ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែកុម្ភៈ និងកំណត់ទិសដៅសម្រាប់ខែបន្ទាប់ របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ។ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានជំនាញទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែ និងប្រធានពន្ធនាគាររាជធានី-ខេត្ត។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក បានផ្តល់អនុសាសន៍សំខាន់ៗ ដើម្បីអនុវត្តន៍ ដូចខាងក្រោម៖ – ត្រូវបន្តពង្រឹងការដឹកនាំ និងតម្រង់ទិសមន្ត្រីក្នុងការអនុវត្តភារកិច្ចប្រចាំថ្ងៃ – ពង្រឹងសមត្ថភាពការងាររដ្ឋបាលឌីជីថល (ពន្លឿនការងារចរន្តឯកសារប្រចាំថ្ងៃ) – គ្រប់គ្រងវត្តមានមន្ត្រី និងប្រើប្រាស់ធនធានមន្ត្រីប្រកបដោយគុណវុឌ្ឍិ – ពង្រឹងការឆែកឆេរគ្រប់គោលដៅត្រួតពិនិត្យ ពិសេស តាមទំនិញសម្ភារចូលពន្ធនាគារ – គ្រប់គ្រង តាមដានចំពោះមុខសញ្ញាពិសេស – ពង្រឹងការងារគ្រប់គ្រងប្រព័ន្ធទិន្នន័យជនជាប់ឃុំ (សំណុំរឿង សាវតារជាតិ ឬអត្តសញ្ញាណជនជាប់ឃុំ) – ពិនិត្យអំពីនីតិវិធី ជួបសួរសុខទុក្ខ ត្រូវធានាឱ្យមានរបៀបរៀបរយ […]
ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន
ថ្ងៃសុក្រ ១១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕
អភិបាលខេត្តកំពង់ស្ពឺ ក្រើនរំឭកដល់អាជ្ញាធរក្រុង ស្រុកឱ្យបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានក្រើនរំឭកបន្ថែមទៅដល់អាជ្ញាធរក្រុង ស្រុកឱ្យបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ មិនត្រូវព្រងើយកន្តើយលើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាព ត្រូវជំរុញការតបណ្តាញទឹកស្អាតនិងអគ្គិសនីទៅដល់គ្រប់ភូមិដើម្បីឱ្យពលរដ្ឋបានប្រើប្រាស់គ្រប់ខ្នងផ្ទះ។ ការលើកឡើងបែបនេះធ្វើឡើងក្នុងឱកាស ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជួបសំណេះ សំណាលជាមួយលោកគ្រូ អ្នកគ្រូ អាណាព្យាបាលនិងសិស្សានុសិស្សនិងសម្ពោធដាក់ឱ្យប្រើប្រាស់ក្តារខៀនកិត្តិយសរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងសាលាបឋមសិក្សាត្រពាំងក្តុល ស្ថិតក្នងសង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ដោយការអភិវឌ្ឍរីកចម្រើនខេត្តបាននិងកំពុងត្រូវការចាំបាច់នូវធនធានមនុស្សដើម្បីបម្រើឱ្យវិស័យទាំងនេះ ដែលទាមទារឱ្យក្មួយៗ ត្រូវខិតខំរៀនសូត្រនូវរាល់ចំណេះដឹងនិងបច្ចេកទេស។ ឯកឧត្តមបានបញ្ជាក់ទៀតថា បើមិនចង់ស្ថិតក្នុងស្ថានភាពដែលខ្វះសមត្ថភាព គឺទាមទារការខិតខំ យកចិត្តទុកដាក់ក្នុងសិក្សារៀនសូត្រឱ្យក្លាយជាសិស្សពូកែនិងមានសមត្ថភាព ហើយនៅពេលដែលក្មួយៗរៀនពូកែនិងមានសមត្ថភាព គឺប្រាកដណាស់ក្មួយៗពិតជាអាចរកបានការងារល្អនិងមានប្រាក់ចំណូលខ្ពស់អាចជ្រោងសេដ្ឋកិច្ចគ្រួសារឱ្យមានការរីកចម្រើន និងត្រូវជំនះឱ្យបាននូវទស្សនៈ(ឈប់រៀនព្រោះក្រ)៕ ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សារបាយការណ៍ ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែកុម្ភៈ របស់អគ្គាធិការដ្ឋាន
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សារបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែកុម្ភៈ និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែមីនា ឆ្នាំ២០២៦ របស់អគ្គាធិការដ្ឋាន។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គាធិការ បានមានមតិស្វាគមន៍ដល់ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ។ បន្ទាប់មក ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យមន្ត្រីជំនាញអានរបាយការណ៍ប្រចាំខែជូនដល់អង្គប្រជុំ និងបានស្នើឱ្យឯកឧត្តម លោកជំទាវ ព្រមទាំងអស់លោកទាំងអស់ចូលរួមពិនិត្យពិភាក្សារបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែកុម្ភៈ និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែមីនា ឆ្នាំ២០២៦ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។ ក្រោយពីមានមតិយោបល់ចូលរួមរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំ បានធ្វើការណែនាំចំណុចសំខាន់ៗមួយចំនួនផងដែរ។ សូមជម្រាបជូនថា កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ស្ថិតក្នុងទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕ ប្រភព៖ […]
