ព័ត៌មានអន្តរជាតិ

Michael Alfaro សំណូមពរឱ្យសហរដ្ឋអាម៉េរិក ពិសេសប្រធានាធិបតី ត្រាំ គួរបង្កើនកម្រិតលើការដាក់ទណ្ឌកម្ម និង សម្ពាធការទូត លើប្រទេសថៃ…!

បន្ទាប់ពីកាលព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ក្រុមបាតុករ ដែលដឹកនាំដោយអតីតមនុស្សជំនិត ថាក់ស៊ីន ចាក់តុផន ព្រំផាន់ និង លោក ភិជិត ឆ័យមង្គល បានដង្ហែក្បួនដើម្បីតវ៉ាប្រឆាំងជាចំហរចំពោះការខ្នះខ្នែងរបស់លោក ត្រាំ និង លោក អាន់វ៉ា ដើម្បីស្វែងរកសន្តិភាពពិតប្រាកដ និង យូរអង្វែងសម្រាប់កម្ពុជា និងថៃ នោះ នាវេលាម៉ោងជាង១០ យប់ថ្ងៃដដែលលោក ម៉ៃឃើល អាល់ហ្វារ៉ូ បានបញ្ចេញសារបកអាក្រាតនិងព្រលះក្រុមបាតុករថៃ ដែលកំពុងតែរុញប្រទេសថៃ ចូលកាន់តែជ្រៅទៅក្នុងប្លុកកុម្មុយនីស្ត ពិសេសគឺប្រទេសដែលប្រឆាំងនឹងឥទ្ធិពលនិងអំណាចអាម៉េរិកផ្ទាល់តែម្ដង។ បុរសដែលបានមកឃើញពីទិដ្ឋភាពពិតប្រាកដដែលបានកើតឡើងនៅព្រំដែនកម្ពុជា ហើយកំពុងបន្តរងការបំពានពីយោធាថៃគ្រប់រូបភាព ប្រជាពលរដ្ឋ រស់នៅយ៉ាងភិតភ័យ បានកត់សម្គាល់ឃើញទៀតថា ហ្វូងបាតុករទាំងនោះមានចំនួនច្រើន ហើយកំពុងបង្កឱ្យមានការរំខានដល់ចរាចរណ៍ដែលធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចមូលដ្ឋានរបស់ថៃ ដោយផ្អែកលើសេចក្ដីរាយការណ៍ពីក្រសួងការបរទេសអាម៉េរិក។ សាររបស់លោក ម៉ៃឃើល ក៏បង្ហាញពីការបារម្ភជាសាធារណៈអំពីសុវត្ថិភាព ស្ថានទូតអាម៉េរិកប្រចាំទីក្រុងបាងកក ដែលអាចទទួលរងនូវអំពើហិង្សា ពីក្រុមជ្រុលនិយមថៃ ដែលដើរបញ្ច្រាសពីពាក្យ សន្តិភាព ដោយចំហរ។ ចំណុចមួយចំនួន ដែលលោក ម៉ៃឃើល អាល់ហ្វារ៉ូ លើកឡើងគួរឱ្យចាប់អារម្មណ៍ មានដូចជា៖ * ប្រសិនបើប្រទេសថៃបន្តលេងសើចនឹងសង្គ្រាមជំនួសឲ្យសន្តិភាព… * […]

ព័ត៌មានអន្តរជាតិ

ករណីក្រឡាប់ រថយន្តក្រុងដឹកសិស្សសាលា នៅប្រទេសថៃ មានអ្នកស្លាប់កើនដល់១៧នាក់

ករណីរថយន្តក្រុង ដែលដឹកសិស្សសាលា ដលម្បីទៅចុះកម្មសិក្សាបានក្រឡាប់នៅស្រុក Nadi ខេត្ត Prachin Buri ។ ហេតុការណ៍នេះ កើតឡើងនៅម៉ោង ៣និង២០ នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ​នៅ​លើ​ផ្លូវ​លេខ​៣០៤ គីឡូម៉ែត្រ​លេខ​២១០+៥០០ (​ចូល​) ច្រក​ចេញ​ចូល​ឃុំ​ប៊ូ​ប្រាម ស្រុក​ណា​ឌី ខេត្ត​ប្រា​ចិន​បុរី។ហេតុការណ៍នេះ បណ្តាលឲ្យមនុស្ស១៦នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ សរុបមនុស្សស្លាប់១៧នាក់ និងរបួស២៩នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យណាឌី និងមន្ទីរពេទ្យ Kabin Buri៕

