
កោះកុង÷ លោកស្រី អុី នារីនេត អភិបាល រង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិ ការគ្រប់គ្រងគ្រោះហន្តរាយខេត្ត បាននាំយកថវិកា និងគ្រឿងឧប ភោគបរិភោគមួយចំនួនរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អញ្ជើញចុះសួរសុខ ទុក្ខ និងផ្តល់ជូនគ្រួសាររងគ្រោះដោយ សារករណីអគ្គីភ័យចំនួន ៦គ្រួសារ ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង នាថ្ងៃទី ២៧ ខែមិនា ឆ្នាំ ២០២៣ ។
ននាឱកាសនោះ លោកស្រីអភិបាលរងខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់លោកជំទាវអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តកោះកុង ដែលលោកជំទាវតែងតែគិតគូរអំពីសុខទុក្ខ របស់ប្រជាជនគ្រប់រូបគ្រប់ពេលវេលា រួមជាមួយនឹងការសម្ដែងនូវការសោកស្ដាយ ជាមួយគ្រួសាររងគ្រោះដែលបានបាត់បង់ទ្រព្យសម្បត្តិក្នុងករណីអគ្គីភ័យ កាលពីថ្ងៃ២៤ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ។
លោកស្រីអភិបាលរងខេត្ត បានអំពាវនាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំ ពោះគ្រោះថ្នាក់នានាដែលអាចកើតមាន ឡើងជាយថាហេតុ ជាពិសេសការររៀបចំប្រព័ន្ធអគ្គិសនី ការទុកដាក់ប្រេីប្រាស់ហ្គាស ប្រេងឥន្ធនៈ ធូប ទៀន និងសម្ភារប្រេីប្រាស់ផ្សេងទៀត ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកេីតឡេីង។
ជាមួយគ្នានេះ លោកស្រីអភិបាលរង ឱ្យអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការជួយសង្គ្រោះប្រជាជនឱ្យបានទាន់ពេលវេលា រួមជាមួយនឹងការរាយការណ៍ឱ្យបានច្បាស់លាស់ ចំពោះគ្រោះមហន្តរាយដែលបានកេីតឡេីងក្នុងមូលដ្ឋានរបស់ខ្លួន ៕ ដោយ ញុឹប សន





