នៅព្រឹកថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាសាលប្រជុំ អគារ ឃ សាលាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀង ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកអភិបាលក្រុងស្រុកទាំង៨ លោក លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត សរុបវត្តមានចំនួន២០០នាក់ ។ មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវក្ដីរីករាយដោយបានជួបសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀងយើងទាំងអស់គ្នានៅថ្ងៃនេះ និងអរគុណចំពោះមន្ទីរព័ត៌មានខេត្ត ដែលបានបង្កើត និងរៀបចំឲ្យមានពិធីជួបជុំសំណេះសំណាលនេះឡើង ដែលសរបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ការពារលើកស្ទួយក៏ដូចជា ផ្ដល់នូវភាពចាំបាច់មិនអាចខ្វះបានសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ដែលជាចំណែកដើរតួនាទីដ៏សំខាន់នៅក្នុងគ្រប់ទិដ្ឋភាព និងដំណើរប្រព្រឹត្តទៅរបស់សង្គម ជាពិសេសនៅក្នុងបរិបទសម័យកាលបច្ចេកវិទ្យា នៃបដិវត្ដន៍ឧស្សាហកម្ម ៤.០ ហើយបានរៀបចំឡើងចំនឹងថ្ងៃទិវានៃក្ដីស្រឡាញ់ ១៤កុម្ភៈនេះ គឺជាការបង្ហាញពីមនោសញ្ចេតនាស្រឡាញ់រាប់អានគ្នាជាភាតរៈ ទំនាក់ទំនងដ៏ល្អ និងស្អិតរមួត រវាងអាជ្ញាធរ និងបងប្អូនអ្នកសារព័ត៌មានយើង ដើម្បីបង្កើនកិច្ចសហការភាពស្និទ្ធស្នាល និងការយល់ចិត្តគ្នា រវាងរដ្ឋបាលខេត្ត និងវិស័យព័ត៌មានក្នុងខេត្ត ។ ឯកឧត្តមបន្ថែមថា […]
Tag: ព័ត៌មានជាតិ
លោកបណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង ស្នើក្រុមការងារទីចាត់ផែនការវិនិយោគ និងមន្ទីរផែនការខេត្ត រៀបចំកែសម្រួល តាមមតិយោបល់របស់អង្គប្រជុំ
កោះកុង÷ បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធាន គណៈកម្មាធិការ គ.ស.ប ខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ និងពីធីបិទកិច្ចប្រជុំរបស់គណៈកម្មាធិការសម្របសម្រួលរបស់ក្រុមប្រឹក្សាខេត្ក លើការពិនិត្យ ពិភាក្សា និងផ្តល់យោបល់សេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ របស់រដ្ឋបាលខេត្ត នាថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៣។ កិច្ចប្រជុំ របៀបវារៈសំខាន់ៗចំនួន៤ ១- ពិភាក្សា និងផ្តល់យោបល់សេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣- ២០២៥ របស់រដ្ឋបាលខេត្ត ២- ពិនិត្យ និងផ្តល់យោបល់លើប្រតិទិន នៃការរៀបចំ និងកសាងកម្មវិធីវិនិយោគបី ឆ្នាំរំកិល ២០២៤-២០២៦ របស់រដ្ឋបាលខេត្ត ៣- ពិនិត្យ និងផ្តល់យោបល់លើសេចក្តីណែនាំ ស្តីពី ដំណើរការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៤- ២០២៦) ៤- បញ្ហាផ្សេងៗ ។ ក្រោយពីពិភាក្សា ពិនិត្យ និងផ្ដល់យោ បល់ កិច្ចប្រជុំសម្រេចបានជាលទ្ធផលដូចខាងក្រោម៖ ១.បានអនុម័តលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៣- […]
ស្ពានអាកាសព្រះមុន្នីវង្ស ៖ ការងារការដ្ឋាន ឈានដល់ការបញ្ចប់ការខួង និងចាក់បេតុង ប្រមាណ ២៥ដើម ស្មើនឹង ១១,៤១%