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានអន្តរជាតិ

ទាំងក្នុងបរិវេណនិងជាយក្រុង Los Angeles បន្តឆាបឆេះឥតឈប់ឈរ ធ្វើឲ្យមនុស្សជាង១៨ម៉ឺននាក់ត្រូវជម្លៀស! ដោយសារកម្លាំងភ្លើងរាលដាលលឿន ជាងកម្លាំងចល័តពន្លត់

ភ្លើងឆេះព្រៃ បានរាលដាលឆេះទៅកាន់ទីតាំងថ្មី ដែលជំរុញឱ្យអាជ្ញាធរបន្តជម្លៀសមនុស្ស កាន់តែច្រើនជាងមុននៅល្ងាចថ្ងៃព្រហស្បតិ៍នេះទាំងក្នុងនិងជុំវិញជាយក្រុងរបស់ Los Angeles ដោយសូម្បីតែក្រុមពន្លត់អគ្គីភ័យក៏មិនអាចទប់ទល់ជាប់ដែរ។ កម្លាំងវាយលុករបស់ខ្យល់ ដែលបណ្តាលឲ្យកម្លាំងភ្លើងឆេះព្រៃកាន់តែរាលដាល និងដ៏សាហាវជាងមុន ព្រមទាំងបានបំផ្លិចបំផ្លាញសំណង់ផ្ទះសម្បែង អាជីវកម្មក្នុងតំបន់ធ្ងន់ធ្ងរ មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តអាម៉េរិកដែរ។ ភ្លើងបានឆេះរាលដាលទៅកាន់តំបន់ Kenneth នៅពេលរសៀលម្សិលមិញនៅជ្រលង San Fernando ក្បែរសង្កាត់ West Hills និងនៅជិត Ventura County ។ ភ្លាមៗក៏មានបទបញ្ជាឲ្យជម្លៀសមនុស្សចញ នៅទូទាំងស្រុក Ventura និងជាយក្រុង Los Angeles ។ ការបញ្ជានេះបានកើតឡើងនៅពេលដែលមន្រ្តីខោនធី Los Angeles បានប្រកាសថាអគ្គីភ័យនៅតំបន់ Eaton នៅជិត Pasadena បានចាប់ផ្តើមបន្តមកដល់និងបានដុតបំផ្លាញសំណង់ហេដ្ឋារចនាសម្ព័ន្ធជាង៤០០០ ទៅ ៥០០០ រួមទាំងរថយន្តដែរ។ សំណង់រាប់ពាន់ផ្សេងទៀតនៅប៉ាស៊ីហ្វិក Palisades នៅលើឆ្នេរសមុទ្រក៏បានឆេះខ្លោចយ៉ាងរន្ធត់ ។ អណ្តាតភ្លើងនៅតំបន់ Kenneth បានឆាបឆេះតិចជាង៣.២គីឡូម៉ែត្រ ដែលនៅឆ្ងាយពីវិទ្យាល័យ El Camino Real Charter […]

ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព

មជ្ឈមណ្ឌលព័ត៌មានគុណភាពអាកាសបាងកកបានសង្ខេបលទ្ធផលរង្វាស់ PM 2.5 ជា 40.7-65.4 មីក្រូក្រាម/ម៉ែត្រគូប រកឃើញលើសកម្រិតស្តង់ដារ និងស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមមានផលប៉ះពាល់ដល់សុខភាពក្នុងតំបន់ចំនួន ៧០ ក្នុងអំឡុងថ្ងៃទី ៧-១៥ ខែមករា ឆ្នាំ ២០២៥ ។ ថ្ងៃនេះ (៧ មករា) ក្រុមអ្នកនាំពាក្យមជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់បាងកក មជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់បាងកក នាយកដ្ឋានឧតុនិយម និងទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្រព័ត៌មានវិទ្យា ឲ្យដឹងស្ថានភាពនៃភាគល្អិតធូលី (PM 2.5) ពីស្ថានីយ៍ត្រួតពិនិត្យគុណភាពខ្យល់នៃទីក្រុងបាងកក ថ្ងៃអង្គារ ទី 7 ខែមករា ឆ្នាំ 2025 វេលាម៉ោង 7:00 ព្រឹក ភាគល្អិតធូលី PM2.5 ជាមធ្យម 24 ម៉ោង វាស់នៅកម្រិត 40.7-65.4 មីក្រូក្រាម/ម៉ែត្រគូប ចូលកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព (ស្តង់ដារមិនលើសពី 37.5 មីក្រូក្រាម/ម៉ែត្រគូប) មានចំណាត់ថ្នាក់លេខ ៨ លើពិភពលោក ៕

