
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំអនុវត្តច្បាប់ការពារព្រំដែនអូស្ត្រាលី (Australia Border Force) Inspector Paul Schembri និងលោកស្រី Sam Klitscher លេខាទី១ ស្ថានទូតអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ជំនួបពិភាក្សាទាំងនោះបានផ្តោតទៅលើអត្តិភាពនៃការផ្លាស់ប្តូរបទពិសោធន៍ វគ្គបណ្តុះបណ្តាលដល់មន្ត្រីអន្តោប្រវេសន៍ ចំពោះកិច្ចសហប្រតិបត្តិការការងារសន្តិសុខព្រំដែន និងបន្តអនុវត្តច្បាប់អន្តោប្រវេសន៍ឱ្យកាន់តែមានប្រសិទ្ទភាពខ្ពស់៕
ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍





