាក់ មានឈ្មោះ ៖ ១/ឈ្មោះ សុខុន វីហ្សា ភេទស្រី អាយុ២៣ឆ្នាំ, ២/ឈ្មោះ សួន យ៉ាង ភេទប្រុស អាយុ៤៥ឆ្នាំ, ៣/ឈ្មោះ កែវ គង្គា ភេទប្រុស អាយុ៣៩ឆ្នាំ, ៤/ឈ្មោះ សុខ ប៊ុនឈីន ភេទប្រុស អាយុ៣៥ឆ្នាំ, ៥/ឈ្មោះ យ័ន គឹមសេង ភេទប្រុស អាយុ២៩ឆ្នាំ, ៦/ឈ្មោះ សោម ឃឿន ភេទប្រុស អាយុ២៤ឆ្នាំ, ៧/ឈ្មោះ ឃឹម […]

ព័ត៌មានសន្តិសុខសង្គម

សាច់ជ្រូក និងសរីរាង្គជ្រូកបង្កក មានផ្ទុកវីរុសជម្ងឺឆ្លង ប៉េស្រ្តអាហ្វិក (ASFV) ប្រមាណជិត២តោន ត្រូវបានមន្ត្រីជំនាញនាំយកទៅបំផ្លាញចោល!!!

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ មន្រ្តីជំនាញរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងមន្ត្រីជំនាញរបស់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានធ្វើការបំផ្លាញចោលសាច់ជ្រូក និងសរីរាង្គជ្រូកបង្កក សរុបប្រមាណ១,៧៦០គីឡូក្រាម។ ការបំផ្លាញចោល នេះ ត្រូវបានរៀបចំឡើងនៅទីលានចាក់សម្រាមដែលស្ថិត នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយ លោក ប៊ុន ចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ តំណាងឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ លោកអគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប. បានឱ្យដឹងថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនមនុស្ស៧នាក់ ករណីគ្រឿងញៀន ស្រុកព្រៃនប់ ក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន៣ថ្ងៃជាប់គ្នា នៅថ្ងៃទី១៤-១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយឃាត់ខ្លួជនសង្ស័យចំនួន៧នាក់ នៅក្នុងមូលដ្ឋានស្រុកព្រៃនប់ និងក្រុងព្រះសីហនុ។ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ប្រតិបត្តិការនេះ ធ្វើឡើងនៅទីតាំង៣ផ្សេងគ្នា ដោយក្នុងនោះរួមមាន ៖ *នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅភូមិដូង ក្រុម១៧ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ជនសង្ស័យឈ្មោះ ជុំ ចន្ធូ មុខរបរមិនពិតប្រាកដ ដកហូតបាន ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន៣៥កញ្ចប់ *នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្ក្រា បករណីគ្រឿងញៀនមួយករណី ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចាន់ នុន ហៅដន អាយុ៣៧ឆ្នាំ មុខរបរជាងឡាន […]

ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន២នាក់ បានជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីចំនួន២នាក់ ដែលជិះម៉ូតូមួយគ្រឿងដឹកគ្នា តែមិនបានសម្រេច បណ្តាលឲ្យដួលម៉ូតូ និងរងរបួសស្រាល

ភ្នំពេញ ៖ កាលពីយប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅត្រង់ចំណុចទល់មុខសាលាមត្តេយ្យសាមគ្គី តាមបណ្ដោយផ្លូវ១៨២ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។ នៅមុនពេលកើតហេតុ ពួកគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ស.លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1N-7860 ជិះចេញមកពីពោតិ៍ចិនតុង ក្នុងគោលបំណងទៅផ្ទះនៅច្បារអំពៅ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ១៨២ ទិសដៅពីលិចទៅកើត។ ស្ត្រីរងគ្រោះបន្តថា លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ជិះម៉ូតូ២គ្រឿងមិនចាំម៉ាក បានជិះតាមពីក្រោយជនរងគ្រោះ និងបានធ្វើសកម្មភាពឆក់កាបូបស្ពាយដែលជនរងគ្រោះជាអ្នកឌុបស្ពាយជាប់នឹងខ្លួន តែមិនបានសម្រេច ក៏បណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួសស្រាល និងខូចខាតម៉ូតូបន្តិចបន្តួច។ ចំណែកឯជនសង្ស័យវិញ ក៏បាននាំគ្នាបន្ថែមល្បឿនជិះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាពតែម្តង។ ដោយសារតែជនរងគ្រោះមិនបានបាត់បង់ទ្រព្យសម្បត្តិអ្វី ជនរងគ្រោះក៏បានលើកម៉ូតូ រួចក៏ជិះបន្តដំណើរចេញទៅមុខទៀត ដោយមិនបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍សមត្ថកិច្ចទេ៕

ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីលួចគាស់ផ្ទះ និងលួចសម្ភារក្នុងការដ្ឋានសំណង់ជាអាជីព ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

ជនសង្ស័យ០៣នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល ធ្វើការស្រាវជ្រាវឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចភូមិស្ទូលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល ពាក់ព័ន្ធករណីលួចគាស់ផ្ទះ និងលួចសម្ភារ ក្នុងការដ្ឋានសំណង់ជាអាជីព។ ជនសង្ស័យទាំង០៣នាក់ មានឈ្មោះ ៖ ១-ឈ្មោះ អេង ភារិន ហៅ ស្នា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិបឹងកំបោរ សង្កាត់ឪឡោក ខណ្ឌកំបូល។ ២-ឈ្មោះ អេង ភារុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ភូមិស្នូលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល។ ៣-ឈ្មោះ យ៉ុម ប្រុសម៉ៅ ហៅ ខ្មៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្ន ភូមិស្ទូលខ្ពស់ […]

ព័ត៌មានសន្តិសុខសង្គម

ភ្លេចដកសោរចេញពីម៉ូតូមួយសន្ទុះចេញពីហាងវិញបាត់ម៉ូតូ សំណាងកម្លាំងកងរាជអាវុធហត្ថចាប់ជនសង្ស័យ២នាក់ និងយកម៉ូតូបានមកវិញ

បន្ទាយមានជ័យ៖ ភ្លេចដកសោរចេញពីម៉ូតូមួយសន្ទុះចេញពីហាងវិញបាត់ម៉ូតូ សំណាងអាវុធហត្ថស្រាវជ្រាវចាប់ជនសង្ស័យ២នាក់ និងយកម៉ូតូបានមកវិញ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ ជនសង្ស័យទី១ឈ្មោះ ភារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ទី២.ឈ្មោះ តូច រតនៈ ហៅ រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ ស្នាក់នៅក្នុងក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ត្រីនួន នីណារ៉ូ  មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបន្តថា  កាលពីវេលម៉ោង២១និង៣០នាទីយប់ ជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដា ZOOMER X ពណ៌ក្រហម ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខបាត់ដំបង 1Y-2427 ដើម្បីទៅហាងលក់ដូរមួយកន្លងម្តុំរោងចក្រឌីស ហើយបានចតម៉ូតូទុកនៅខាងមុខហាង ដោយភ្លេចដកកូនសោរទុកជាប់នឹងម៉ូតូ ហើយក៏ដើរចូលក្នុងហាង បានមួយសន្ទុះ ខ្លួនបានចេញមកវិញ ក៏ស្រាប់តែបាត់ម៉ូតូ រត់ទៅដាក់ពាក្យបណ្តឹងនៅបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។ លោកបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះប្រតិបត្តិការ និងធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ខាងលើ រួមទាំងម៉ូតូជនរងគ្រោះ។ បន្ទាប់ពីសួរនាំជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូពីជនរងគ្រោះដែលចតទុកចោលភ្លេចដកសោរពិតប្រាកដមែន កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់ជំនាញកងរាជអាវុធហត្ថខេត្ត រួចបញ្ជូនបន្តទៅកាន់សាលាដំបូងចាត់ការតាមនីតិវិធី។ […]

ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ជូនសមត្ថកិច្ច ក្រោយពីធ្វើសកម្មភាពលួចម៉ូតូ តែមិនបានសម្រេច

ភ្នំពេញ៖  នៅរសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះសុខ សំណាង ភេទស្រី អាយុ២០ឆ្នាំ មុខរបរលក់មាន់ ស្នាក់នៅកន្លែងកេីតហេតុខាងលេី មានស្រុកកំណេីតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ជនសង្ស័យឈ្មោះចាន់ ធា ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណេីតនៅស្រុកត្រាំកក់ ខេត្តតាកែវ។

