ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ដឹកនាំប្រតិភូក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសិកា ចាន ឡុញ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូរណសិរ្ស ចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសិកា ចាន ឡុញ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។ មហាឧបាសិកា ចាន ឡុញ ដែលត្រូវជាម្ដាយក្មេករបស់ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាអនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានទទួលមរណភាពកាលពីថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៤:៤៨នាទីព្រឹក ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ។ នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមរំលែកមរណទុក្ខាជាមួយ ឯកឧត្តម ហ៊ឺ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីការងារសន្តិសុខ ប្រចាំសប្តាហ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីការងារសន្តិសុខ ប្រចាំសប្តាហ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដើម្បីផ្សាព្វផ្សាយសមិទ្ធផល ដែលរដ្ឋបាលខេត្តសម្រេចបាន ឱ្យប្រជាពលរដ្ឋបានជ្រាប

ខេត្តក្រចេះ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម ហេង សុថា អភិបាលខេត្តស្តីទី អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៥ ដើម្បីផ្សាព្វផ្សាយសមិទ្ធផល ដែលរដ្ឋបាលខេត្តសម្រេចបាន ឱ្យប្រជាពលរដ្ឋបានជ្រាប និងបង្ហាញនូវអ្វីដែលនៅសេសសល់ កំពុងបន្តធ្វើបន្ថែមទៀត នៅអាណត្តិបន្តបន្ទាប់ និងឆ្លៀតឱកាសស្វែងយល់ពីបញ្ហាប្រឈម ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ បានបញ្ចេញមតិយោបល់ និងការសំណូមពរបន្ថែមលើការងារដែលខ្វះចន្លោះរបស់អាជ្ញាធរមូលដ្ឋាន លើការងារបម្រើសេវាសាធារណៈ និងកិច្ចការអភិវឌ្ឍន៍មូលដ្ឋានជាដើម នៅបរិវេណសាលាបឋមសិក្សាសម្បទានកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ វេទិកានេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលស្រុក នាយករងរដ្ឋបាលខេត្ត មន្ត្រីរាជការខេត្ត-ស្រុក និងបងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងសមាជិក សមាជិការអង្គវេទិកាទាំងមូលចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិការនេះ ពីព្រោះប្រជាពលរដ្ឋគ្រប់រូប […]

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តព្រៃវែង អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ក្នុងទិវាប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប១៣ឆ្នាំ របស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ

ខេត្តព្រៃវែង៖ ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែង បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ក្នុងទិវាប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប១៣ឆ្នាំ(១៥ តុលា ២០១២ – ១៥ តុលា ២០២៥) នៃការយោងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលប្រព្រឹត្តទៅនៅបរិវេណសាលាខេត្តព្រៃវែង។ យើងខ្ញុំទាំងអស់គ្នា សូមថ្វាយមហាព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមស្តេចយាងបដិសន្ធិ យាងទៅកាន់ព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តបាត់ដំបង អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំលោកស្នងការរងផែននគរបាលការពារព្រំដែនគោក, លោកស្នងការរងផែនការងារភស្តុភារ និងហិរញ្ញវត្ថុ, លោកស្នងការទទទួលដឹកនាំវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បន្តចុះជួបសំណេះសំណាល សួរសុខទុក្ខ និងស្តាប់នូវសេចក្តីរាយការណ៍អំពីបញ្ហាប្រឈម សំណូមពរផ្សេងៗ ដើម្បីធ្វើការដោះស្រាយ និងផ្សព្វផ្សាយនូវអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដល់កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ និងលោកនាយប៉ុស្តិ៍ការពារព្រំដែនទាំង៦ ដែលរៀបចំកិច្ចប្រជុំនៅប៉ុស្តិ៍ការពារព្រំដែនកូនភ្នំ ស្រុកសំពៅលូន៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប១៣ឆ្នាំ

នៅព្រឹកថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្តប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប១៣ឆ្នាំ (១៥ តុលា ២០១២ – ១៥ តុលា ២០២៥)។ ក្នុងពិធីនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បានសម្តែងនូវការគោរពដឹងគុណ និងរំលឹកនឹកដល់ព្រះរាជសកម្មភាពដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីបុព្វហេតុជាតិមាតុភូមិ ឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិ និងការអភិវឌ្ឍប្រទេសជាតិ រហូតដល់បច្ចុប្បន្ន។ ព្រះអង្គបានយាងសោយព្រះទិវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា។ ទូលព្រះបង្គំទាំងអស់គ្នា […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តពោធិ៍សាត់ ទទួលធុងសំរាមពីក្រសួងបរិស្ថាន សម្រាប់ចែកជូនដល់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់

