ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មានហេតុការណ៍មួយចំឡែក ស្រ្តីម្នាក់ប្រសូតបានកូនប្រុសមួយមានកាសម្បទាខុសប្រក្រតី គឺជើង៤ដៃ៤ ក្នុងស្រុកសំពៅលូន..!!!

(បាត់ដំបង)÷ស្រុកសំពៅលូន ថ្ងៃអាទិត្យ ១៤ រោច ខែបឋមាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣
នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិការសំពៅលូនមន្ទីរពេទ្យបង្អែកសំពៅលូនស្ថិតក្នុងភូមិសាស្ដា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

មាកករណីដ៏ភ្ញាក់ផ្អើលនិងគួរឱ្យស្រណោះពន់ពេក ខណៈពេលស្ត្រីម្នាក់ ឈ្មោះសាំង ឃីម អាយុ៣២ឆ្នាំបានប្រសូតកូនប្រុសម្នាក់ ឈ្មោះសំ ណាង។ អ្វីដែលគួរអោយចម្លែកនិងភ្ញាក់ផ្អើលតក់ស្លុតគួរឱ្យអាណិតសង្វែកជាពន់ពេកទៅលើទារកដែលកើតមកហើយមានកាយសម្បទាខុសប្រក្រតី គឺជើងបួន ដៃបួន។

ប្តីឈ្មោះសុខ ខេន អាយុ៣៤ឆ្នាំ ដែលមាន ទីលំនៅភូមិអូកណ្ដុរ ឃុំសន្តិភាព ស្រុកសំពៅលូនខេត្តបាត់ដំបង ឯស្រុកកំណើត នៅភូមិបារាយណ៍ឃុំបារាយណ៍ ស្រុកកំពង់ធំ ខេត្តកំពង់ធំ។

ស្ត្រីខាងលើបាននិយាយរៀបរាប់ប្រាប់ថាគាត់មានកូនចំនួន ៥ នាក់ហើយក្នុងនោះកូនប្រុស ៣ កូនស្រី២ គឺមានលក្ខណៈជាធម្មតា ចំឡែកតែកូនប្រុសចុងក្រោយកើតមកមានមានលក្ខណៈខុសប្លែកពីកូនឯទៀត។អ្វីដែលគួរឲ្យចាប់អារម្មណ៍ហើយអាណិតនោះគឺក្រុមគ្រួសារកំពុងតែជួបនូវការខ្វះខាត។

Leave a Reply

Your email address will not be published.