
ខេត្តព្រះសីហនុ:នៅព្រឹកថ្ងៃទី ១៦ ខែមិនាឆ្នាំ ២០២៣មន្ត្រីអាជ្ញាធរចម្រុះនៅតែបន្តចុះពិនិត្យផ្ទៀងផ្ទាត់អ្នករស់នៅលើទីតាំងដីរបស់ធនាគារកាណាឌីយ៉ាមានប្លង់កម្មសិទ្ធិស្របច្បាប់ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ចំណោតអូត្រាវភូមិចំណោតរាមឃុំបិទត្រាំងស្រុកព្រៃនប់/ខេត្តព្រះសីហនុ។ដោយពួកគេបានស្ម័គ្រចិត្តទទួលយកដំណោះស្រាយរបស់រដ្ឋបាលខេត្តនៅដីទំហ៊ុន ៥×២០ម៉ែត្រ ក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្ត
តាមការគូសបញ្ជាក់របស់លោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យ និងជាប្រធានក្រុមការងារបានឲ្យដឹងថា ដោយយោងតាមសំណូមពររបស់ប្រជាពលរដ្ឋដែលបានស្នើសុំឲ្យក្រុមការងារខេត្តចុះផ្ទៀងផ្ទាត់ជាក់ស្ដែងចំពោះប្រជាពលរដ្ឋដែលបានកាន់កាប់ស្នាក់នៅលើដីទីតាំងរបស់ធនាគារ ដើម្បីឲ្យបងប្អូនបានច្បាស់លាស់និងទទួលយកបានដោយស្របច្បាប់។
ដោយមានការសំណូមពរពីប្រជាពលរដ្ឋក្រុមការងារចំរុះបានបន្តចុះវាស់វែងក្បាលដីជាក់ស្ដែង ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទទួលយកនូវការដោះគោលនយោបាយ ពីក្រុមហ៊ុន តាមរយះការសម្របសម្រួលពី ឯកឩត្តម គួច ចំរើន អភិបាលនៃគណះអភិបាលខេត្ត។
ប្រជាពលរដ្ឋដែលទទួលគោលនយោបាយដោយមានការសម្របសម្រួលពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុដែលបានយកចិត្តទុកដាក់និងរៀបចំឱ្យពួកគាត់រស់នៅលើដីស្របច្បាប់ដែលបានកាត់ឃ្វាលពីក្រុមហ៊ុន ។
ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ បន្តយន្តការចុះពិនិត្យផ្ទៀងផ្ទាត់ការកាន់កាប់ដីជាក់ស្តែងរបស់ប្រជាពលរដ្ឋ លើទីតាំងដីកម្មសិទ្ធិស្របច្បាប់របស់ធនាគារកាណាឌីយ៉ាហើយ
ប្រជាពលរដ្ឋចំនួន ១៦៧គ្រួសារ ដែលបានដាក់ពាក្យ ទទួលយកគោលការដោះស្រាយដីឡូទំហ៊ំ ៥គុណ២០ម៉ែតពីធនាគារកាណាឌីយ៉ា ក្រោមការសម្របសម្រួលពីរដ្ឋបាលខេត្ត
ពិនិត្យឃើញថាបងប្អូន មួយចំនួនធំ( ប្រមាន៩០%)បានសារទរចំពោះ ការដោះស្រាយសម្របសម្រួល ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឩត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បី បញ្ចប់ទំនាស់ដីធ្លី ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។