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានអន្តរជាតិ

ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner លោក Yevgeny Prigozhin ស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះ

(មូស្គូ)៖ ក្រុមមន្ត្រីរុស្ស៉ី បាននិយាយថាថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin បានជិះនៅលើយន្ដហោះឯកជនមួយគ្រឿងដែល បានធ្លាក់ នៅភាគខាងជើងទីក្រុងមូស្គូ កាលពីល្ងាចថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ដែលបណ្ដាលឱ្យមនុស្សជិះលើយន្ដហោះនេះស្លាប់ទាំងអស់។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣។ ក្រុមមន្ត្រីអាកាសចរណ៍ស៊ីវិលរុស្ស៉ី បានចេញផ្សាយបញ្ជីឈ្មោះជនរងគ្រោះជាអ្នកដំណើរទាំង៧នាក់ ក្នុងនោះរួមមានទាំងលោក Prigozhin និងមេបញ្ជាការទាហានស៊ីឈ្នួល រុស្ស៉ី Wagner ម្នាក់គឺលោក Dmitry Utkin ព្រមទាំងសមាជិកអាកាសយានិក ៣នាក់ ដែលត្រូវបានទទួលស្គាល់ថាបានស្លាប់ទាំងអស់។ «មានមនុស្ស១០នាក់បានជិះ នៅលើយន្តហោះមួយគ្រឿង ក្នុងនោះរួមមានសមាជិកអាកាសយាននិក៣នាក់ ហើយបើតាមព័ត៌មានបឋម គ្មានមនុស្សណាម្នាក់នៅលើយន្ដហោះដែលនៅរស់រានមាន ជីវិតនោះទេ»។ នេះជាការបញ្ជាក់របស់ក្រសួងសម្រាប់ស្ថានការណ៍អាសន្នរបស់រុស្ស៉ី។ គួរបញ្ជាក់ថា បើតាមក្រសួងសម្រាប់ស្ថានការណ៍អាសន្នរបស់រុស្ស៉ី យន្ដហោះឯកជន Embraer Legacy ខាងលើបានធ្វើដំណើរចាកចេញពីទីក្រុងមូស្គូ ទៅកាន់ទីក្រុង Saint Petersburg ហើយបានធ្លាក់នៅក្បែរភូមិ Kuzhenkino នៃតំបន់ Tver ស្ថិតនៅប្រហែល៣០០គីឡូម៉ែត្រពីភាគខាងជើងរដ្ឋធានីមូស្គូ។ ភ្លាមៗមិនទាន់មានការ […]

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានអន្តរជាតិ

ប្រទេសឡាវបានប្រកាសថា នឹងបើកទំនប់រំដោះទឹកចេញ ដោយសារតែភ្លៀងធ្លាក់ខ្លាំង ជាបន្តបន្ទាប់

