ខេត្តមណ្ឌលគិរី ៖ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបិទមហោស្រពសិល្បៈប្រឡងចម្រៀងបុរាណ និងសម័យ ។ក្នុងកម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីតំណាងកងកម្លាំងទាំងបីប្រភេទ លោក-លោកស្រីប្រធាន អនុប្រធាន មន្ទីរជុំវិញខេត្ត លោកគ្រូអ្នកគ្រូ យុវជនកាកបាទក្រហម យុវជនកាយរិទ្ឋ យុវជនសសយក សិស្សមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងសិស្សានុសិស្សជាច្រើនរូប ដែលប្រារព្ឋឡើងនៅសាលមហោស្រពនៃមន្ទីរ វប្បធម៏ និងវិចិត្រសិល្បៈខេត្ត ៕
Tag: ព័ត៌មានជាតិ
លោកជំទាវ អុង សុភាវី អញ្ជើញចូលរួមក្នុងពិធីខួប២០ឆ្នាំ នៃអង្គការ Transform Cambodia
នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមក្នុងពិធីខួប២០ឆ្នាំ នៃអង្គការ Transform Cambodia ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី នៃ ព្រះរាជាណាចក្រកម្ពុជា នៅសាលមហោស្រពកោះពេជ្រ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន ស្ថាបនិក សាស្ត្រាចារ្យ និងសិស្សានុសិស្សនៃអង្គការ Transform Cambodia សរុបជាង ១០០០រូប ។ ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តមសន្តិបណ្ឌិត បានថ្លែងនូវការកោតសរសើរយ៉ាងខ្ពង់ខ្ពស់ចំពោះស្ថាបនិកអង្គការ “Transform Cambodia” ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ជាមួយគ្នានេះ […]
ឯកឧត្តម វ៉ា ថន អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
ខេត្តក្រចេះ៖ ព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ធីម ស៊ាងឡេង ឋានន្តរសក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៥ ឱ្យកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ ដោយមានការចូលរួមពីឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេឃុំ ស្មៀន និងមេប៉ុស្តិ៍នគរបាលឃុំ ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍ក្រើនរំលឹកដល់មន្រ្តីរាជការក្រោមឱវាទទាំងអស់ ត្រូវធ្វើខ្លួនឲ្យល្អជាគម្រូដល់សាធារណ:ជន និងប្រជាពលរដ្ឋ ក្នុងការគោរពច្បាប់បទដ្ឋាននានា ច្បាប់ចរាចរណ៍ និងបញ្ហាគ្រឿងញៀន ជាពិសេសមន្រ្តីបម្រើសេវាច្រកចេញចូលតែ១ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ តម្លាភាព និងរហ័សទាន់ពេល ស្របទៅនឹងបរិបទសង្គមបច្ចុប្បន្នទំនើបលើប្រព័ន្ធឌីជីថល និងនវានុវត្តន៍ […]
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អនុញ្ញាតឱ្យ ស្នងការនគរបាលរដ្ឋធានីហាណូយ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអនុញ្ញាតឱ្យ លោកឧត្តមសេនីយ៍ទោ ង្វៀន ថាញ់ទុង ស្នងការ នៃស្នងការដ្ឋាននគរបាលរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គស្នងការរង ប្រធាន-អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ ប្រកាសអន្តរក្រសួងស្តីពីការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងប្រកាសអន្តរក្រសួងស្តីពីការបែងចែកចំណូលពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ប្រកាសអន្តរក្រសួងទាំងពីរនេះ ជាលិខិតបទដ្ឋានគតិយុត្តដ៏រឹងមាំ ក្នុងការធានាប្រសិទ្ធភាព និងតម្លាភាព នៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យកាន់តែមានភាពច្បាស់លាស់ មានគណនេយ្យភាព និងឆ្លើយតបចំតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំប្រកាសអន្តរក្រសួងទាំងពីរនេះ រហូតសម្រេចបានជោគជ័យ និងដាក់ឱ្យអនុវត្តជាផ្លូវការ ដើម្បីឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ មានបញ្ជីសេវាដែលមានលក្ខណៈសមស្រប ក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ស្របតាមស្ថានភាពសេដ្ឋកិច្ច និងជីវភាពរស់នៅជាក់ស្តែងនៅក្នុងមូលដ្ឋាន។ បន្ថែមពីនេះ ឯកឧត្តម បានគូសបញ្ជាក់ថា យន្តការនេះមានគោលបំណងសំខាន់ក្នុងការប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលឱ្យមកស្ថិតនៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការិយាធិបតេយ្យ និងភាពស្មុគស្មាញនានា ដែលមកដល់បច្ចុប្បន្ន ក៏បានបង្កើតមធ្យោបាយផ្ដល់សេវាតាមបច្ចេកវិទ្យាឌីជីថលថែមទៀត។ ឯកឧត្តម […]
លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួមចុះត្រួតពិនិត្យទីតាំងបង្គោលព្រំដែន នៅស្រុកអណ្ដូងមាស ខេត្តរតនគិរី
រតនគិរី៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានដឹកនាំលោកស្នងការរងដឹកនាំការងារនគរបាលការពារព្រំដែន និងមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣ និង២០៣ ចូលរួមអមដំណើរឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការកិច្ចការព្រំដែន ព្រមទាំងប្រតិភូ ដើម្បីចុះត្រួតពិនិត្យទីតាំងបង្គោលព្រំដែននៅភូមិតាង៉ា ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគីរី ដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី និងឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងមានវត្តមានមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ព្រមទាំងអ្នកមុខអ្នកការជុំវិញខេត្តជាច្រើនរូបទៀត។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត អញ្ជើញចុះត្រួតពិនិត្យស្ថានភាពប៉ុស្តិ៍និងសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងនគរបាល នៅតាមបណ្តាប៉ុស្តិ៍នគរបាល រដ្ឋបាលក្រុងសំពៅពូន
នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានដឹកនាំសហការី អញ្ជើញចុះត្រួតពិនិត្យស្ថានភាពប៉ុស្តិ៍និងសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងនគរបាលនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ រួមមាន៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្តី ជ្រោយតាកែវ ឈើខ្មៅ ព្រែកជ្រៃ និងសំពៅពូន ចំណុះឱ្យអធិការដ្ឋាននគរបាលក្រុងសំពៅពូន។ ក្នុងឱកាសនោះដែល លោកឧត្តមសេនីយ៍ទោស្នងការ បានណែនាំដល់បណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ឱ្យយកចិត្តទុកដាក់លើការងារដូចខាងក្រោម៖ ១-ការងារបុគ្គលិកគ្រប់គ្រងកម្លាំង បញ្ជីវត្តមានត្រូវធ្វើជាសៀវភៅប្រចាំខែនីមួយៗ។ ២-ការងារភស្តុភារគ្រប់គ្រង ទុកដាក់សម្ភារៈ អាវុធ, មធ្យោបាយ អគារស្នាក់ការ សម្ភារបម្រើឱ្យកិច្ចប្រតិបត្តិការ។ ៣- ការងារសន្តិសុខ និងការបម្រើសេវាសាធារណៈ។ ៤-ការងារព្រហ្មទណ្ឌគ្រប់គ្រងមុខសញ្ញា បទល្មើសគ្រប់ប្រភេទ (ធ្វើជាបញ្ជីគ្រប់គ្រងមុខសញ្ញា)។ ៥-ការងារគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋចុះបញ្ជីការស្នាក់នៅ និងគ្រប់គ្រងការ ស្នាក់នៅរបស់ ជនបរទេស។ ៦-ការងារផ្សេងៗដូចជា ៖ ការកែលម្អសោភ័ណភាព សុខភាពអនាម័យ ការស្នាក់នៅហូបចុក របស់មន្ត្រីប៉ុស្តិ៍រដ្ឋបាល។ ៧-ទទួលយកសំណូមពរ និងចំណុចខ្វះខាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ដើម្បីសិក្សាដកបទពិសោធន៍ និងរកដំណោះស្រាយ។ ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោស្នងការបានអញ្ជើញពិនិត្យទីតាំងដី ដែលគ្រោងកសាងអគារថ្មី របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឈើខ្មៅ […]
អភិបាលខេត្តកំពង់ស្ពឺ ជំរុញនិងលើកទឹកចិត្តឱ្យពលរដ្ឋងាកមកប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការចំណាយថ្លៃសាំង លើកកម្ពស់បរិស្ថាន
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានជំរុញនិងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យងាកមកប្រើប្រាស់រថយន្តដែលដើរដោយថាមពលកកើតឡើងវិញ ដើម្បីកាត់បន្ថយការចំណាយថ្លៃប្រេងសាំង លើកកម្ពស់បរិស្ថាន។ ការជម្រុញលើកទឹកចិត្តបែបនេះ ធ្វើឡើងក្នុងជំនួបជាមួយវិនិយោគិនវិស័យតំឡើងស្ថានីយ៍ថាមពលសាករថយន្តកាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា នយោបាយរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកបរិស្ថានបាននិងកំពុងជំរុញចលនានៃការប្រើប្រាស់រថយន្តអគ្គិសនីជំនួសឱ្យរថយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈ ព្រោះថា រថយន្តអគ្គិសនីបានចូលរួមចំណែកយ៉ាងសំខាន់ជួយដល់បរិស្ថានតាមរយៈការមិន បញ្ចេញផ្សែងពុលទៅក្នុងបរិយាកាសដូចរថយន្តប្រើប្រេងឥន្ធនៈ។ជាមួយនេះគោលនយោបាយបៃតងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញ ដើម្បីជួយគាំពារផ្នែកបរិស្ថាននេះផងដែរ។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់វិស័យយានយន្តអគ្គិសនី ជាវិស័យដែលមានសក្តានុពលខ្ពស់ក្នុងការចូលរួម មិនត្រឹមតែជួយដល់ការលើកកម្ពស់បរិស្ថានប៉ុណ្ណោះទេ តែវាបានធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈ និង ជំរុញសន្ទុះនៃការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពល។មួយវិញទៀតការប្រើប្រាស់យានយន្តអគ្គិសនី គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងពីការការបំភាយឧស្ម័នកាបូនឌីអុកស៊ីត(CO2)ចេញពីយាន យន្តប្រភេទប្រេងឥន្ធនៈ។ហើយជាមួយគ្នានោះក្រសួងសាធារណការ ក៏បាននិងកំពុងខិតខំអនុវត្តស្របតាមទិសដៅនិងវិធានការចាំបាច់ដែលរាជរដ្ឋាភិបាលក្នុងការកំណត់ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យ ដើម្បីជំរុញឱ្យសម្រេចនូវការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា៤០ភាគរយ និងទោចក្រយានយន្តអគ្គិសនីក្នុងអត្រា៧០ភាគរយ នៅត្រឹមឆ្នាំ២០៥០ខាងមុខ។ ក្នុងជំនួបនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់បន្ថែមថា ដោយឈរលើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរខេត្តកំពង់ស្ពឺបានលើកទឹកចិត្តនិងចូលរួមសម្របសម្រួលគ្រប់បែបយ៉ាង ដើម្បីឱ្យក្រុមហ៊ុនអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការវិនិយោគលើវិស័យថាមពលដោយសាងសង់ស្ថានីយ៍បញ្ជូលអគ្គិសនីល្បឿនលឿននៅតាមគោលដៅនានាទូទាំងខេត្តកំពង់ស្ពឺ ធ្វើយ៉ាងណាឱ្យខេត្តកំពង់ស្ពឺក្លាយជាខេត្តទំនើបនិងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់រថយន្តអគ្គិសនី។ក្នុងនោះ អភិបាលខេត្តក៏បានផ្តាំផ្ញើដល់អ្នកវិនិយោគវិស័យថាមពលឱ្យគិតគូឱ្យបានហ្មត់ចត់ចំពោះសុខសុវត្ថិភាពនិងបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាកុំឱ្យការសាងសង់ស្ថានីយ៍បញ្ចូលថាមពលនេះបង្កការថ្នាំងថ្នាក់ដល់ទឹកចិត្តប្រជាពលរដ្ឋនៅតាមមូលដ្ឋាននោះឡើយ។ ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ
អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយករណីដីធ្លី និងការអាស្រ័យផល ចំនួន៥ករណី ក្នុងស្រុកស្រីសន្ធរ
(កំពង់ចាម) ៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិនិត្យ ពិភាក្សា និងស្វែងរកដំណោះស្រាយលើករណីដីធ្លី និងការអាស្រ័យផលរបស់ប្រជាពលរដ្ឋចំនួន ៥ករណី ស្ថិតក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ អភិបាលស្រុក អាជ្ញាធរឃុំ និងមន្ត្រីពាក់ព័ន្ធ។ របៀបវារៈសំខាន់ៗទាំង ៥ករណី ដែលត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនោះ រួមមាន៖ ករណីទី១៖ ការអាស្រ័យផល ដាំដំណាំ និងសាងសង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅលើដីចំណីទន្លេ ព្រែក និងអរ ស្ថិតនៅក្នុងឃុំព្រែកដំបូក ឃុំស្វាយខ្សាច់ភ្នំ និងឃុំឫស្សីស្រុក។ ករណីទី២៖ ការពិនិត្យដីអាស្រ័យផលរបស់បងប្អូនប្រជាពលរដ្ឋ នៅជុំវិញទួលទាំង៣ រួមមាន៖ ទួលរត់លាវ ទួលចេតិយ៍ និងទួលច្រនៀង ស្ថិតនៅក្នុងឃុំបឹងវែង និងឃុំបារាយណ៍។ ករណីទី៣៖ ករណីដីអាស្រ័យផលរបស់ប្រជាពលរដ្ឋដែលកាន់កាប់ និងអាស្រ័យផលនៅជុំវិញបឹងរាម ស្ថិតនៅក្នុងឃុំប្រាំយ៉ាម ឃុំផ្ទះកណ្តាល និងឃុំបារាយណ៍។ ករណីទី៤៖ ករណីដីអាស្រ័យផលរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងបឹងរាម ដែលបានចុះបញ្ជីកម្មសិទ្ធិជាដីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ […]
ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ ម្ចាស់ចំការ និងអាជីវករ មុនបើកព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ ម្ចាស់ចំការ និងអាជីវករ មុនបើកកម្មវិធីព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ។ ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានណែនាំម្ចាស់ចំការ និងអាជីវករ ត្រូវសម្រិតសម្រាំងនាំយកបន្លែ ផ្លែឈើ និងផលិតផលល្អៗរបស់អ្នកខេត្តបាត់ដំបងមកលក់ដូរក្នុងព្រឹត្តិការណ៍ផ្លែឈើ ជាពិសេសនាំយកទុរេនដែលមានគុណភាព រសជាតិផ្អែមឆ្ងាញ់មកចូលរួមក្នុងកម្មវិធីបុហ្វេទុរេន។ បន្ថែមពីនេះ ឯកឧត្តម បានណែនាំដល់ម្ចាស់ចំការ និងអាជីវករដែលលក់ដូរក្នុងស្ដង់ត្រូវលក់ដូរក្នុងតម្លៃសមរម្យ មិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃឡើយ ដើម្បីយកព្រឹត្តិការណ៍ផ្លែឈើនេះជាស្មារតីរួមគ្នាផ្សព្វផ្សាយពីផលិតផលក្នុងស្រុក។ ឯកឧត្តម ណែនាំដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ត្រូវទប់ស្កាត់ការយកទុរេនពីប្រភពដែលមិនច្បាស់លាស់មកលក់ដូរជិតទីតាំងកម្មវិធីព្រឹត្តិការណ៍ផ្លែឈើដែលអាចធ្វើឱ្យប៉ះពាល់ដល់គោលបំណងចម្បងនៃព្រឹត្តិការណ៍គឺលើកកម្ពស់ផលិតផលក្នុងស្រុក។ ឯកឧត្តម ណែនាំដល់ក្រុមការងារត្រូវទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយដែលផ្សព្វផ្សាយបំពុលសង្គមប៉ះពាល់ដល់កិត្តិយសផលិតផលក្នុងខេត្តបាត់ដំបង។ សូមជម្រាបថា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦នេះនឹងមានសកម្មភាពសំខាន់ៗជាច្រើនរួមមាន ពិព័រណ៍ និងលក់ផ្លែឈើប្រចាំខេត្តបាត់ដំបង ក្បួនដង្ហែផ្លែឈើតំណាងក្រុង ស្រុកទាំង១៤ ក្នុងខេត្ត កម្មវិធីបុហ្វេទុរេន និងការភ្លក្សរសជាតិផ្លែឈើបាត់ដំបង ការតាំងបង្ហាញផលិតផលកសិកម្ម និងផលិតផលក្នុងស្រុក កម្មវិធីសិល្បៈវប្បធម៌ និងការប្រគុំតន្ត្រី ការប្រកួតប្រជែង និងសកម្មភាពកម្សាន្តផ្សេងៗជាច្រើនទៀត។ព្រឹត្តិការណ៍ដ៏សំខាន់នេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ […]










