ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ ជំរុញនិងលើកទឹកចិត្តឱ្យពលរដ្ឋងាកមកប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការចំណាយថ្លៃសាំង លើកកម្ពស់បរិស្ថាន

កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានជំរុញនិងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យងាកមកប្រើប្រាស់រថយន្តដែលដើរដោយថាមពលកកើតឡើងវិញ ដើម្បីកាត់បន្ថយការចំណាយថ្លៃប្រេងសាំង លើកកម្ពស់បរិស្ថាន។ ការជម្រុញលើកទឹកចិត្តបែបនេះ ធ្វើឡើងក្នុងជំនួបជាមួយវិនិយោគិនវិស័យតំឡើងស្ថានីយ៍ថាមពលសាករថយន្តកាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា នយោបាយរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកបរិស្ថានបាននិងកំពុងជំរុញចលនានៃការប្រើប្រាស់រថយន្តអគ្គិសនីជំនួសឱ្យរថយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈ ព្រោះថា រថយន្តអគ្គិសនីបានចូលរួមចំណែកយ៉ាងសំខាន់ជួយដល់បរិស្ថានតាមរយៈការមិន បញ្ចេញផ្សែងពុលទៅក្នុងបរិយាកាសដូចរថយន្តប្រើប្រេងឥន្ធនៈ។ជាមួយនេះគោលនយោបាយបៃតងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញ ដើម្បីជួយគាំពារផ្នែកបរិស្ថាននេះផងដែរ។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់វិស័យយានយន្តអគ្គិសនី ជាវិស័យដែលមានសក្តានុពលខ្ពស់ក្នុងការចូលរួម មិនត្រឹមតែជួយដល់ការលើកកម្ពស់បរិស្ថានប៉ុណ្ណោះទេ តែវាបានធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈ និង ជំរុញសន្ទុះនៃការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពល។មួយវិញទៀតការប្រើប្រាស់យានយន្តអគ្គិសនី គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងពីការការបំភាយឧស្ម័នកាបូនឌីអុកស៊ីត(CO2)ចេញពីយាន យន្តប្រភេទប្រេងឥន្ធនៈ។ហើយជាមួយគ្នានោះក្រសួងសាធារណការ ក៏បាននិងកំពុងខិតខំអនុវត្តស្របតាមទិសដៅនិងវិធានការចាំបាច់ដែលរាជរដ្ឋាភិបាលក្នុងការកំណត់ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យ ដើម្បីជំរុញឱ្យសម្រេចនូវការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា៤០ភាគរយ និងទោចក្រយានយន្តអគ្គិសនីក្នុងអត្រា៧០ភាគរយ នៅត្រឹមឆ្នាំ២០៥០ខាងមុខ។ ក្នុងជំនួបនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់បន្ថែមថា ដោយឈរលើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរខេត្តកំពង់ស្ពឺបានលើកទឹកចិត្តនិងចូលរួមសម្របសម្រួលគ្រប់បែបយ៉ាង ដើម្បីឱ្យក្រុមហ៊ុនអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការវិនិយោគលើវិស័យថាមពលដោយសាងសង់ស្ថានីយ៍បញ្ជូលអគ្គិសនីល្បឿនលឿននៅតាមគោលដៅនានាទូទាំងខេត្តកំពង់ស្ពឺ ធ្វើយ៉ាងណាឱ្យខេត្តកំពង់ស្ពឺក្លាយជាខេត្តទំនើបនិងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់រថយន្តអគ្គិសនី។ក្នុងនោះ អភិបាលខេត្តក៏បានផ្តាំផ្ញើដល់អ្នកវិនិយោគវិស័យថាមពលឱ្យគិតគូឱ្យបានហ្មត់ចត់ចំពោះសុខសុវត្ថិភាពនិងបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាកុំឱ្យការសាងសង់ស្ថានីយ៍បញ្ចូលថាមពលនេះបង្កការថ្នាំងថ្នាក់ដល់ទឹកចិត្តប្រជាពលរដ្ឋនៅតាមមូលដ្ឋាននោះឡើយ។ ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយករណីដីធ្លី និងការអាស្រ័យផល ចំនួន៥ករណី ក្នុងស្រុកស្រីសន្ធរ