ភ្នំពេញ ៖ នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣នេះ ប្រតិបត្តិករវារីអគ្គិសនីសាយ៉ាប៊ូរី (Xayaburi) នៅក្នុងប្រទេសឡាវបានប្រកាសថា នឹងបើកទំនប់រំដោះទឹកចេញ ដោយសារតែភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ក្នុងប្រទេសឡាវនាំឲ្យទឹកទំនប់ សាយ៉ាប៊ូរី មានការកើនឡើង។ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា ក្រសួងកំពុងតាមដាន និងផ្ដល់ព័ត៌មានជាបន្តបន្ទាប់ ថាតើឡាវបើកទឹកក្នុងកម្រិតណា ខណៈទំនប់សាយ៉ាប៊ូរីនៅឆ្ងាយពីកម្ពុជាជាង ១ ពាន់គីឡូម៉ែត្រ ហើយពលដ្ឋកុំទាន់បារម្ភ។ លោក ចាន់ យុត្ថា មានប្រសាសន៍ថា «ពីសាយ៉ាប៊ូរីមកដល់ស្ទឹងត្រែងជាង ១ ពាន់គីឡូ ទម្រាំមកដល់យើង អាចរយៈពេល ១០ ថ្ងៃ ហើយនៅខាងក្រោមទំនប់ក៏មានទំនប់និងអាងទឹកមួយចំនួនដែរ កុំព្រួយបារម្ភពេក»។ មន្ត្រីរដ្ឋលេខាធិការូបនេះ បញ្ជាក់ថា នៅក្នុងក្របខណ្ឌរបស់គណៈកម្មការទន្លេមេគង្គ ក៏យើងមានកិច្ចសហការគ្នា ថាតើគាត់បើកក្នុងបរិមាណប៉ុន្មានដើម្បីរំដោះទឹកចេញពីទំនប់របស់គាត់។ ប៉ុន្តែលោកក៏បញ្ជាក់ថា ប្រសិនបើក្នុងករណីទឹកមានការកើនឡើង ឱ្យពលរដ្ឋតាមដាននូវការព្យាករណ៍អំពីកម្រិតកម្ពស់ទឹករបស់ក្រសួងធនធានទឹក ដែលចេញផ្សាយជារៀងរាល់ថ្ងៃ។ ហើយថា ប្រសិនបើទឹកហក់ឡើងខ្លាំងក្រសួងក៏ជម្រាបជូនឱ្យបាន ៣ ថ្ងៃមុនដែរ ប៉ុន្តែបច្ចុប្បន្នមិនបារម្ភទេ […]

ព័ត៌មានអន្តរជាតិ

បុរសម្នាក់ ដែលមានឈ្មោះល្បីល្បាញ ដោយសារការឡើងអគារខ្ពស់ៗ នៅជុំវិញពិភពលោក បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីធ្លាក់ពីលើអគារ ជាន់ទី៦៨

អន្តរជាតិ ៖ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន New York Post នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។ បុរសម្នាក់ដែលមានឈ្មោះល្បីល្បាញដោយសារការឡើងអគារខ្ពស់ៗនៅជុំវិញពិភពលោក បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីធ្លាក់ពីលើអគារស្នាក់នៅ Tregunter Tower ជាន់ទី៦៨ របស់ទីក្រុងហុងកុង។ បុរសនោះមានឈ្មោះថា Remi Lucidi ឬហៅថា Remi Enigma មានអាយុ ៣០ឆ្នាំ មានដើមកំណើតមកពីប្រទេសបារាំង។ មន្ត្រីហុងកុងបាននិយាយថា លោក Lucidi បានមកដល់អគារស្នាក់នៅមួយនោះ នៅម៉ោងប្រហែល ៦ល្ងាច កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ដោយបានកុហកសន្តិសុខថា គាត់ត្រូវទៅលេងមិត្តភ័ក្តិនៅជាន់ទី៤០។ ក្រោយមកសន្តិសុខក៏បានព្យាយាមតាមចាប់គាត់ ប៉ុន្តែលោក Lucidi បានចូលក្នុងជណ្តើរយន្តរួចទៅហើយ និងបានឡើងដល់ជាន់ទី៤៩ ហើយក្រោយមកក៏បានប្រើជណ្តើរជើង ដើម្បីឡើងដល់កំពូលអាគារ។ អ្នករស់នៅជាន់ទី៦៨ម្នាក់ បានរាយការណ៍ថា គេបានឃើញលោក Lucidi គោះបង្អួច ហើយអ្នកបម្រើម្នាក់បានទូរស័ព្ទទៅប៉ូលីសនៅម៉ោងប្រហែល ៧ និង ៣០ នាទីយប់ ម៉ោងក្នុងស្រុក។ លោក Lucidi […]

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានអន្តរជាតិ

បំណែកពីនាវាមុជទឹក Titan ត្រូវបានគេនាំយកមកច្រាំងសមុទ្រហើយ បន្ទាប់ពីនាវាមុជទឹកនេះបានផ្ទុះនៅបាតសមុទ្រអាត្លង់ទិកកាលពីជាង១សប្តាហ៍មុន

រូបភាពថ្មីបង្ហាញពីបំណែកនៃកំទេចកំទីដែកជាច្រើនដែលត្រូវបានយកចេញពីកប៉ាល់ឆ្មាំឆ្នេរសមុទ្រកាណាដា Horizon Arctic នៅកំពង់ផែ St. John’s រដ្ឋ Newfoundland ។ រូបភាពមួយបង្ហាញពីដុំដែកកោងពណ៌សដ៏ធំ ខណៈដែលកំទេចកំទីខ្លះទៀតពោរពេញទៅដោយខ្សែ និងផ្នែកមេកានិចផ្សេងទៀតរបស់នាវាមុជទឹក Titan ។ បំណែកទាំងនោះត្រូវបានគ្របដោយក្រដាស់ក្រណាត់ធំ ៗ មុនពេលត្រូវបានលើកដោយរថយន្តស្ទូច ។ មនុស្ស 5 នាក់ត្រូវបានស្លាប់ នៅពេលដែលនាវាមុជទឹកនេះត្រូវបានគេជឿថាបានរងការផ្ទុះដ៏មហន្តរាយ ខណៈពេលដែលព្យាយាមមើលសាកសពកប៉ាល់ទីតានិច ។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនាវាមុជទឹក Titan បានចាប់ផ្តើមនៅថ្ងៃទី 18 ខែមិថុនា បន្ទាប់ពីកប៉ាល់បានបាត់បង់ទំនាក់ទំនងជាមួយកប៉ាល់ធំរបស់វា ប៉ុន្តែបំណែកនៃកំទេចកំទីត្រូវបានរកឃើញប្រហែល 487 ម៉ែត្រពីបំណែកនៃកប៉ាល់ទីតានិច ប្រាំថ្ងៃក្រោយមក ។

ព័ត៌មានអន្តរជាតិ

ឆ្មាំឆ្នេរសមុទ្រអាមេរិក បញ្ជាក់ថាមនុស្សទាំង ៥នាក់ ជិះលើនាវាមុជទឹកដែលបាត់ខ្លួន បានស្លាប់ទាំងអស់

(វ៉ាស៊ីនតោន)៖ ឆ្មាំឆ្នេរសមុទ្រអាមេរិក បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថានាវាមុជទឹកឯកជនមួយដែលបានបាត់ខ្លួនប៉ុន្មានថ្ងៃមកនេះ បានផ្ទុះ នៅក្បែរបំណែកនៃខ្មោចកប៉ាល់ Titanic ដោយបានផ្ដាច់ជីវិតមនុស្សនៅលើនាវាមុជទឹកនេះទាំង ៥នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក​ឧត្តម​នាវី​ត្រី​ John Mauger នៃឆ្មាំឆ្នេរសមុទ្រអាមេរិក បានបញ្ជាក់ថាយានរ៉ូបូតមុជទឹកដែលត្រូវបានដាក់ពង្រាយដោយ នាវាមួយគ្រឿងរបស់កាណាដា បានរកឃើញបំណែកកប៉ាល់នាវាមុជទឹក Titan កាលពីព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) នៅក្បែរបំណែកខ្មោចកប៉ាល់ Titanic ក្នុងមហាសមុទ្រអាត្លង់ទិក ដែលនេះជាការបិទបញ្ចប់ការតាមស្វែងរកនាវាមុជទឹកអស់រយៈពេលជាង ៥ថ្ងៃមកនេះ។ ប៉ុន្តែ លោក John Mauger មិនបានបញ្ជាក់ថា សាកសពមនុស្សទាំង៥នាក់ មានសភាពបែបណានោះទេ ហើយក៏បានលម្អិតពីមូលហេតុដែលធ្វើឱ្យនាវាមុជទឹកនេះផ្ទុះនោះដែរ។ ជនរងគ្រោះទាំង៥នាក់ក្នុងនោះរួមមានលោក ស្ដុកតុន រ៉ាស (Stockton Rush) ជាអ្នកបើកនាវាមុជទឹក និងជាស្ថាបនិក រួមទាំងជានាយកប្រតិបត្តិក្រុមហ៊ុន OceanGate Expeditions ខណៈ៤នាក់ផ្សេងទៀត រួមមានមហាសេដ្ឋីអង់គ្លេស លោក ហាមីស ដាឌីង (Hamish […]

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានអន្តរជាតិ

ប្រយ័ត្នណាស្រីៗ មានថតបានតាមរយៈកាមេរ៉ាបង្កប់ បង្ហាញរូបស្រីៗអាក្រាតនៅក្នុងបន្ទប់ទឹក

