នាព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ចំនួន៣ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៣ករណីរួមមាន៖ *ករណីទី១៖ កាលពីវេលាម៉ោង១៨៖១០នាទី ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០៣នាក់ ទៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិចំការឪឡឹកទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន។ ជនសង្ស័យទាំង០៣នាក់មានឈ្មោះ ៖ ១۔ឈ្មោះ ហង់ ពិសិដ្ធ ភេទ ប្រុស អាយុ ៣០ ឆ្នាំ, ២-ឈ្មោះ សឿន ឧត្តម ហៅក្រៅ ដំ ភេទ ប្រុស អាយុ ២៩ ឆ្នាំ, ៣-ឈ្មោះ អ៊ុយក កញ្ញា ហៅក្រៅ តី ភេទ ស្រី អាយុ ១៨ ឆ្នាំ។ […]
Tag: ព័ត៌មានសន្តិសុខសង្គម
ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចម៉ូតូ នៅភ្នំពេញ
ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៣ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច(លួច ម៉ូតូ០១គ្រឿង) ឃាត់ខ្លួននៅចំណុចមុខផ្ទះលេខ២៧ ផ្លូវលេខ២៨៧ កែងនិងផ្លូវលេខ៥៦០ ក្រុមទី៤១ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែល បានប្រព្រឹត្តបទល្មើសលួចនៅចំណុចផ្ទះលេខ៥៣A ផ្លូវលេខ១៣២ ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៥:៣០នាទីរសៀល ។ ជនសង្ស័យឈ្មោះ ចាន់ ទីន ហៅ ទីន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវរថភ្លើង ម្តុំរោងចក្រឆ្នាំង ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នពេញ ។ រីឯជនរងគ្រោះឈ្មោះ ហេង ស្រីណុច ភេស្រី អាយុ១៧ឆ្នាំ មុខរបរ បុគ្គលិកភោជនីយ៏ដ្ឋាន ស្នាក់នៅផ្ទះលេខ៥៣A ផ្លូវលេខ១៣៤ សង្កាត់បឹងកក់ទី២ […]
ចាប់ដកហូតសម្ភារៈល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ នៅហាងកាហ្វេ ៥ទីតាំង
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ទីតាំងហាងលក់កាហ្វេបង្កប់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញប្រភេទឡូតូ ដែលគ្មានច្បាប់អនុញ្ញាតចំនួន៦ ទីតាំង ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរចុះបង្ក្រាបចាប់ដកហូតសម្ភារមួយចំនួន ។ ដោយអនុវត្តតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការបញ្ជាផ្ទាល់របស់លោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យឱ្យបង្ក្រាបទាំងអស់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ។ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍សម្ងាត់ថាមានទីតាំងលក់កាហ្វេមួយចំនួននៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣ បានលួចដាក់បង្កប់ល្បែងស៊ីសងប្រភេទអនឡាញទេីបកម្លាំងសង្កាត់ចុះពិនិត្យជាក់ស្តែងតែម្តង។ ក្រោយពិនិត្យជាក់ស្តែងទីតាំងខាងលេីមិនមានលិខិតអនុញ្ញាតឱ្យបើកអាជីវកម្មល្បែងស៊ីសង ទេីបធ្វេីលិខិតកិច្ចសន្យាបញ្ឈប់រាល់ការបេីកល្បែងស៊ីសងខុសច្បាប់លេីម្ចាស់ទីតាំង រួចដកហូតសម្ភារ កុំព្យូទ័របេីកបញ្ចាំងល្បែងស៊ីសងសរុបចំនួន៧គ្រឿងនិងសម្ភារៈមួយចំនួនទៀតយកមករក្សាទុកនៅសាលាសង្កាត់បណ្តោះអាសន្ន៕
