ព័ត៌មានសិល្បះនិងកីឡា

នៅសល់តែ ៣៧ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ (32nd SEA Game ) និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២( 12th ASEAN Para Game ) នឹងប្រារព្ធឡើងនៅកម្ពុជា ដែលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដោយកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ

នៅសល់តែ ៣៧ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ (32nd SEA Game ) និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២( 12th ASEAN Para Game ) នឹងប្រារព្ធឡើងនៅកម្ពុជា ដែលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដោយកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia

ព័ត៌មានជាតិ ព័ត៌មានសិល្បះនិងកីឡា

អគ្គិជ័យកីឡា ចាប់ផ្ដើមដង្ហែហើយ ដោយមានអ្នកចូលរួមប្រមាណជាង ៥០០ នាក់ អមជាមួយការអបអរសាទរ ពីសំណាក់ប្រជាពល រដ្ឋហ្វីលីពីន

ភ្នំពេញ៖ នៅទីក្រុង Tagaytay ប្រទេសហ្វីលីពីន អគ្គិជ័យកីឡា ចាប់ផ្ដើមដង្ហែហើយដោយមានអ្នក ចូលរួមប្រមាណជាង ៥០០ នាក់ អមជាមួយការអបអរសាទរ ពីសំណាក់ប្រជាពល រដ្ឋហ្វីលីពីន ជាច្រើនតាមដងផ្លូវ នៅថ្ងៃទី២៧ ខែមីនា ឆ្នំា២០២៣នេះ ។ ចូលរួមក្នុងពិធីពិធីដង្ហែ ជាមួយកម្ពុជានេះដែរ គណៈកម្មាធិការជាតិអូឡាំពិកហ្វីលីពីន បានចាត់តាំងកីឡាករ កីឡាការិនីឆ្នើមៗរបស់ខ្លួន ១០ រូប ដើម្បីទទួល និងរត់ដង្ហែ ភ្លើងគប់កីឡាស៊ីហ្គេម -អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលសុទ្ធសឹងជាម្ចាស់ មេដាយមាសកីឡាស៊ីហ្គេម និងកីឡាអាស៊ាន ហើយក៏ជាអត្តពលិកកីឡាអូឡាំពិក របស់ហ្វីលីពីន ចូលរួមទៀតផង ។ ពិធីដង្ហែលើចម្ងាយផ្លូវប្រមាណ ៣ គីឡូម៉ែត្រនេះ មានការចូលរួមពីលោក ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាងគណៈ កម្មាធិការជាតិ CAMSOC-CAMAPGOC, លោក ផន ពៅ ឯកអគ្គរាជទូត កម្ពុជា ប្រចាំប្រទេសហ្វីលីពីន និងលោក […]