ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានប្រមូលផ្ដុំហ្វឹកហាត់នៅមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី ត្រៀមសម្រាប់ការប្រកួតជម្រុះពានរង្វាន់បាល់ទាត់នារីអាស៊ាន ២០២៤ ដែលឡាវធ្វើជាម្ចាស់ផ្ទះ ពីថ្ងៃទី២៣ ខែវិច្ឆិកាដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។ ក្រុមបាល់ទាត់នារីក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានចំណាត់ថ្នាក់ទាបជាងគេ៦ប្រទេស ដែលរួមមានកម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី សិង្ហបុរី និងទីម័រខាងកើតប្រជែងគ្នាយកបួនកៅអីឡាវទៅលេងពានរង្វាន់អាស៊ានជុំចុងក្រោយ ២០២៥ជាមួយវៀតណាម ថៃ សហភាពមីយ៉ាន់ម៉ា និងហ្វីលីពីន។ ការប្រកួតជម្រុះនេះកម្ពុជាស្ថិតនៅពូលB ដោយត្រូវជួបឥណ្ឌូណេស៊ី ថ្ងៃទី២៣ ខែវិច្ឆិកា និងលេងជាមួយម៉ាឡេស៊ីនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤៕
ព័ត៌មានសិល្បះនិងកីឡា
ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជនពិការជាតិលើកទី២ក្រោមបុព្វបទ”កីឡាជាតិដើម្បីព្រៃជីកហ្វូណនតេជោ” កំពុងបន្តរត់ផ្សព្វផ្សាយនៅខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ខេត្តកំពង់ឆ្នាំង មានកិត្តិយសទទួលពិធីរត់ភ្លើងគប់ការប្រកួតកីឡាជាតិលើកទី ៤និងកីឡាជាតិជនពិការលើកទី២ ក្រោមបុព្វបទ”កីឡាជាតិដើម្បីព្រៃជីកហ្វូណនតេជោ” ។ ដោយក្នុងពិធីនេះឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ទទួលភ្លើងគប់ពីរឯកឧត្តមប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងរត់ចេញដំណើរនៅសួនដំរីស មកកាន់វេទិកានៅខាងមុខបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ស្ថិតក្នុងក្រុងកំពង់ឆ្នាំង រួមដំណើរថ្នាក់ដឹកនាំខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី កីឡាករកីឡាការិនី សិស្សានុសិស្ស កាកបាទក្រហម យុវជនសសយក និងមានការចូលរួមពីប្រជាពលរដ្ឋអបអរសាទរអមសង្ខាងផ្លូវយ៉ាងអធិកអធមផងដែរ៕
កីឡាបាល់ទាត់កម្ពុជាចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតដណ្តើមពានរង្វាន់កីឡាបាល់ទាត់មិត្តភាពឥណ្ឌូចិន ឆ្នាំ២០២៤នៅទីលាននាខេត្តអ៊ូប៊ុនរាចថានី
អ៊ូប៊ុនរាចថានី -ថៃ : កីឡាបាល់ទាត់កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតដណ្តើមពានរង្វាន់កីឡាបាល់ទាត់មិត្តភាពឥណ្ឌូចិន ឆ្នាំ២០២៤ (មហាជន អាយុពី៤៥ឆ្នាំឡើងឬU 45) នៅទីលាននាវាលស្មៅធម្មជាតិនៃសាកលវិទ្យាល័យអ៊ូប៊ុនរាចថានី រាចផាត់ ខេត្តអ៊ូប៊ុនរាចថានីប្រទេសថៃ ភាគឦសាន កាលពីព្រឹកថ្ងៃឣាទិត្យទី២១ ខែកក្កដា ឆ្នាំ២០២៤ កន្លងមកនេះ ។ អ្នករៀបចំការប្រកួតនេះបានអោយដឹងនាថ្ងៃទី២២ខែកក្កដាថា: ក្រុមបាល់ទាត់វ័យចាស់កងយោធពលខេមរភូមិន្ទ(ខភម) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និងលោឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បានចូលរួមប្រកួតដណ្ដើមពានរង្វាន់បាល់ទាត់មិត្តភាព “ ប្រទេសក្នុងតំបន់ឥណ្ឌូចិន ឆ្នាំ២០២៤ “ ឬThe Indochina Friendship Football Cup 2024 ដែលរៀបចំឡើងនៅខេត្តអ៊ុប៊ុនរ៉ាចថានី ប្រទេសថៃ ។ លើទីលានវាលស្មៅធម្មជាតិ ស្ថិតក្នុងសកលវិទ្យាល័យ អ៊ូប៊ុនរាចថានី រាចផាត់ កាលពីវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃឣាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមបាល់ទាត់វ័យចាស់កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ជួបប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយក្រុមកីឡាករខេត្តណាន ប្រទេសថៃ […]