ក្មេងស្រីតូចជនជាតិចិនអាយុ៣ឆ្នាំបានធ្លាក់ពីអាគារជាន់ទី៧បណ្តាលអោយស្លាប់បាត់បង់ជីវិតភ្លាម
ភ្នំពេញ៖ នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃត្រង់ ថ្ងៃច័ន្ទ ទី១៣ ខែកុម្ភះ ឆ្នាំ២០២៣ មានករណីក្មេងធ្លាក់ពីលើអគារជាន់ទី ៧ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខបានឲ្យដឹងថា ក្មេងស្រីតូច ជនជាតិចិនអាយុ 3 ឆ្នាំដែលធ្លាក់ពីអគារខ្ពស់ជាន់ទី 7 ស្លាប់បាត់បង់ជីវិតនោះ អាជ្ញាធរបានចូលទៅមើលក្នុងបន្ទប់ឃើញថាកញ្ចក់បង្អួចនៅក្នុងបន្ទប់ ទឹកចំហ នេះគឺជាការសន្និដ្ឋានជំហានដំបូងអាចមកពីក្មេងស្រីតូចនោះឡើងជាន់និងបង្គន់រួចឡើងទៅតាមបង្អួចនោះបណ្ដាលឲ្យធ្លាក់ស្លាប់បាត់បង់ជីវិតតែម្ដង តែព័ត៌មានច្បាស់ការយ៉ាងណានោះអាជ្ញាធរកំពុងតែធ្វើការស្រាវជ្រាវបន្តទៀត។ ក្រោយកើតហេតុក្រុមគ្រួសារបានសពក្មេងស្រីជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕
អគ្គីភ័យឆេះផ្ទះលក់កុំព្យូទ័រ គ្រឿងអេឡិចត្រូនិច គ្រឿងអគ្គីសនី ផ្ទះកង់ឡាននិងម៉ាត អស់១១ល្វែងនៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ អគ្គីភ័យឆេះផ្ទះលក់កុំព្យូទ័រ គ្រឿងអេឡិចត្រូនិច គ្រឿងអគ្គីសនី ផ្ទះកង់ឡាននិងម៉ាត អស់១១ល្វែងនៅក្រុងប៉ោយប៉ែត នៅវេលាម៉ោង៦.១០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខាងលិចស្តប់អេស៊ីលីដា ៧០ម៉ែត្រ ក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រភពបានប្រាប់ថា៖ ពេលអគ្គីភ័យឆាបឆេះ គេឃើញចេញពីផ្ទះលក់កុំព្យូទ័រ NTCចំនួន៣ល្វែង, បន្តឆេះផ្ទះទ្រីពៅ លក់គ្រឿងអេឡិចត្រូនិចចំនួន២ល្វែង, ឆេះផ្ទះលីសេងផេង លក់គ្រឿងអគ្គីសនី២ល្វែង ឆេះផ្ទះ ស៊ីណាត លក់កង់ឡាន ចំនួន២ល្វែង និងម៉ាតចំនួន២ល្វែង សរុបចំនួន១១ល្វែង មាន៥ម្ចាស់។ ពេលពីអគ្គីភ័យឆាបឆេះ គេឃើញមានវត្តមាន លោក គាតហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត រួមទាំងកងកម្លាំងចម្រុះ ជួយអន្តរាគមន៍ជួយយកសម្ភាៈ ទ្រព្យសម្បត្តិ៍ប្រជាពលរដ្ឋចេញមកក្រៅ និងដឹកនាំក្រុមពន្លត់អគ្គីភ័យរបស់រដ្ឋបាលក្រុង រថយន្តអគ្គីភ័យអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រថយន្តអគ្គីភ័យក្រុមហ៊ុនកាស៊ីណូត្រូពីកាណា បាញ់ទឹកពន្លត់ អស់រាប់សិបឡាន ក្នុងនោះលោក គាត ហ៊ុល បានទំនាក់ទំនងសុំរថយន្តពន្លត់អគ្គីភ័យស្រុកអារញ្ញ ខេត្តស្រះកែវប្រទេសថៃនាំរថយន្តជាច្រើនគ្រឿងមកជួយបាញ់ពន្លត់ រហូតដល់ម៉ោងជិត៨ព្រឹក ទើបអាចគ្រប់គ្រងស្ថានការបាន។ សមត្ថកិច្ចបានប្រាប់ថា […]