ភ្នំពេញ៖ ស្ពានអាកាសផ្លូវ ៦០ ម៉ែត្រ ក្បាលថ្នល់ ដែលមានទីតាំងប្រសព្វ រវាងមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថីព្រះមុនី្នវង្ស និងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១) ហៅស្ពានអាកាសព្រះមុន្នីវង្ស គិតត្រឹមថ្ងៃទី ៧ កុម្ភៈ ឆ្នំា២០២៣នេះ ការងាររបស់ការដ្ឋាន បានឈានដល់ការបញ្ចប់ការខួង និងចាក់បេតុង ប្រមាណ ២៥ ដើម / ២១៩ ដើមហើយ ហើយបើគិតជាភាគរយ ស្មើនឹង ១១,៤១% ហើយដែរ។ នេះបើយោងតាមមន្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានឱ្យ ដឹង នៅព្រឹកថ្ងៃទី៧ កុម្ភៈនេះ។ ស្ពានអាកាសក្បាលថ្នល់ថ្មីមួយទៀត នៅចំណុចប្រសព្វ មហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ ស្ថិតក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ ហៅស្ពានអាកាសព្រះមុន្នីវង្ស គិតមកដល់ ពេលនេះ ការងារនៃគម្រោង សម្រេចបាន ដូចខាងក្រោម៖ […]
រមណីយដ្ឋានមួយកន្លែងក្នុងស្រុកគងពិសីកំពុងអង្រួនបេះដូងភ្ញៀវទេសចរណ៍ឲ្យដកចិត្តមិនរួច……
កំពង់ស្ពឺ៖ ជាការពិតណាស់ក្រោយពីបំពេញការងារដ៏មមាញឹករួចមក បងប្អូនច្បាស់ជាមានអារម្មណ៍ធុញថប់ចង់រកកន្លែងសម្រាកលំហែរកាយ និងកម្សាន្តអារម្មណ៍ជាដើមដើម្បីបន្ថយភាពតានតឹងនាចុងសប្តាហ៍។ រមណីយដ្ឋានមួយកន្លែងដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ បាននឹងកំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករឲ្យទៅលំហែអារម្មណ៍សម្រាកខួរក្បាល បំបាត់ទុក្ខកង្វល់ទាំងឡាយឱ្យរសាយពីក្នុងឱរ៉ា។ ទីកន្លែងនោះមានឈ្មោះថា “រមណីយដ្ឋាន អារ៉ូម៉ា 9999 ទំនប់ស្លា រីសត” ដែលយើងធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ គឺស្ថិតនៅភូមិស្វាយ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ រមណីយដ្ឋានលំហែកាយដ៏ស្រស់ស្រាយមួយកន្លែងនេះមានសេវាកម្មដូចជា៖ ភោជនីយដ្ឋាន ខារ៉ាអូខេ រីសត អាងហែលទឹក និងផែទឹក ដោយភ្ជាប់ទាំងសេវាកម្មល្អឥតខ្ចោះនិងតម្លៃសមរម្យសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិនានា ដែលមានបំណងទៅសម្រាកលំហែលកាយនៅទីនោះ។ មិនត្រឹមតែប៉ុណ្ណោះក៏មានទេសភាពបែបធម្មជាតិជាច្រើនកន្លែងសម្រាប់ឲ្យភ្ញៀវដែលអញ្ជើញទៅលេងបានថតរូបដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ។ “រមណីយដ្ឋាន អារ៉ូម៉ា 9999 ទំនប់ស្លា រីសត” សូមរៀបរាប់ជូនប្រិយមិត្តទស្សនិកជននូវសេវាកម្ម និងតម្លៃដូចតទៅ: 1. អតិថិជនកម្ម៉ង់ម្ហូបពិសាអស់ចាប់ពី 40ម៉ឺនរៀលនឹងទទួលបានការផ្ដល់ជូនឆ័ត្រមួយដោយឥតគិតថ្លៃ 2. កញ្ចុះវីអាយភីធំកម្ម៉ង់ចាប់ពី 25ម៉ឺនរៀលឡើងទៅមិនគិតថ្លៃកញ្ចុះនោះទេ 3. កញ្ចុះតូចធម្មតាកម្ម៉ង់ចាប់ពី 12ម៉ឺនរៀលឡើងទៅមិនគិតថ្លៃកញ្ចុះនោះទេ 4. តម្លៃជួលកញ្ចុះ VIPធំ តម្លៃ 20ដុល្លារ 5. តម្លៃជួលកញ្ចុះក្បឿងVIP តម្លៃ 15ដុល្លារ 6. តម្លៃជួលកញ្ចុះស្បូវធម្មតា តម្លៃ […]




