ខេត្តកណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាដល់កម្លាំងមានសមត្ថកិច្ច គ្រប់ថ្នាក់ត្រូវចាប់ជនណាដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យមានមនុស្សស្លាប់បាត់បង់ជីវិត មកផ្ដន្ទាទោសតាមច្បាប់កំណត់ មិនឱ្យរួចខ្លួនជាដាច់ខាត ដើម្បីទុកជាការក្រើនរំលឹកដល់អ្នកបើកបរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកណ្ដាល ជាងនេះទៅទៀតសូមកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ រៀបចំកោនសាជីនៅមុខផ្លូវសាលារៀន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សចេញចូលសាលារៀន និងការពារគ្រោះថ្នាក់ចរាចរណ៍ចដល់សិស្សានុសិស្សផងដែរ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការណែនាំបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈអភិបាលខេត្តកណ្ដាល នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្ដាល។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុង-ស្រុក និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបង្ក្រាប និងចុះពីត្រួតពិនិត្យទីតាំងដែលសង្ស័យថាមានបទល្មើស scam online ក្នុងមូលដ្ឋានខេត្តកណ្តាល។ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តដល់កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំតាមដានត្រួតពិនិត្យជាប្រចាំទៅលើទីតាំងដែលសង្ស័យ ពិសេសត្រូវគ្រប់គ្រងទីតាំងដែលបានត្រួតពិនិត្យរួច ដោយត្រូវធានាថាមិនមានបទល្មើសម scam online កើតមានជាបន្តទៀតនៅទីតាំងនេះទៀតឡើយ ចំពោះវត្ថុតាងនានាដែលបានរកឃើញ ត្រូវថែរក្សាទុកឱ្យបានល្អ […]
ព័ត៌មានជាតិ
ឯកឧត្តម សួន សុម៉ាលីន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង
ខេត្តព្រៃវែង៖ ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធនាគារខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត អភិបាលក្រុង ស្រុកទាំ១៣ ប្រធានគយចល័តផ្លូវជាតិលេខ ១ និង៨ ប្រធានច្រកទ្វារព្រំដែនទាំង៦ មេធាវីប្រចាំរដ្ឋបាលខេត្ត នាយករដ្ឋបាល ក្រុង ស្រុក អធិការនគរបាលក្រុង ស្រុក មេបញ្ជាការផ្នែកសឹករងក្រុង ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ សរុបចំនួន ៣៨១ […]
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ដោយបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះលោកជំទាវ ហើយក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ជូនដល់លោកជំទាវឯកអគ្គរដ្ឋទូតផងដែរ។ សម្ដេចតេជោបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកជំទាវក្នុងឋានៈជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា ដែលលោកជំទាវបានខិតខំប្រឹងប្រែងក្នុងការពូនជ្រំទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរីឱ្យមានភាពល្អប្រសើរ។ លោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរីបានអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យលោកជំទាវ និងសហការីបានជួបសម្ដែងការគួរសមនិងជម្រាបលា និងបានផ្ដល់កិត្តិយសបំពាក់មេដាយកិត្តិយសនាពេលនេះ។ លោកជំទាវបានបញ្ជាក់ថា នេះជាលើកទី៣ហើយក្នុងអាណត្តិ៥ឆ្នាំរបស់លោកជំទាវ ជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា បានជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ។ លោកជំទាវថារាល់ពេលដែលលោកជំទាវបានជួបសម្ដេចតេជោ លោកជំទាវតែងតែបានរៀនសូត្រ និងបានស្ដាប់នូវបទពិសោធដ៏កម្ររបស់សម្ដេចតេជោដែលបង្កើននូវពុទ្ធិយ៉ាងច្រើនដល់លោកជំទាវផងដែរ។ លោកជំទាវក៏បានរំលេចអំពីទំនាក់ទំនងរវាងកម្ពុជានិងសិង្ហបុរី ដែលមានភាពរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសនៅក្នុងឆ្នាំកន្លងទៅដែលទំនាក់ទំនងបានកើនឡើងតាមរយៈវិស័យពាណិជ្ជកម្ម និងនយោបាយរីកចម្រើនទៅទន្ទឹមគ្នា។ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តផងដែរចំពោះការខិតខំប្រឹងប្រែងរបស់លោកជំទាវក្នុងអាណត្តិរបស់លោកជំទាវជាឯកអគ្គរដ្ឋទូត ក្នុងការពូនជ្រំទំនាក់ទំនងកម្ពុជា […]