ការិយាល័យ មេធាវី ផុន ធារិន ចេញសេចក្ដីជូនដំណឹងដល់សាធារណៈជនមេត្តាជ្រាប ក៏ដូចជាស្ថាប័នបងប្អូនអ្នកសារព័ត៌មាន…
ភ្នំពេញ ៖ យោងតាម លិខិត របស់ ការិយាល័យមេធាវី ផុន ធារិន នៅរសៀល ថ្ងៃ សុក្រ ទី ១៣ ខែមករា ឆ្នាំ ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង ស្តីអំពី ភាពស្របច្បាប់របស់អាជីវកម្មឆ្នោត_ឡូតូ របស់ក្រុមហ៊ុន លាភមហាសម្បត្តិ ឡូតូ ឯ.ក LEAPMORHASAMBATH LOTTO CO.LTD សូមជម្រាបជូន សូមសំណូមសារធារណៈជន និងស្ថាប័នអ្នកសារព័ត៌មានផ្សេងៗ សូមមេត្តាបញ្ឈប់សកម្មភាពផ្សព្វផ្សាយ ចែកចាយព័ត៌មានមិនពិតទៀតទៅ ដើម្បី ជៀសវាងមានការភ័ន្ដច្រឡំ និងបង្កឱ្យមានចលាចលក្នុងសង្គម។ តបតាមសំណើរខាងលើ ក្រុមហ៊ុនដែលជាកូនក្ដីរបស់ខ្លួន គឺមានឯកសារគ្រប់គ្រាន់ ទៅតាមផ្លូវច្បាប់គ្រប់ដំណាក់កាល ចេញពីក្រសួងពាក់ព័ន្ធ ដែលចុះក្នុងបញ្ចីគណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងមានច្បាប់ឯកសារគ្រប់គ្រាន់ ដូចបានបញ្ចាក់ជូន ៕ ខាងក្រោមនេះ មានលិខិត និងឯកសារគ្រប់គ្រាន់ ដូចបានបញ្ចាក់ជូន ខាងលេីនេះ
សមត្ថកិច្ចឆ្លើយតបទៅនឹងការ ផ្សព្វផ្សាយថា មានករណីបើកលេងល្បែងឆ្នោតឡូតូ យ៉ាងអាណាធិបតេយ្យនៅ ទល់មុខស្នងការដ្ឋាននគរបាលខេត្តកណ្តាល
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយតបទៅនឹងបណ្តាញសង្គមដែលបានផ្សព្វផ្សាយថា មានករណីបើកលេងល្បែងឆ្នោតឡូតូ យ៉ាងអាណាធិបតេយ្យនៅចំណុចតារាងបាល់ទះ ទល់មុខស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យលោកអធិការនគរបាលក្រុងតាខ្មៅ ចុះបង្រ្កាបទីតាំងខាងលើជាលទ្ធផល៖ ស្តីពីករណី៖ បង្រ្កាបល្បែងកត់ឆ្នោតឡូតូ -កើតហេតុ៖ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៤និង០០នាទី -ចំណុច៖ តារាងបាល់ទះមាត់ស្ទឹងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យ ចំនួន ០២នាក់ ១.ឈ្មោះ អាន លីហ្សា ភេទស្រី អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកឆ្នោតក្រុមហ៊ុនលាភមហាសម្បត្តិ (ឃាត់ខ្លួន)។ ២.ឈ្មោះ ម៉ី រដ្ឋា ភេទស្រី អាយុ៣១ឆ្នាំ ស្នាក់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកឆ្នោតក្រុមហ៊ុនលាភមហាសម្បត្តិឡូតូ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក ១.សៀវភៅកត់ចំណូលចំណាយ […]
ឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា និងនារីខ្មែរ ពាក់ព័ន្ធករណីឆបោកតាមបណ្ដាញសង្គម លើជនរងគ្រោះម្នាក់អស់ទឹកប្រាក់ជាង ១០ម៉ឺន ដុល្លារ
កាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៣ កម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសទូរគមនាគមន៍នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដឹកនាំដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ពីររូប÷ ១) បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ អាយុ៤១ឆ្នាំ ២) នារីជនជាតិខ្មែរម្នាក់ អាយុ៣៩ឆ្នាំ ពាក់ព័ន្ធករណីឆបោកតាមបណ្ដាញទំនាក់ទំនងសង្គម លើជនរងគ្រោះម្នាក់អស់ទឹកប្រាក់ប្រមាណជាង ១០ម៉ឺន ដុល្លារសហរដ្ឋអាមេរិក។ ជនសង្ស័យជានារីខ្មែរ មានមុខរបរជាអ្នកលក់ដូរនៅផ្សារ ជាអ្នកដើរបញ្ចុះបញ្ចូល អ្នកជិតខាងនិងអ្នកភូមិ ដើម្បីឱ្យទៅបង្កើតគណនីធនាគារផ្សេងៗហើយលក់គណនីធនាគារនោះមកឱ្យខ្លួនហើយខ្លួនបានលក់បន្តទៅឱ្យជនសង្ស័យដែលជាបុរស សញ្ជាតិនីហ្សេរីយ៉ាខាងលើ ។ ជនសង្ស័យ ដែលជាបុរស សញ្ជាតិនីហ្សេរីយ៉ា បានទិញគណនីធនាគារជាច្រើនយកមកគ្រប់គ្រង ដើម្បីជាមធ្យោបាយក្នុងការឆបោកជនរងគ្រោះឱ្យផ្ញើប្រាក់មកគណនីទាំងនោះ ហើយខ្លួនដកប្រាក់ទាំងនោះតាមបញ្ជរទូរ ATM ដើម្បីលាក់អត្តសញ្ញាណរបស់ខ្លួន។ បន្ទាប់ពីឃាត់ខ្លួនបាន មន្ត្រីជំនាញបានរកឃើញថា ជនសង្ស័យ បានបោកប្រាស់ជនរងគ្រោះជាច្រើននាក់ផ្សេងទៀតតាមរូបភាពមនោសញ្ចេតនាស្នេហាពីបរទេស ទំនាក់ទំនងពាណិជ្ជកម្ម និងទំនាក់ទំនងបញ្ញើកញ្ចប់អីវ៉ាន់ជាដើម។ បន្ទាប់មកជនសង្ស័យបានឱ្យបក្ខពួកបន្លំខ្លួនជាមន្ត្រីមានសមត្ថកិច្ចទាក់ទងមកជនរងគ្រោះថា ត្រូវបង់ថ្លៃសេវាដើម្បីសម្រួលក្នុងការយកប្រាក់ ឬវត្ថុមានតម្លៃចេញពីច្រកទ្វារអន្តរជាតិដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាបជាដើម។ នៅព្រឹកថ្ងៃទី ០៩ ខែកុម្ភៈឆ្នាំ ២០២៣ ជនសង្ស័យទាំងពីរត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន ក្នុងការទុកចិត្តលើជនមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ដែលសន្យាផ្ញើប្រាក់ ឬវត្ថុមានតម្លៃ […]
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទជាង១០លើក!
ជនសង្ស័យឈ្មោះ ទេព បូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ភូមិតាកេរ្ត៍ថ្មី សង្កាត់កំបូល ខណ្ឌកំបូល ត្រូវបានកម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌកំបូល ឃាត់ខ្លួន កាលពីវេលាម៉ោង១៨:១០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទ នៅចំណុចផ្លូវបេតុង ជិតសាលាសង្កាត់កំបូល ខណ្ឌកំបូល កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។ វត្ថុតាងចាប់យក ៖ ម៉ូតូ០១គ្រឿងម៉ាក ឌ្រីមសង់ស៊េរី០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1FM-7239 (ម៉ូតូជិះធ្វើសកម្មភាពឆក់)។ ក្រោយពេលស្តាប់ចម្លើយជនសង្ស័យ ទេព បូរ៉ា បានសារភាពឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ រូបខ្លួន និងបក្ខពួកម្នាក់ទៀត ឈ្មោះ អាទីង ពិតជាបានជិះម៉ូតូ០១គ្រឿងម៉ាក ឌ្រីមសង់ស៊េរី០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1FM-7239 ធ្វើសកម្មភាពឆក់ ទូរស័ព្ទ០១គ្រឿងម៉ាក OPPO បានសម្រេច […]