ខេត្តពោធិ៍សាត់៖ លោក ហេង សុភាណា អភិបាលរងខេត្ត តំណាង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ បានទទួលធុងសំរាមចំនួន ២.៤៥៤ធុង ពីក្រសួងបរិស្ថាន ដឹកនាំឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ តំណាង ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ចែកជូនដល់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីចូលរួមជំរុញចលនាយុទ្ធនាការ កម្ពុជាស្អាតខ្មែរធ្វើបាន និងផ្លូវជាតិគ្មានសំរាមប្លាស្ទិក។ ពិធីប្រគល់-ទទួលធុងសំរាមខាងលើនេះ ត្រូវបានរៀបចំឡើង នៅបរិវេណសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ គួរបញ្ជាក់ថា ដើម្បីគាំទ្រដល់ក្រុង ស្រុក ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ, ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានរៀបចំធុងដាក់សំរាម ផ្តល់ជូនដល់រដ្ឋបាលក្រុង ស្រុក សម្រាប់ចែកជូនដល់គ្រប់គ្រឹះស្ថានសិក្សា មូលដ្ឋានសុខាភិបាល វត្តអារាម […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រគល់អំណោយជូនមណ្ឌលថែទាំកុមារ ក្នុងខេត្តព្រៃវែង

នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញប្រគល់អំណោយជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារ ជូនដល់មណ្ឌលថែទាំកុមារ ចំនួន ៦ នៅក្នុងខេត្តព្រៃវែង រួមមាន ៖ មណ្ឌលកុមារកំព្រាខេត្តព្រៃវែង មណ្ឌលភូមិនៃក្តីសង្ឃឹមខេត្តព្រៃវែង មណ្ឌលមេខាឡាហោសមីងណាត មណ្ឌលភូមិកុមារ SOS ព្រៃវែង មណ្ឌលផ្ទះកុមារនៃក្តីស្រឡាញ់ និងមណ្ឌលតំណក់ទឹកអ្នកលឿង ដើម្បីចូលរួមសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់កុមារកំព្រា នៅតាមមណ្ឌលនីមួយៗ។

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ឆ្នាំង ណែនាំដល់អាជ្ញាធរ មន្ទីរ អង្គភាព និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានណែនាំដល់អាជ្ញាធរ មន្ទីរ អង្គភាព និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ លើកកម្ពស់ការផ្ដល់សេវាសាធារណៈ ជំរុញអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព បង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ខិតខំជំរុញការអភិវឌ្ឍនៅមូលដ្ឋាន បន្តរៀបចំវេទិកាការងារដើម្បីស្វែងរកការងារជូនដល់បងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ ក៏ដូចជាប្រជាពលរដ្ឋទូទៅ បន្តយកចិត្តទុកដាក់តាមដានស្ថានភាពទឹកជំនន់ ព្រោះទឹកទន្លេនៅឆ្នាំនេះធំជាងឆ្នាំមុន ហើយត្រូវត្រៀមចាត់វិធានការឆ្លើយតបឱ្យបានទាន់ពេលវេលាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងបន្តយកចិត្តទុកដាក់ចំពោះបញ្ហាសំខាន់ៗមួយចំនួនទៀត។ ការណែននាំរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង កិច្ចប្រជុំនេះមានការចូលរួមពីអភិបាលរងខេត្ត នាយករងរដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងទាំងបី ថ្នាក់ដឹកនាំក្រុង ស្រុក នាយកទីចាត់ការ និងមន្ត្រីពាក់ព័ន្ធ៕ ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រគល់រថយន្តពន្លត់អគ្គិភ័យ ២គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្ត និងរថយន្តសង្គ្រោះបន្ទាន់ ២គ្រឿង ជូនមន្ទីរសុខាភិបាលខេត្តកំពង់ចាម

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងរថយន្តសង្គ្រោះបន្ទាន់ចំនួន ២គ្រឿង ប្រគល់ជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម​ ដែល ពិធីប្រគល់ និងទទួលនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅសាលាខេត្ត​ ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា រថយន្តពន្លត់អគ្គិភ័យ និងរថយន្ត សង្គ្រោះបន្ទាន់ ទាំង៤គ្រឿងនេះ ជាអំណោយរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តាមរយៈ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនោះ រថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយឡែករថយន្តសង្គ្រោះបន្ទាន់ ចំនួន២គ្រឿង ត្រូវបានប្រគល់ជូនមន្ទីរសុខាភិបាល ដើម្បីប្រ គល់បន្តទៅឱ្យមណ្ឌលសុខភាពហាន់ជ័យ និងមណ្ឌលសុខភាពទ្រាន […]