ឯកឧត្តម តាក វណ្ណថាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ ឯកឧត្តម ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបិទការប្រកួតកីឡាវាយសីជ្រើសរើសជើងឯក ធីអ័រ ហូប ឆ្នាំ២០២៤
រសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម តាក វណ្ណថាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ ឯកឧត្តម ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបិទការប្រកួតកីឡាវាយសីជ្រើសរើសជើងឯក ធីអ័រ ហូប ឆ្នាំ២០២៤ TR Hope Badminton Championship 2024 នៅក្លឹប TR Hope មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ លោក ថោង វីរ៉ូ ប្រធានក្លឹបកីឡា TR Hope Badminton Champoinship 2024 បានធ្វើរបាយការសង្ខេប ស្តីពីការប្រកួតកីឡាវាយសីប្រចាំឆ្នាំ២០២៤ ដែលចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ហើយការប្រកួតមានកីឡាករ កីឡាការិនីមកពីបណ្តាក្លឹបវាយសីរបស់កម្ពុជាចំនួន១២ ក្លឹមកីឡាវាយសីមកពីប្រទេសថៃចំនួន១ មកពីស្ថានទូតឥណ្ឌូនេស៊ីចំនួន១ និងមានកីឡាចូលរួមប្រកួតចំនួន ១៥០នាក់។ ប្រកួតលើវិញ្ញាសារចំនួន៨ មានដូចជា ១.វិញ្ញាសាវាយគូរបុរសកម្រិតខ្ពស់ LEVELA ២.វិញ្ញាសាវាយគូរបុរសកម្រិតមធ្យម […]
ព្រឹត្តិការណ៍កីឡា សម្រាប់ទាំងអស់គ្នាប្រចាំឆ្នាំ២០២៣ ក្រោមប្រធានបទ “ប្រជាពលរដ្ឋម្នាក់ត្រូវចេះ លេងកីឡាយ៉ាងតិចមួយប្រភេទ” ត្រូវបានបិទបញ្ចប់
ខេត្តកណ្តាល៖ ការរៀបចំព្រឹត្តិការណ៍កីឡាសម្រាប់ ទាំងអស់គ្នា ក្រោមប្រធានបទ “ប្រជាពលរដ្ឋម្នាក់ត្រូវចេះលេង កីឡាយ៉ាងតិចមួយប្រភេទ” គឺក្នុងបំណងចង់ ប្រមូលផ្តុំជួបជុំកីឡាករ កីឡាការិនី ពិសេសបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីបំផុសឱ្យពួកគាត់ ចូលរួមហាត់ប្រាណ និងលេងកីឡាពេញមួយជីវិត ដើម្បីសុខភាពសរីរាង្គកាយ បញ្ញាស្មារតី ភាពសប្បាយរីករាយ និងសុខភាពផ្លូវចិត្តល្អប្រសើរ ពង្រឹងសាមគ្គីភាព មិត្តភាព និងទំនាក់ទំនងសង្គម ពិសេសជួយកាត់បន្ថយការចំណាយលើសេវាសុខាភិបាល។ នេះជាការលើកឡើងរបស់ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត នៅក្នុងពិធីបិទព្រឹត្តិការណ៍កីឡា សម្រាប់ទាំងអស់គ្នាប្រចាំឆ្នាំ២០២៣ ក្រោមប្រធានបទ “ប្រជាពលរដ្ឋម្នាក់ត្រូវចេះ លេងកីឡាយ៉ាងតិចមួយប្រភេទ” នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅកីឡដ្ឋានក្រុងតាខ្មៅ។ ឯកឧត្តម ប៊ុន ផេង បានមានប្រសាសន៍បន្តថា តាមរយៈការរៀបព្រឹត្តិការណ៍កីឡានេះ គឺពិតជាបានរួមចំណែកអនុវត្តនូវមុំទី១ គីការអភិវឌ្ឍ មូលធន មនុស្ស ដែលបានផ្តោតទៅលើ “ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា” និងមុំទី២៖ ការលើកកម្ពស់សុខភាព […]
ការប្រកួតពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំង បាល់ទាត់ និង បាល់ទះ បានរកឃើញក្រុមឡើងទៅវគ្គខ្វែង ៨ក្រុម ហើយ!
ចាប់តាំងពីធ្វើពិធីបើកវគ្គ និងចាប់ឆ្នោតចាប់ក្រុមប្រកួត នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ប៉ុន្តែត្រូវជ្រើសរើសថ្ងៃប្រកួតដំបូងនៅ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ការប្រកួតពានរង្វាន់ បាល់ទាត់ និង បាល់ទះ របស់ “កងរាជអាវុធហត្ថរាជធានីភ្នំពេញ” ក្រោមការផ្តួចផ្តើមរៀបចំឡើងដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលការប្រកួតទាំងពីរប្រភេទកីឡានេះ មានក្រុមកីឡាករចូលរួមចំនួន៣២ក្រុម ក្នុងនោះ វិញ្ញាសាបាល់ទាត់ មាន ១៤ក្រុម និង វិញ្ញាសាបាល់ទះ មាន ១៨ក្រុម សរុបកីឡាករចូលរួមទាំងអស់ មានចំនួន ៣៩០នាក់ ដោយក្នុង ១វិញ្ញាសា បែងចែកជា ២ពូលដូចៗគ្នា។ មកដល់ថៃ្ងទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ បន្ទាប់ពីធ្វើការប្រកួតយ៉ាងស្វិតស្វាញទាំង ០២វិញ្ញាសា រួចមក សម្រាប់ក្រុមលេខ១ ដល់ លេខ៤ នៅវគ្គសន្សំពិន្ទុ តាមពូលនីមួយៗ នឹងមានកៅអីទៅកាន់វគ្គខ្វែង ៨ក្រុម […]
កីឡាការិនី ឈិត សាភឿន មកពីក្លិបព្រះខ័នរាជស្វាយរៀង ដែលរកបាន ២គ្រាប់ រងរបួសបាក់ឆ្អឹងដងកាំបិតខាងឆ្វេង
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែកក្កដា ឆ្នំា២០២៣នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសថា ក្នុងការប្រកួតម្សិលមិញ រវាងក្រុមជម្រើសជាតិនារីកម្ពុជា ជាមួយឡាវ មានការប៉ះទង្គិចគ្នាមួយ ដែលបណ្ដាលឲ្យកីឡាការិនី ឈិត សាភឿន មកពីក្លិបព្រះខ័នរាជស្វាយរៀង ដែលរកបាន ២គ្រាប់នោះ រងរបួសបាក់ឆ្អឹងដងកាំបិតខាងឆ្វេង។ ក្រោយទទួលការវះកាត់ដោយជោគជ័យ និងយកចិត្តទុកដាក់ ឥឡូវនេះ កីឡាការិនី ឈិត សាភឿន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមជូនពរកីឡាការិនីយើង ឆាប់ជាសះស្បើយ និងសូមកោតសរសើរចំពោះខិតខំប្រឹងប្រែងលះបង់ សម្រាប់កម្ពុជាយើង។ សូមរម្លឹកថា ការប្រកួតក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់នារីអាស៊ាន អាយុក្រោម ១៩ឆ្នាំ ( AFF U19 Women’s Championship 2023 ) នៅកីឡដ្ឋាន Palembang ប្រទេសឥណ្ឌូណេស៊ី នាល្ងាចថ្ងៃទី៥ ខែកក្កដា ក្រុមបាល់ទាត់នារីកម្ពុជា បានយកឈ្នះក្រុមបាល់ទាត់នារីឡាវ ក្នុងលទ្ធផល ២ ទល់នឹង ១។ នេះជាការប្រកួតដំបូងរបស់ក្រុមបាល់ទាត់នារីកម្ពុជា ក្នុងពូល A […]
ការប្រកួតកីឡាបាល់បោះជិះរទេះជនពិការ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានចាប់ផ្ដើមការប្រកួតជាផ្លូវការហើយ
(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នំា២០២៣នេះ ការប្រកួតកីឡាបាល់បោះជិះរទេះជនពិការ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានចាប់ផ្ដើមការប្រកួតជាផ្លូវការហើយ សម្រាប់វិញ្ញាសា ៣នាក់ ទល់ ៣នាក់ ខណៈក្រុមបាល់បោះជិះរទេះបុរស-នារីកម្ពុជា មិនទទួលបានជ័យជម្នះក្នុងការប្រកួតដំបូងដូចគ្នា។ សម្រាប់ការប្រកួតដំបូងរបស់ក្រុមបាល់បោះជិះរទេះជនពិការនារីកម្ពុជា គឺបានចាញ់ក្រុមថៃ ដោយលទ្ធផល ១០-៧ពិន្ទុ គ្រាដែលក្រុមបាល់បោះជិះរទេះបុរសកម្ពុជា