បុរសដែលជាកម្មករសំណង់ដាច់ចងកសម្លាប់ខ្លួន ចោលប្រពន្ធនិងកូនបីនាក់ នៅភូមិព្រែកទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ: បុរសវ័យ៣០ជាងឆ្នាំដែលជាកម្មករសំណង់ដោយរងសម្ពាធសតិអារម្មណ៍ធ្ងន់ធ្ងរក៏បានសម្រេចចិត្តចងកសម្លាប់ខ្លួនចោលប្រពន្ធកូនយ៉ាងអណោចអធ័ម ដែលមានប្រពន្ធឈ្មោះ ពិសី មានកូន៣នាក់ ប្រុស១ស្រី២ មានស្រុកកំណើត នៅភូមិគោកច្រេះ ស្រុកមេសាង ខេត្តព្រៃវែង ចំណែកឯប្រពន្ធជាកម្មការិនីរោងចក្រកាត់ដេរ ដែលមានស្ថានភាពសេដ្ឋកិច្ចគ្រួសារលំបាកខ្វះមុខខ្វះក្រោយ ក៏បានយកកូនទាំង៣នាក់ទៅផ្ញើរនឹងម្ដាយក្មេកជួយមើលថែរនៅឯព្រែកតាមាក់ ប្ដីប្រពន្ធទាំងពីរមកធ្វើការរកលុយ ដោយបានជួលបន្ទប់ស្នាក់អាស្រ័យ នៅភូមិព្រែកទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នេះបើតាមការបញ្ជាក់ពីសំណាក់បងស្រីដែលជាបងថ្លៃរបស់សពដល់អ្នកសារព័ត៌មានយើង។ អ្វីដែលខ្លោចផ្សារបំផុតគឺនៅពេលដែលសាកសពត្រូវបានបញ្ជូនមកដល់វត្តទឹកថ្លាហើយប្រពន្ធគ្មានប្រាក់សម្រាប់ធ្វើពិធីបូជាសព បានត្រឹមតែយំឱបសពប្តីខណៈពេលសពត្រូវបានទុកចោល តាំងពីយប់រហូតទល់ព្រឹកទើបមានការភ្ញាក់ផ្អើលដល់បងប្អូនអ្នកសារព័ត៌មានជួយធ្វើការផ្សាយដើម្បីរកសប្បុរសជនជួយថវិកាយកមកជូនប្អូនស្រីបានបូជាសពប្តី(កាលនៅរស់លំបាកណាស់ទៅហើយ ស្លាប់ទៅហើយក៏នៅតែលំបាកទៅទៀតនេះហើយជីវិត) ភ្លាមៗដំណឹងនេះក៏លេចលឺដល់លោកសក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិសែនជ័យ ដែលប្រជាពលរដ្ឋតែងតែហៅលោកថាមន្ត្រីទន់ភ្លន់តែម៉ឺងម៉ាត់ ចាត់តាំងលោក ហុក សុទិត្យាជាមន្ត្រីរដ្ឋបាលខណ្ឌបានពាំនាំយកនូវថវិកា ដើម្បីទៅជូនដល់ប្អូនស្រីរៀបចំធ្វើពិធីបូជាសពទៅតាមគន្លងប្រពៃណីខ្មែរ រួចរាល់ទាំងស្រុងនៅវេលាម៉ោងពីររសៀលថ្ងៃដដែលនេះផងដែរ។ ក្នុងនោះតាមរយៈអ្នកសារព័ត៌មានក៍ប្រមូលបាននូវប្រាក់ចូលរួមពីសប្បុរសជននានាជូនដល់ប្អូនស្រីមួយចំនួនបន្ថែមទៀត។ ការចែករំលែក្តីស្រឡាញ់ និងចេះអាណិតអាសូរដោយគ្មានការរើសអើងរបស់មន្ត្រីបែបនេះ ដែលយើងអាចហៅបានថាអភិបាលខណ្ឌពោធិ៍សែនជ័យគឺជាមន្ត្រីជើងពីរបស់សម្ដេចពិតប្រាក “រាស្ដ្រមានទុក្ខ ឃើញមុខមន្ត្រី” នៅចំពោះមុខអ្នកសារព័ត៌មានស្ត្រីជាភរិយារបស់សពបានថ្លែងអំណរអរគុណដល់លោកអភិបាលខណ្ឌពោធិ៍សែនជ័យក្នុងការជួយឧបត្ថម្ភនូវការចំណាយទាំងស្រុងក្នុងពិធីបូជាសព ទាំងទឹកភ្នែកនិងក្តុកក្តួលបំផុត៕