(កំពង់ចាម) ៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិនិត្យ ពិភាក្សា និងស្វែងរកដំណោះស្រាយលើករណីដីធ្លី និងការអាស្រ័យផលរបស់ប្រជាពលរដ្ឋចំនួន ៥ករណី ស្ថិតក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ អភិបាលស្រុក អាជ្ញាធរឃុំ និងមន្ត្រីពាក់ព័ន្ធ។ របៀបវារៈសំខាន់ៗទាំង ៥ករណី ដែលត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនោះ រួមមាន៖ ករណីទី១៖ ការអាស្រ័យផល ដាំដំណាំ និងសាងសង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅលើដីចំណីទន្លេ ព្រែក និងអរ ស្ថិតនៅក្នុងឃុំព្រែកដំបូក ឃុំស្វាយខ្សាច់ភ្នំ និងឃុំឫស្សីស្រុក។ ករណីទី២៖ ការពិនិត្យដីអាស្រ័យផលរបស់បងប្អូនប្រជាពលរដ្ឋ នៅជុំវិញទួលទាំង៣ រួមមាន៖ ទួលរត់លាវ ទួលចេតិយ៍ និងទួលច្រនៀង ស្ថិតនៅក្នុងឃុំបឹងវែង និងឃុំបារាយណ៍។ ករណីទី៣៖ ករណីដីអាស្រ័យផលរបស់ប្រជាពលរដ្ឋដែលកាន់កាប់ និងអាស្រ័យផលនៅជុំវិញបឹងរាម ស្ថិតនៅក្នុងឃុំប្រាំយ៉ាម ឃុំផ្ទះកណ្តាល និងឃុំបារាយណ៍។ ករណីទី៤៖ ករណីដីអាស្រ័យផលរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងបឹងរាម ដែលបានចុះបញ្ជីកម្មសិទ្ធិជាដីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ […]

ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ ម្ចាស់ចំការ និងអាជីវករ មុនបើកព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ ម្ចាស់ចំការ និងអាជីវករ មុនបើកកម្មវិធីព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ។ ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានណែនាំម្ចាស់ចំការ និងអាជីវករ ត្រូវសម្រិតសម្រាំងនាំយកបន្លែ ផ្លែឈើ និងផលិតផលល្អៗរបស់អ្នកខេត្តបាត់ដំបងមកលក់ដូរក្នុងព្រឹត្តិការណ៍ផ្លែឈើ ជាពិសេសនាំយកទុរេនដែលមានគុណភាព រសជាតិផ្អែមឆ្ងាញ់មកចូលរួមក្នុងកម្មវិធីបុហ្វេទុរេន។ បន្ថែមពីនេះ ឯកឧត្តម បានណែនាំដល់ម្ចាស់ចំការ និងអាជីវករដែលលក់ដូរក្នុងស្ដង់ត្រូវលក់ដូរក្នុងតម្លៃសមរម្យ មិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃឡើយ ដើម្បីយកព្រឹត្តិការណ៍ផ្លែឈើនេះជាស្មារតីរួមគ្នាផ្សព្វផ្សាយពីផលិតផលក្នុងស្រុក។ ឯកឧត្តម ណែនាំដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ត្រូវទប់ស្កាត់ការយកទុរេនពីប្រភពដែលមិនច្បាស់លាស់មកលក់ដូរជិតទីតាំងកម្មវិធីព្រឹត្តិការណ៍ផ្លែឈើដែលអាចធ្វើឱ្យប៉ះពាល់ដល់គោលបំណងចម្បងនៃព្រឹត្តិការណ៍គឺលើកកម្ពស់ផលិតផលក្នុងស្រុក។ ឯកឧត្តម ណែនាំដល់ក្រុមការងារត្រូវទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយដែលផ្សព្វផ្សាយបំពុលសង្គមប៉ះពាល់ដល់កិត្តិយសផលិតផលក្នុងខេត្តបាត់ដំបង។ សូមជម្រាបថា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦នេះនឹងមានសកម្មភាពសំខាន់ៗជាច្រើនរួមមាន ពិព័រណ៍ និងលក់ផ្លែឈើប្រចាំខេត្តបាត់ដំបង ក្បួនដង្ហែផ្លែឈើតំណាងក្រុង ស្រុកទាំង១៤ ក្នុងខេត្ត កម្មវិធីបុហ្វេទុរេន និងការភ្លក្សរសជាតិផ្លែឈើបាត់ដំបង ការតាំងបង្ហាញផលិតផលកសិកម្ម និងផលិតផលក្នុងស្រុក កម្មវិធីសិល្បៈវប្បធម៌ និងការប្រគុំតន្ត្រី ការប្រកួតប្រជែង និងសកម្មភាពកម្សាន្តផ្សេងៗជាច្រើនទៀត។ព្រឹត្តិការណ៍ដ៏សំខាន់នេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ […]