បានចាញ់ក្រុមថៃដូចគ្នា ក្នុងលទ្ធផល ១៥-៨ពិន្ទុ។ យ៉ាងណាក្ដីក្រុមកម្ពុជា នៅសល់ការប្រកួតបន្ដទៀត ដើម្បីស្វែងរកពិន្ទុ និងឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ពិសេសក្រុមនារី ដែលត្រូវការពារមេដាយមាសតែម្ដង។ សូមបញ្ជាក់ថា សម្រាប់កីឡាបាល់បោះជិះរទេះនេះ មាន ២វិញ្ញាសាធំៗ គឺវិញ្ញាសាបុរស-នារី ៣នាក់ ទល់ ៣នាក់បុរស-នារី និងវិញ្ញាសាបុរស-នារី ៥នាក់ ទល់ ៥នាក់។ វិញ្ញាសាទាំងនេះដែរ សម្រាប់ផ្នែកបុរស គឺមានបេក្ខភាព ៥ក្រុមប្រទេសចូលរួម រួមមានថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងម្ចាស់ផ្ទះកម្ពុជា។ រីឯនារីវិញ មានបេក្ខភាព ៤ប្រទេសចូលរួម គឺមានថៃ ឡាវ […]
ឯកឧត្តម ថោង ខុន និងឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីពិធីស្វាគមន៍ប្រតិភូកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ និងបង្ហូតទង់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ
នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOC) និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC-CAMAPGOC និងឯកឧត្តម ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា ជនពិការអាស៊ាន លើកទី១២ អញ្ជើញជាអធិបតីពិធីស្វាគមន៍ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ និងបង្ហូតទង់អាស៊ានប៉ារ៉ាហ្គេម ។ ដោយមានការអញ្ជើញចូលរួមពីមួយថ្នាក់ដឹកនាំ NOC និង CAMSOC-CAMAPGOC និងតំណាងប្រតិភូកីឡានៃប្រទេសអាស៊ាន នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ៕
កីឡាករ ម៉ានូអែល គាត់ទទួលបានសញ្ជាតិខ្មែរហើយ
ភ្នំពេញ : នេះបើយោងតាមការបញ្ជាក់អោយដឹងពី លោកឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ លើ facebook ផ្លូវការ របស់លោក។ កីឡាករ ម៉ានូអែល គាត់ទទួលបានសញ្ជាតិខ្មែរហើយ តាមរយៈ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ហើយលោកក៏ចូល(ក្លឹបគុនខ្មែរជើងឯកពិភពលោក) ។ លោកឧកញ៉ា ស្រី ចាន់ថន បានសរសេរថា, #ជម្រាបសួរបងប្អូនជនរួមជាតិជាទីគោរព! ថ្ងៃនេះយើងខ្ញុំបានទទួសមាជិកថ្មីម្នាក់ទៀតហើយចូល(ក្លឹបគុនខ្មែរជើងឯកពិភពលោក)របស់យើង គឺកីឡាករ ម៉ានូអែល និងដំណឹងល្អមួយទៀតគឺគាត់ទទួលបានសញ្ជាតិខ្មែរហើយបងប្អូន។ លោកបន្តថា, ឆ្លៀតឱកាសនេះ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតអស់ពីដួងចិត្តជូនចំពោះសម្ដេចពុក ដែលតែងតែជួយកីឡាករគុនខ្មែរ និងកីឡាផ្សេងៗទៀតទើបយើងមានថ្ងៃនេះ។ គុនខ្មែររបស់យើងកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃដូចបច្ចុប្បន្ន ដោយសារមានការចូលរួមលើកស្ទួយ គាំទ្រពីសំណាក់បងប្អូនទាំងអស់គ្នា ខ្ញុំនឹងប្រឹងប្រែងបន្តទៀតដើម្បីឱ្យគុនខ្មែរកាន់តែល្បីសុសសាយលើឆាកអន្តរជាតិ។ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរគាំទ្រខ្មែរ ខ្មែរលើកស្ទួយខ្មែរ ខ្មែរអាចធ្វើបាន! ៊ដោយក្តីគោរព និងស្រឡាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន ៕