
នាព្រឹកថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣
លោកវរសេនីយ៍ទោ ពៅ នឿន អធិការរង ទទួលការងារសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី លោកវរសេនីយ៍ឯក សាយ ប៊ុនថន អធិការ នគរបាលស្រុកភ្នំស្រួច ដឹកនាំមន្រ្ដីនគរបាលចំណុះផ្នែក ចុះរៀបចំសណ្ដាប់ធ្នាប់ណែនាំដល់បងប្អូនអាជីវករលក់ដូរនៅជាប់ចិញ្ចេីមថ្នល់កៅស៊ូឡេីងគីរីរម្យ(លេខ៤៦) ។
ផ្លូវលេខ៤៦ ជាផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅរមណីយដ្ឋានទឹកធ្លាក់ និងកំពូលភ្នំគីរីរម្យ ដែលជាផ្លូវបម្រេីអោយវិស័យទេសចរណ៍ លក្ខណៈធម្មជាតិ និងមានការធ្វេីចរាចរណ៍មមាញឹកស្អេកស្កះមីមាដេរដាស់
អ្នកទេសចរណ៍ច្រើនឆ្លងកាត់ឥតឈប់ឈរ ដូច្នេះ ហេីយក្នុងនាមមន្រ្ដីមូលដ្ឋាន ដើម្បីសម្រួលចរាចរណ៍ ជៀសវាងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កេីនឡេីងជាយថាហេតុ ។
🙏 សំណូមពរ ដល់ពលរដ្ឋបងប្អូនអាជីវករលក់ដូរ ទាំងអស់ចូលរួមរក្សាបរិស្ថានអនាម័យនិងសណ្ដាប់ធ្នាប់ជាចម្បង ..,