ព័ត៌មានជាតិ

កម្ពុជា បានត្រៀមខ្លួនរួចរាល់ក្នុងការទទួលស្វាគមន៍ទេសចរមូស្លីម ដែលជាទីផ្សារដ៏មានសក្តានុពល!

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុង វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ៖ «ទឹកដីពោរពេញដោយភាពស្រស់ត្រកាល និងជាផ្ទះដែលផ្ដល់ទំនុកចិត្តសម្រាប់ការធ្វើដំណើរ»។ វេទិកានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖ (១) ការស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍មកកាន់កម្ពុជា ដែលជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត, (២) ការបង្ហាញពីសក្តានុពល និងភាពសម្បូរបែបនៃផលិតផលទេសចរណ៍កម្ពុជា ព្រមទាំងការលើកកម្ពស់សេវាកម្មប្រកបដោយគុណភាព និងស្តង់ដា, និង (៣) ការត្រៀមខ្លួនឱ្យបានរួចជាស្រេចក្នុងការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីម ស្របតាមនិន្នាការ និងតម្រូវការទីផ្សារអន្តរជាតិ។ ព្រឹត្តិការណ៍ដ៏អធិកអធមនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូតបរទេស ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងសហគមន៍សាសនាឥស្លាម សមាគមនៅក្នុងឧស្សាហកម្មទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនដឹកជញ្ជូន វិស័យឯកជន បណ្តាញសារព័ត៌មាន អ្នកផលិតមាតិកាព័ត៌មាន អាជីវករ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សរុបចំនួន ៥១៣នាក់។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី […]

ព័ត៌មានជាតិ

អភិបាលខេត្តមណ្ឌលគិរី អញ្ជើញដឹកនាំកិច្ចប្រជុំបន្តអនុវត្តន៍នីតិវិធីលើករណីបទល្មើសបច្ចេកវិទ្យា

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជេីញដឹកនាំកិច្ចប្រជុំ បន្តអនុវត្តន៍នីតិវិធី លើករណីបទល្មើសបច្ចេកវិទ្យា ដោយមានការអញ្ជេីញចូលរួមពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្ត លោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ លោកអភិបាលស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រេីនរូបទៀត។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

ព័ត៌មានជាតិ

ឯកឧត្តម វ៉ី សំណាង ប្រគល់ផ្ទះថ្មី និងនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនប្រជាពលរដ្ឋក្រីក្រចំនួន ១៣គ្រួសារ នៅស្រុកបាទី

តាកែវ៖ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ អមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិ ការសាខា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះថ្មី ១ខ្នង ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារស្ត្រីទីទ័លក្រជាទុគ៌តជនឈ្មោះ សាយ ទូច ដែលរងគ្រោះដោយ សារខ្យល់កន្ត្រាក់រលំផ្ទះនាពេលកន្លងមក ព្រមទាំងនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសារចាស់ជរាទីទ័លក្រចំនួន ១៣គ្រួសារ ស្ថិតនៅភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដមបណ្ឌិត ជា វ៉ាន់ដេត ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែយកចិត្តទុកដាក់ គិតគូរខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬសាសនាអ្វីឡើយ ស្របតាមសេចក្តីថ្លែងការណ៍ «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។ សូមបញ្ជាក់ថា ផ្ទះថ្មីដែលបានប្រគល់ជូនគ្រួសាររងគ្រោះខាងលើ មានរចនាសម្ព័ន្ធធ្វើពីគ្រោងដែក ប្រក់ស័ង្កសី […]

ព័ត៌មានជាតិ

គ្រួសារមានកូនភ្លោះ កូនតូច និងស្ត្រីម៉េមាយចាស់ជរា ទីទ័លក្រ ចំនួន ៣គ្រួសារ ទទួលបានឃីតមនុស្សធម៌កាកបាទក្រហមកម្ពុជា