ប្រទេសថៃ៖ សមត្ថកិច្ចថ្លែងថានារីរងគ្រោះជាច្រើននាក់បានដាក់ពាក្យប្ដឹង នៅស្នងការដ្ឋាននគរបាលខេត្តឡាំភូន។ ដោយសារវីឌីអូឃ្លីបទាំងនេះត្រូវគេដាក់ពពាយនាយលក់តាមអនឡាញ។ ដូចនេះ សាមីខ្លួនអាចមើលឃើញរូបរបស់ខ្លួន, ហើយក៏ដាក់ពាក្យប្ដឹង។ នគរបាលប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា (Cyber Police) ស៊ើបអង្កេតទៅលើវេបសាយដាក់លក់វីឌីអូឃ្លីបទាំងនោះ ហើយរកឃើញថានារីរងគ្រោះយ៉ាងតិច២៧នាក់ត្រូវគេលួចថត។ ប៉ុន្តែសមត្ថកិច្ចទើបតែទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ១៤នាក់តែប៉ុណ្ណោះ។ នគរបាលថៃទើបតែចាប់ខ្លួនបុរសម្នាក់ពីបទសង្ស័យចែកចាយ និងលក់វីឌីអូឃ្លីបបង្ហាញរូបស្ត្រីអាក្រាតនៅក្នុងបន្ទប់ទឹក។ វីឌីអូឃ្លីបទាំងនេះថតបានតាមរយៈកាមេរ៉ាបង្កប់ (spy camera) នៅក្នុងបន្ទប់ទឹកនៃភោជនីយដ្ឋានមួយកន្លែងនៃខេត្តឡាំភូន(Lamphun)។ សមត្ថកិច្ចស៊ើបដឹងថាជនសង្ស័យឈ្មោះអូឡាន ប៊ុនហេង (Olarn Boonheng) អាយុ២៩ឆ្នាំ ជាអ្នកបើកដំណើរការវេបសាយទិញ-លក់វីឌីអូឃ្លីបទាំងនោះ។ បុរសនេះធ្លាប់ត្រូវសមត្ថកិច្ចចាប់ខ្លួន២ដងរួចមកហើយកាលពីឆ្នាំ២០២២ ពាក់ព័ន្ធនឹងការបង្កប់កាមេរ៉ាលួចថតរូបស្ត្រីចូលបន្ទប់ទឹក ឬបង្គន់។ សមត្ថកិច្ចចូលចាប់ខ្លួនគាត់ដល់ក្នុងផ្ទះតែម្ដង និងឆែកឃើញវត្ថុតាងមួយចំនួនដូចជា៖ ខ្ទង់គណនីធនាគារ ប័ណ្ណឥន្ធទាន កាមេរ៉ាខ្នាតតូចសម្រាប់លួចថត និងកុំព្យូទ័រយួរដៃមួយចំនួន (ឡេបថប់)។ គាត់ប្រាប់ថា គាត់មិនមែនជាអ្នកលួចបង្កប់កាមេរ៉ាដោយផ្ទាល់ទេ។ គាត់ជាអ្នកទទួលទិញវីឌីអូឃ្លីបពីអ្នកដទៃ ហើយដាក់លក់តាមអនឡាញ។ គាត់ថាគាត់អាចរកចំណូលបាន១សែនបាតក្នុងមួយខែ (ជាង២,៨ពាន់ដុល្លារ) តាមរយៈការតម្រូវឱ្យអតិថិជនបង់ប្រាក់ប្រចាំខែដើម្បីចុះឈ្មោះចូលជាសមាជិកវីអាយភី (VIP)។ សមត្ថកិច្ចថៃជឿជាក់ថាអាចមានមនុស្សដទៃទៀតដែលជាប់ពាក់ព័ន្ធ ឬជាអ្នកសមគំនិតនៅក្នុងរឿងនេះ។ សូមជម្រាបថាការប្រព្រឹត្តអំពើអនាចារបែបនេះកើតមាននៅក្នុងសង្គមថៃជាហូរហែ។ កាលពីពីរថ្ងៃមុន, នារីពីរនាក់ត្រូវសមត្ថកិច្ចចាប់ខ្លួននៅខេត្តឈុនបុរី និងខេត្តខុនខេន ពីបទល្បួងក្មេងប្រុសជំទង់ៗអាយុ១២ឆ្នាំចំនួនបួននាក់ដើម្បីថតវីឌីអូឃ្លីបអាសអាភាសជាក្រុម។ រួចហើយ ពួកគេបង្ហោះលក់តាមទ្វីតថឺ និងឡាញ (LINE)។ អ្នកដែលចង់ចុះឈ្មោះចូលជាសមាជិកដើម្បីមើលវីឌីអូ […]