ព័ត៌មានសន្តិសុខសង្គម

មនុស្ស៤នាក់បានបាត់ខ្លួន ក្រោយលិចទូក ខណសមត្ថកិច្ច កំពុងស្វែងរក តែមិនទាន់ឃើញនៅឡើយទេ

ស្ទឹងត្រែងៈ នៅថ្ងៃទី១៥ កុម្ភៈ ឆ្នំា២០២៣នេះ លោក អ៊ុង សុភ័ក្រ្ត នាយប៉ុស្តិ៍នគរបាលសង្កាត់សាមគ្គី បានឲ្យដឹងថា  ករណីលិចទូកអ្នកភូមិមួយគ្រឿង កាលពីថ្ងៃទី១៤ កុម្ភៈ ម្សិលមិញ អាជ្ញាធរមានសមត្ថកិច្ច កំពុងស្វែងរក តែមិនទាន់ឃើញនៅឡើយទេ។ សូមបញ្ជាក់ថា ទូកមួយគ្រឿង ដឹកមនុស្សចំនួន ៨ នាក់ ទាំងក្មេង ទាំងចាស់ បានបើកឆ្លង តាមដងទន្លេមេគង្គ ពីភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ មកភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ដើម្បីប្រកបមុខរបររកស៊ី លុះពេលមកដល់ចំណុច កន្ទុយកោះហាន ទឹកហូរកួច ក៏បានធ្វើឲ្យទូកនោះ លិចបាត់មនុស្សបួននាក់ នៅក្នុងចំណោមអ្មកបាត់ខ្លួន មានកុមារ ពីរនាក់។ មនុស្សបួននាក់ ដែលបានបាត់ខ្លួននោះរួមមាន÷ ទី១ ឈ្មោះ សុត មី ភេទប្រុស អាយុ ៥៦ ឆ្នាំ។ ទី ២ ឈ្មោះ ម៉ី សុគ្រី […]

ព័ត៌មានសន្តិសុខសង្គម

មិនស្មានថា តារាសម្តែងជើងចាស់ និងជាមន្រ្តីរាជការផង ធ្លាក់ខ្លួនបែបនេះសោះ

ភ្នំពេញ : នេះសារបង្ហោះរបស់លោក អុឹម ជីវ៉ា លើ facebook របស់ខ្លួន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ តាមរយៈនៃការបង្ហោះនេះ លោក អុឹម ជីវ៉ា បានរៀបរាប់ថា, វាជារឿងចៃដន្យណាស់ស្របពេលដែលអ្នកម្តាយជំទាវ ហ៊ុន សុីណាត បានដឹកនាំក្រុមការងារទៅចុះចែកអំណោយនិងកាត់ខ្សែបូនៅខេត្តរតនៈគីរី ហើយក៏ឈាងចូលខេត្តមណ្ឌលគីរីស្រាប់តែ បានជួប តារាសម្តែងជើងចាស់ ក្នុងរូបភាពស្គមស្គាំង ហើយមកនិយាយប្រាប់ អ្នកម្តាយជំទាវ ហ៊ុន សុីណាត អោយជួយឧបត្ថម្ភគាត់ផង គាត់កំពុងខ្វះខាត ត្រូវការជំនួយ ដើម្បីព្យាបាលជំងឺរបស់គាត់ ព្រោះគាត់មានជំងឺបេះដូង ។ លោកបន្តថា, ហើយគាត់ក៏បានប្រាប់ថាកន្លងមកក៏មានសម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនមកជួយម្តងហើយ តែដោយសាជំងឺវាធ្ងន់គឺទប់ទល់មិមជាប់ទេ ដូចនេះ ថ្ងៃនេះបានជួបលោកជំទាវ ហ៊ុន សុីណាត ហើយក៏សុំអោយលោកជំទាវ ហ៊ុន សុីណាត និងសប្បុរសជនជួយផង ។ លោកបន្តថា, ដោយមើលឃើញពីភាពលំបាកបែបនេះ លោកជំទាវ ចិត្តបុណ្យ […]