ឯកឧត្តម សរ សិទ្ធិ អញ្ជើញជាអធិបតី ការធ្វើបទបង្ហាញ ពីមូលនិធិលើកកម្ពស់កីឡាកម្ពុជាស្តីពីគម្រោងសំខាន់ៗចំនួន៤
ភ្នំពេញ៖ ព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងការធ្វើបទបង្ហាញរបស់ លោក ហ៊ឹម ខេមរា ប្រធានមូលនិធិលើកកម្ពស់កីឡាកម្ពុជា ស្តីពីគម្រោងសំខាន់ៗចំនួន៤។ ការធ្វើបទបង្ហាញនេះ បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលកីឡាក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្ដម អគ្គលេខាធិការរង ប្រធាន- អនុប្រធានអង្គភាព នាយ-រងការិយាល័យ និងលោក-លោកស្រី ប្រតិភូ-ប្រតិភូរង នៃសមាគមកីឡាទាំងអស់ក្រោមចំណុះ។ នាឱកាសនោះ ដ៏វិសេសវិសាលនោះ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រធានមូលនិធិលើកកម្ពស់កីឡាកម្ពុជា ដែលបាននាំយកបទបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍ ដែលជាប្រយោជន៍នៃការចែករំលែកបទពិសោធន៍ថ្មីៗ ពាក់ព័ន្ធនឹងវិស័យកីឡាដល់ថ្នាក់ដឹកនាំ និងមន្ត្រី ក៏ដូចជាតំណាងសមាគមកីឡាទាំងអស់ក្រោមចំណុះ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃទទួលជ្រាប ដ្បិតទាំងនេះសុទ្ធតែជាចំណេះដឹងល្អៗសម្រាប់ការចូលរួមចំណែកអភិវឌ្ឍន៍វិស័យកីឡា […]
ពិធីប្រកាសគ្រូបង្គោល និងជំនួយការគ្រូបង្កោល ដែលរៀបចំនៅមជ្ឈមណ្ឌលហ្វឹកហាត់ អេស អរ យូ ស្រុកបន្ទាយស្រី ខេត្តសៀមរាប
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងជាប្រធានកិត្តិយស នៃសមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីត និង ឯកឧត្តម ម៉េត មករា ប្រធានសមាគមក្លិបបាល់ទាត់សៀមរាបយូណាយធីត អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសគ្រូបង្គោល និងជំនួយការគ្រូបង្កោល ដែលរៀបចំនៅមជ្ឈមណ្ឌលហ្វឹកហាត់ អេស អរ យូ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ នារសៀលថ្ងៃទី១ ខែមិនា ឆ្នាំ២០២៦។
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ចូលជួបសម្ដែងការគួរសម
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ( Organisation internationale de la Francophonie) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកជំទាវ Louise Mushikiwabo ក្នុងការវិលត្រឡប់មកកាន់ប្រទេសកម្ពុជាសាជាថ្មី ក្នុងឱកាសលោកជំទាវបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោបានចាត់ទុកវត្តមានលោកជំទាវថាជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែក លើកទឹកចិត្ត និងគាំទ្រកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលគ្រោងធ្វើឡើងនៅក្នុងអំឡុងខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខនេះ។ លោកជំទាវអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានអរគុណចំពោះសម្តេចតេជោ និងការបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះលោកជំទាវនិងគណៈប្រតិភូនៅពេលនេះ។ លោកជំទាវបានរំលេចពេលដែលលោកជំទាវបានអញ្ជើញមកដល់កម្ពុជា គឺលោកជំទាវបានឃើញពីភាពរីកចម្រើនរបស់កម្ពុជា ជាពិសេសនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានថ្មីរបស់កម្ពុជា ដែលមានភាពស្រស់ស្អាត […]
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋប្រមាណជិត ៤ ០០០នាក់ នៅខេត្តកំពង់ស្ពឺ
នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋប្រមាណជិត៤ពាន់នាក់ មកពីស្រុកសាមគ្គីមុនីជ័យ ស្រុកថ្ពង ស្រុកឱរ៉ាល់ និងក្រុងឧដុង្គម៉ែជ័យ ដែលការពិនិត្យព្យាបាលនេះធ្វើឡើងក្នុងបរិវេណវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចាន់ថ្នាល ស្ថិតក្នុងភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្ដយុវជនសម្ដេចតេជោ (TYDA) បានលើកឡើងថាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកតែងតែគិតគូរសុខទុក្ខ ចំពោះសុខភាព និងការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងតែងតែបង្កលក្ខណៈងាយស្រួល ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ ព្រមទាំងបញ្ជូនប្រជាពលរដ្ឋ ដែលមានករណីធ្ងន់ធ្ងរមកព្យាបាលនៅតាមមន្ទីរពេទ្យធំៗក្នុងរាជធានីភ្នំពេញ ក្រោមការជួយឧបត្ថម្ភទាំងស្រុងពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី […]
សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ ឯកឧត្តម Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន
នារសៀលថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិគ្រឹះក្រុងតាខ្មៅ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ ឯកឧត្តម Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីសភាពការណ៍នៃប្រទេសរៀងៗខ្លួន និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៅវិស័យនានាដែលជាផលប្រយោជន៍រួម ជាពិសេស ការប្រារព្ធខួបលើកទី៣៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងអ៊ុយក្រែន (១៩៩២-២០២៧) នៅឆ្នាំក្រោយ។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា កោតសរសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបន្តខិតខំព្យាបាលពលរដ្ឋ ក្រោយដកឃ្លាមួយរយៈ ក្នុងកាលៈទេសៈកម្ពុជារងការឈ្លានពានពីយោធាថៃ
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានកោតសរសើរអំពីការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបន្តចុះព្យាបាលជំងឺជូនពលរដ្ឋ ក្រោយពីការដកឃ្លាមួយរយៈក្នុងកាលៈទេសៈកម្ពុជារងអំពើឈ្លានពានដែនអធិបតេយ្យពីយោធា និងរដ្ឋាភិបាលថៃ។ ការថ្លែងនេះ បានធ្វើឡើងក្នុងឱកាស ឯកឧត្តមអភិសន្តិបណ្ឌិត បានអញ្ជើញជាអធិបតី នៃពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជាដែលជានិច្ចជាកាលសម្ដេចធិបតី តែងតែខ្វាយខ្វល់ និងយកចិត្តទុកដាក់ខ្ពស់ទៅលើសុខភាពរបស់បងប្អូន ប្រជាពលរដ្ឋ ក៏ដូចជាសុខភាពកុមារតូចៗផងដែរ។ ដូច្នេះតាមរយៈការគិតគូរ និងការយកចិត្តទុកដាក់នេះ បានធ្វើឱ្យតាមបណ្ដាមូលដ្ឋានទូទាំងប្រទេសបង្កើតឱ្យមានក្រុមគ្រូស្ម័គ្រចិត្តដើម្បីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយពុំគិតថ្លៃ។ លោក វេជ្ជបណ្ឌិត សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង បានឱ្យដឹងថា ក្រុមការងារ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋ នៅស្រុកបាភ្នំនាព្រឹកនេះ […]
ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេសលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍទីក្រុងឆ្លាត ឆ្នាំ២០២៥-២០៣៥
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសម្របសម្រួលនិងដឹកនាំទីក្រុងឆ្លាត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ អន្តរក្រសួងកម្រិតបច្ចេកទេសលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍទីក្រុងឆ្លាត ឆ្នាំ២០២៥-២០៣៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័ន លោក លោកស្រីតំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ តំណាងអង្គការ UN-HABITAT, UN-ESCAP, ដៃគូអភិវឌ្ឍន៍ អង្គការសង្គលស៊ីវិល និងមន្រ្តីពាក់ព័ន្ធប្រមាណ៩០រូប។ កិច្ចប្រជុំអន្តរក្រសួងនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលធាតុចូលបន្ថែមទៀត ក្នុងការលើកកម្ពស់ការងារទីក្រុងឆ្លាតនៅកម្ពុជាសម្រាប់គាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈការពង្រឹងស្ថាប័ន និងគោលនយោបាយ ការសម្របសម្រួលភាពជាដៃគូរវាងរដ្ឋនិងឯកជន និងភាគីពាក់ព័ន្ធ ព្រមទាំងកសាងសមត្ថភាព និងជំនាញនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ទិន្នន័យ និងនវានុវត្តន៍។