ខេត្តមណ្ឌលគិរី ៖ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ លោក អាន សុឃីម នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី រួមទាំងសហការី និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកែវសីមា បានចុះសួរសុខទុក្ខ និងឃីតមនុស្សធម៌ កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារកូនភ្លោះ៣នាក់ អាយុ១ខួបកន្លះ ១គ្រួសារ ,គ្រួសារមានកូនតូច ១គ្រួសារទៀត អាយុជាង១ខួប មានជីវភាពខ្វះខាត នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា និងស្រ្តីមេម៉ាយ ចាស់ជរា ទីទ័លក្រ ១គ្រួសារ នៅភូមិថ្មី ឃុំស្រែខ្ទុម ស្រុកកែវសីមា ។ លោក អាន សុឃីម នាយកប្រតិបត្តិសាខា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ្នកឧកញ៉ា អ៉ឹង ស៊ីតាតវិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី […]

ព័ត៌មានជាតិ

អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លីចំនួន ៦,០៦២ក្បាលដី នៅស្រុកបន្ទាយមាស

កំពត៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លី សរុបចំនួន ៦,០៦២ ក្បាលដី ជូនដល់ប្រជាពលរដ្ឋ។ ពិធីនេះ ត្រូវបានរៀបចំឡើងនៅបរិវេណវត្តព្រៃត្រសក់ ស្ថិតក្នុងភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ យោងតាមរបាយការណ៍របស់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា ការប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង)៖ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ១ ភូមិ ក្នុងឃុំទូកមាសខាងកើត ដែលមានក្បាលដីសរុបចំនួន ១,២២៧ ក្បាលដី ស្មើនឹង ៥៤០ គ្រួសារ។ ការប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ៖ នូវឯកសារនៃការវិនិច្ឆ័យដីធ្លីចំនួន ៣ ភូមិ ក្នុងឃុំត្នោតចុងស្រង់ ដែលមានក្បាលដីសរុបចំនួន ៤,៨៣៥ ក្បាលដី ស្មើនឹង ១,៥៩៩ គ្រួសារ ដើម្បីទុកឱកាសជូនប្រជាពលរដ្ឋពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានត្រឹមត្រូវ៕ ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ទទួលជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំអនុវត្តច្បាប់ការពារព្រំដែនអូស្ត្រាលី

នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំអនុវត្តច្បាប់ការពារព្រំដែនអូស្ត្រាលី (Australia Border Force) Inspector Paul Schembri និងលោកស្រី Sam Klitscher លេខាទី១ ស្ថានទូតអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ជំនួបពិភាក្សាទាំងនោះបានផ្តោតទៅលើអត្តិភាពនៃការផ្លាស់ប្តូរបទពិសោធន៍ វគ្គបណ្តុះបណ្តាលដល់មន្ត្រីអន្តោប្រវេសន៍ ចំពោះកិច្ចសហប្រតិបត្តិការការងារសន្តិសុខព្រំដែន និងបន្តអនុវត្តច្បាប់អន្តោប្រវេសន៍ឱ្យកាន់តែមានប្រសិទ្ទភាពខ្ពស់៕ ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ព័ត៌មានជាតិ

លោកជំទាវ អុង សុភាវី អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្រសួងមហាផ្ទៃ ឆ្នាំ២០២៦-២០៣០

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹក ថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិកា ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្រសួងមហាផ្ទៃ ឆ្នាំ២០២៦-២០៣០ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ អនុរដ្ឋលេខាធិការ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ លោក លោកស្រីតំណាង ក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ចអតីតយុទ្ធជន នឹងយុវនីតិសម្បទា ក្រសួងបរិស្ថាន តំណាង ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងសមាជិក សមាជិកា តំណាងនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងលោក លោកស្រី តំណាងអភិបាលរង និងអង្គភាពក្រោមចំណុះខេត្ត តាមប្រព័ន្ធ Zoom ផងដែរ ។ ក្នុងពិធីនេះដែរ លោកជំទាវ រដ្ឋលេខាធិការ បានសម្តែងការគួរសមដោយសោមនស្សរីករាយយ៉ាងក្រៃលែង ដែលក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលា ពីគ្រោះយោបល់លើសេចក្តីព្រាង ផែនការយុទ្ធសាស្រ្តបញ្ជាបយេនឌ័រ […]