(វ៉ាស៊ីនតោន)៖ ឆ្មាំឆ្នេរសមុទ្រអាមេរិក បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថានាវាមុជទឹកឯកជនមួយដែលបានបាត់ខ្លួនប៉ុន្មានថ្ងៃមកនេះ បានផ្ទុះ នៅក្បែរបំណែកនៃខ្មោចកប៉ាល់ Titanic ដោយបានផ្ដាច់ជីវិតមនុស្សនៅលើនាវាមុជទឹកនេះទាំង ៥នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកឧត្តមនាវីត្រី John Mauger នៃឆ្មាំឆ្នេរសមុទ្រអាមេរិក បានបញ្ជាក់ថាយានរ៉ូបូតមុជទឹកដែលត្រូវបានដាក់ពង្រាយដោយ នាវាមួយគ្រឿងរបស់កាណាដា បានរកឃើញបំណែកកប៉ាល់នាវាមុជទឹក Titan កាលពីព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) នៅក្បែរបំណែកខ្មោចកប៉ាល់ Titanic ក្នុងមហាសមុទ្រអាត្លង់ទិក ដែលនេះជាការបិទបញ្ចប់ការតាមស្វែងរកនាវាមុជទឹកអស់រយៈពេលជាង ៥ថ្ងៃមកនេះ។ ប៉ុន្តែ លោក John Mauger មិនបានបញ្ជាក់ថា សាកសពមនុស្សទាំង៥នាក់ មានសភាពបែបណានោះទេ ហើយក៏បានលម្អិតពីមូលហេតុដែលធ្វើឱ្យនាវាមុជទឹកនេះផ្ទុះនោះដែរ។ ជនរងគ្រោះទាំង៥នាក់ក្នុងនោះរួមមានលោក ស្ដុកតុន រ៉ាស (Stockton Rush) ជាអ្នកបើកនាវាមុជទឹក និងជាស្ថាបនិក រួមទាំងជានាយកប្រតិបត្តិក្រុមហ៊ុន OceanGate Expeditions ខណៈ៤នាក់ផ្សេងទៀត រួមមានមហាសេដ្ឋីអង់គ្លេស លោក ហាមីស ដាឌីង (Hamish […]
ព័ត៌មានអន្តរជាតិ
ប្រយ័ត្នណាស្រីៗ មានថតបានតាមរយៈកាមេរ៉ាបង្កប់ បង្ហាញរូបស្រីៗអាក្រាតនៅក្នុងបន្ទប់ទឹក
ប្រទេសថៃ៖ សមត្ថកិច្ចថ្លែងថានារីរងគ្រោះជាច្រើននាក់បានដាក់ពាក្យប្ដឹង នៅស្នងការដ្ឋាននគរបាលខេត្តឡាំភូន។ ដោយសារវីឌីអូឃ្លីបទាំងនេះត្រូវគេដាក់ពពាយនាយលក់តាមអនឡាញ។ ដូចនេះ សាមីខ្លួនអាចមើលឃើញរូបរបស់ខ្លួន, ហើយក៏ដាក់ពាក្យប្ដឹង។ នគរបាលប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា (Cyber Police) ស៊ើបអង្កេតទៅលើវេបសាយដាក់លក់វីឌីអូឃ្លីបទាំងនោះ ហើយរកឃើញថានារីរងគ្រោះយ៉ាងតិច២៧នាក់ត្រូវគេលួចថត។ ប៉ុន្តែសមត្ថកិច្ចទើបតែទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ១៤នាក់តែប៉ុណ្ណោះ។ នគរបាលថៃទើបតែចាប់ខ្លួនបុរសម្នាក់ពីបទសង្ស័យចែកចាយ និងលក់វីឌីអូឃ្លីបបង្ហាញរូបស្ត្រីអាក្រាតនៅក្នុងបន្ទប់ទឹក។ វីឌីអូឃ្លីបទាំងនេះថតបានតាមរយៈកាមេរ៉ាបង្កប់ (spy camera) នៅក្នុងបន្ទប់ទឹកនៃភោជនីយដ្ឋានមួយកន្លែងនៃខេត្តឡាំភូន(Lamphun)។ សមត្ថកិច្ចស៊ើបដឹងថាជនសង្ស័យឈ្មោះអូឡាន ប៊ុនហេង (Olarn Boonheng) អាយុ២៩ឆ្នាំ ជាអ្នកបើកដំណើរការវេបសាយទិញ-លក់វីឌីអូឃ្លីបទាំងនោះ។ បុរសនេះធ្លាប់ត្រូវសមត្ថកិច្ចចាប់ខ្លួន២ដងរួចមកហើយកាលពីឆ្នាំ២០២២ ពាក់ព័ន្ធនឹងការបង្កប់កាមេរ៉ាលួចថតរូបស្ត្រីចូលបន្ទប់ទឹក ឬបង្គន់។ សមត្ថកិច្ចចូលចាប់ខ្លួនគាត់ដល់ក្នុងផ្ទះតែម្ដង និងឆែកឃើញវត្ថុតាងមួយចំនួនដូចជា៖ ខ្ទង់គណនីធនាគារ ប័ណ្ណឥន្ធទាន កាមេរ៉ាខ្នាតតូចសម្រាប់លួចថត និងកុំព្យូទ័រយួរដៃមួយចំនួន (ឡេបថប់)។ គាត់ប្រាប់ថា គាត់មិនមែនជាអ្នកលួចបង្កប់កាមេរ៉ាដោយផ្ទាល់ទេ។ គាត់ជាអ្នកទទួលទិញវីឌីអូឃ្លីបពីអ្នកដទៃ ហើយដាក់លក់តាមអនឡាញ។ គាត់ថាគាត់អាចរកចំណូលបាន១សែនបាតក្នុងមួយខែ (ជាង២,៨ពាន់ដុល្លារ) តាមរយៈការតម្រូវឱ្យអតិថិជនបង់ប្រាក់ប្រចាំខែដើម្បីចុះឈ្មោះចូលជាសមាជិកវីអាយភី (VIP)។ សមត្ថកិច្ចថៃជឿជាក់ថាអាចមានមនុស្សដទៃទៀតដែលជាប់ពាក់ព័ន្ធ ឬជាអ្នកសមគំនិតនៅក្នុងរឿងនេះ។ សូមជម្រាបថាការប្រព្រឹត្តអំពើអនាចារបែបនេះកើតមាននៅក្នុងសង្គមថៃជាហូរហែ។ កាលពីពីរថ្ងៃមុន, នារីពីរនាក់ត្រូវសមត្ថកិច្ចចាប់ខ្លួននៅខេត្តឈុនបុរី និងខេត្តខុនខេន ពីបទល្បួងក្មេងប្រុសជំទង់ៗអាយុ១២ឆ្នាំចំនួនបួននាក់ដើម្បីថតវីឌីអូឃ្លីបអាសអាភាសជាក្រុម។ រួចហើយ ពួកគេបង្ហោះលក់តាមទ្វីតថឺ និងឡាញ (LINE)។ អ្នកដែលចង់ចុះឈ្មោះចូលជាសមាជិកដើម្បីមើលវីឌីអូ […]


