
ភ្នំពេញ ៖ សមត្ថកិច្ចស្រាវជ្រាវដុតដៃដុតជើងឈានដល់ការកំណត់មុខសញ្ញាជនសង្ស័យបានចំនួន២នាក់ ក្នុងចំណោម ៣នាក់ តែរត់រួចម្នាក់ ករណីយកកាំបិតភ្ជង់កាប់ប្លន់។
ប្រភពព័ត៌មានបានបញ្ជាក់ថា ករណីកាប់ប្លន់យកម៉ូតូពីអ្នកលក់សាច់គោបានសម្រេច រួចយកម៉ូតូទៅលាក់ទុកនៅក្នុងទឹកដីបឹងកក់ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ទើបកម្លាំងសមត្ថកិច្ចនរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញធ្វើការស្រាវជ្រាវឃាត់ជនសង្ស័យ២នាក់និងយកបានម៉ូតូដែលលាក់ទុក និងសន្និសីទកាសែតប្រគល់ម៉ូតូឲ្យជនរងគ្រោះវិញ
ជនសង្ស័យទី១ ឈ្មោះឈុន ដេវិត ភេទប្រុសជនសង្ស័យទី ២ឈ្មោះ សេង សិលា ហៅអាខ្មៅ
ជនសង្ស័យទាំងពីរនាក់បានសារភាពថាពួកគេពិតជាបានកាប់ប្លន់ម៉ូតូពីជនរងគ្រោះអ្នកលក់សាច់គោ ពិតប្រាកដមែន។
នៅថ្ងៃ២២ខែមីនាឆ្នាំ២០២៣ ជនសង្ស័យទាំង២នាក់ កំពុងសាកសួរបន្ត នៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការធ្វើតាមនីតិវិធីច្បាប់ ៕