ឯកឧត្ដម ឃួង ស្រេង ៖ នៅបំណាច់ខែកុម្ភៈនេះ នៅរាជធានីភ្នំពេញត្រូវតែបោសសម្អាត និងប្រយុទ្ធប្រឆាំងឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)
ភ្នំពេញ៖ នៅបំណាច់ខែកុម្ភៈនេះ នៅរាជធានីភ្នំពេញត្រូវតែបោសសម្អាត និងប្រយុទ្ធប្រឆាំងឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយតាមផែនការរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យបោសសម្អាតឱ្យអស់នៅត្រឹមពាក់កណ្តាលខែមីនាឆ្នាំ២០២៦ខាងមុខនេះ។ នេះជាការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះនៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ច្បាស់ថា៖តាមអនុសាសន៌ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីត្រូវធ្វើការបោសសម្អាតនិងប្រយុទ្ធប្រឆាំងឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ព្រោះប្រទេសកម្ពុជាទទួលយកតែសេដ្ឋកិច្ចព័ណស មិនមែនប្រផេះឬខ្មៅទេ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៌ទៀតថា៖ តាមផែនការរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបានណែនាំឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចរបស់យើងទាំងអស់បោសសម្អាត និងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះឱ្យអស់ត្រឹមពាក់កណ្តាលខែមីនាឆ្នាំ២០២៦នេះ។ ស្នើឱ្យកងកម្លាំងប៉ូលីសនិងកងរាជអាវុធហត្ថ បង្កើនកិច្ចការងារស្រាវជ្រាវ និងតាមដានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឈានទៅដល់ការបោសសម្អាតនិងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE […]
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូក្រុមមិត្តភាពសភា បារាំង-កម្ពុជា ដឹកនាំដោយឯកឧត្តម Thomas Lam ចូលជួបសម្ដែងការគួរសម
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូក្រុមមិត្តភាពសភា បារាំង-កម្ពុជា ដឹកនាំដោយឯកឧត្តម Thomas Lam ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Thomas Lam និងប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងប្រតិភូ គឺជាផ្នែកដ៏សំខាន់នៃការធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិង បារាំងឲ្យកាន់តែរីកចម្រើន និយាយដោយឡែករវាងស្ថាប័ននីតិប្បញ្ញត្តិ រវាងកម្ពុជានិងបារាំងឲ្យកាន់តែល្អប្រសើរ។ សម្ដេចតេជោបានចាត់ទុកបារាំងគឺជាមិត្តចាស់ដែលជាចំណងប្រវត្តិសាស្ត្រដ៏យូរអង្វែងជាមួយគ្នា ហើយជាមិត្តមួយដែលតែងតែសហប្រតិបត្តិការជាមួយគ្នាយ៉ាងស៊ីជម្រៅ ។ ឯកឧត្តម Thomas Lam បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបាន អនុញ្ញាតឱ្យឯកឧត្តម និងប្រតិភូបានជួបសម្ដែងការគួរសមនៅថ្ងៃនេះ។ ឯកឧត្តមបានសរសើរចំពោះសម្ដេចតេជោនៅពេលនៅជានាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើន មានសេដ្ឋកិច្ចល្អប្រសើរ ជាពិសេសសន្តិភាពដែលរកបានដោយសម្ដេចតេជោ និងបន្តមករីកចម្រើនដល់សព្វថ្ងៃនេះក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន […]
អបអរសាទរ ពិធីសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រ បរិញ្ញាបត្រ/បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន៤១៣ អង្គ/នាក់ នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួម ពិធីសម្ពោធអាគារសិក្សាថ្មី ចំនួនមួយខ្នង និងចែកសញ្ញាបត្រ បរិញ្ញាបត្រ/បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន៤១៣ អង្គ/នាក់ នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ បើតាមព្រះអង្គ សោមវេទីបណ្ឌិត អ៉ឹម សុភក្តិ ព្រះសាកលវិទ្យាធិការពុទ្ធិកៈសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ ពុទ្ធិកសាកលវិទ្យាល័យមាន សមណនិស្សិត-និស្សិត កំពុងសិក្សាសរុបចំនួន ១,៤៣២អង្គ/នាក់ ដោយឡែកសមណនិស្សិត-និស្សិត ដែលត្រូវទទួលសញ្ញាបត្រនាពេលនេះ មានចំនួន ៤១៣រូប ក្នុងនោះសមណនិស្សិត-និស្សិតថ្នាក់បរិញ្ញាបត្រ […]
រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំខួបលើកទី៧ ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីអបអរសាទរខួបលើកទី៧ នៃទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ (២២ កុម្ភៈ)។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ លោកឧត្តមសេយ៍ត្រី នូវ តាល់ ស្នងការស្តីទី លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងលោកមេបញ្ជាការសឹករងខេត្ត លោកអភិបាល ក្រុង-ស្រុក លោកអធិការ-អធិការរង និងលោកប្រធានមន្ទីរជុំវិញខេត្ត លោកមេឃុំ-ចៅសង្កាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល កងកម្លាំងទាំងបីប្រភេទ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ជាកិច្ចចាប់ផ្តើមនៃកម្មវិធី លោកឧត្តមសេនីយ៍ត្រី ស្វាយ វាសនា ស្នងការរងនគរបាលខេត្ត បានឡើងអានរបាយការណ៍ស្វាគមន៍ និងធ្វើបទបង្ហាញអំពីស្ថានភាពទូទៅនៃកិច្ចប្រតិបត្តិការបង្ការ និងពន្លត់អគ្គិភ័យក្នុងខេត្តនាពេលកន្លងមក។ លោកបានបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គិភ័យ ក្នុងការចុះអប់រំផ្សព្វផ្សាយ និងត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរយ៉ាងស្មោះអស់ពីដួងចិត្តចំពោះ […]
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពផ្ទាល់នៃគម្រោង Toeksab Nature Table
(ខេត្តព្រះសីហនុ)៖ វិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ កាន់តែមានភាពរីកចម្រើន និងសម្បូរបែប តាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗដែលផ្សារភ្ជាប់នឹងធម្មជាតិ។ នៅថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពផ្ទាល់នៃគម្រោង Toeksab Nature Table។ គម្រោងនេះមានទីតាំងស្ថិតនៅភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ដែលជាតំបន់ដែលមានសក្តានុពលធម្មជាតិខ្ពស់។ Toeksab Nature Table ត្រូវបានរៀបចំឡើងជា «រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ផែបណ្តែតទឹក» ដែលរួមមាន៖ សកម្មភាពកម្សាន្ត កីឡាលើទឹកយ៉ាងសម្បូរបែប និងការជិះទូកកម្សាន្តគយគន់ទេសភាពព្រៃកោងកាងតាមបណ្តោយព្រែកទឹកសាប។ ការលើកកម្ពស់សោភ័ណភាពធម្មជាតិក្នុងតំបន់ឱ្យកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរ ព្រមទាំងមានការបម្រើជូននូវអាហារពេលព្រឹក ថ្ងៃត្រង់ និងល្ងាច ជាពិសេសគឺ «អាហារសុខភាព» និងអាហារបែបអឺរ៉ុប ដែលចម្អិនពីគ្រឿងផ្សំធម្មជាតិស្រស់ៗដោយចុងភៅជំនាញ។ តាមការបញ្ជាក់របស់ លោក តាយ ប៊ុនថុង ម្ចាស់អាជីវកម្មតំបន់ទេសចរណ៍ Toeksab Nature Table បានឱ្យដឹងថា “គោលបំណងធំនៃគម្រោងនេះ គឺបង្កើតផលិតផលទេសចរណ៍ថ្មីប្លែក […]
ស្នងការនគរបាលរាជធានីភ្នំពេញ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារ និងមធ្យោបាយ ជូនកងកម្លាំងនគរបាលប្រចាំការទិសទី២ និងទិសទី៣ ខេត្តឧត្តរមានជ័យ
ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់តំណាង លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង ផែនការងារភស្ថុភារ និងហិរញ្ញវត្ថុ រៀបចំចាត់ចែង និងប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារ និងមធ្យោបាយមួយចំនួនរបស់ក្រុមសម្ព័ន្ធមេត្រីភាព និងសប្បុរសជន ជូនកងកម្លាំងនគរបាលប្រចាំការទិសទី២ និងទិសទី៣ ខេត្តឧត្តរមានជ័យ ដើម្បីបន្តយកចិត្តទុកដាក់គាំទ្រកម្លាំងនគរបាលជាតិឈរជើងនៅជួរមុខ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ










