ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត អញ្ជើញចុះត្រួតពិនិត្យស្ថានភាពប៉ុស្តិ៍និងសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងនគរបាល នៅតាមបណ្តាប៉ុស្តិ៍នគរបាល រដ្ឋបាលក្រុងសំពៅពូន

នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានដឹកនាំសហការី អញ្ជើញចុះត្រួតពិនិត្យស្ថានភាពប៉ុស្តិ៍និងសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងនគរបាលនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ រួមមាន៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្តី ជ្រោយតាកែវ ឈើខ្មៅ ព្រែកជ្រៃ និងសំពៅពូន ចំណុះឱ្យអធិការដ្ឋាននគរបាលក្រុងសំពៅពូន។

ក្នុងឱកាសនោះដែល លោកឧត្តមសេនីយ៍ទោស្នងការ បានណែនាំដល់បណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ឱ្យយកចិត្តទុកដាក់លើការងារដូចខាងក្រោម៖

១-ការងារបុគ្គលិកគ្រប់គ្រងកម្លាំង បញ្ជីវត្តមានត្រូវធ្វើជាសៀវភៅប្រចាំខែនីមួយៗ។

២-ការងារភស្តុភារគ្រប់គ្រង ទុកដាក់សម្ភារៈ អាវុធ, មធ្យោបាយ អគារស្នាក់ការ  សម្ភារបម្រើឱ្យកិច្ចប្រតិបត្តិការ។

៣- ការងារសន្តិសុខ និងការបម្រើសេវាសាធារណៈ។

៤-ការងារព្រហ្មទណ្ឌគ្រប់គ្រងមុខសញ្ញា បទល្មើសគ្រប់ប្រភេទ (ធ្វើជាបញ្ជីគ្រប់គ្រងមុខសញ្ញា)។

៥-ការងារគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋចុះបញ្ជីការស្នាក់នៅ និងគ្រប់គ្រងការ ស្នាក់នៅរបស់ ជនបរទេស។

៦-ការងារផ្សេងៗដូចជា ៖ ការកែលម្អសោភ័ណភាព សុខភាពអនាម័យ ការស្នាក់នៅហូបចុក របស់មន្ត្រីប៉ុស្តិ៍រដ្ឋបាល។

៧-ទទួលយកសំណូមពរ និងចំណុចខ្វះខាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ដើម្បីសិក្សាដកបទពិសោធន៍ និងរកដំណោះស្រាយ។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោស្នងការបានអញ្ជើញពិនិត្យទីតាំងដី ដែលគ្រោងកសាងអគារថ្មី របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឈើខ្មៅ ផងដែរ។

ប្រភព៖ ដ្ឋាននគរបាលខេត្តកណ្តាលស្នង

Leave a Reply

Your email address will not be published.