ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិតី៤

ខេត្តស្ទឹងត្រែង៖ ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នៅសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ី សួន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការនៃរដ្ឋបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្កភាពជុំវិញខេត្ត និងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ។   ជាមួយកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដើម្បីពិនិត្យនិងអនុម័តសេចក្តីព្រាងកំណត់ហេតុសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ពិនិត្យនិងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៦ និងទិសដៅការងារសំរាប់ ឆមាសខែបន្ទាប់របស់រដ្ឋបាលខេត្ត។ ពិនិត្យ និងអនុម័តផែនការយុទ្ធសាស្រ្តថវិកា២០២៧ដល់២០២៩ និងគម្រោងចំណូលចំណាយថវិកាឆ្នាំ២០២៧ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត។ ពិនិត្យ និងអនុម័តលើការងារបែងចែកប្រាក់រង្វាន់ លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់បុគ្គលិកមន្រ្តីប្រចាំខែឧសភា ឆ្នាំ២០២៦របស់រដ្ឋបាលខេត្ត។ ថ្លែងក្នុងមតិអង្គប្រជុំ ឯកឧត្តម […]

ព័ត៌មានជាតិ

ឯកឧត្តម សាយ ម៉េងគីម ដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំសមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មណ្ឌលគិរី

មណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំសមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធានគណៈកម្មាធិកាសាខា សមាជិក សមាជិកា គណៈកម្មាធិកាសាខា និងមន្រ្តីប្រតិបត្តិសាខាជាច្រើនរូប ដែលប្រព្រឹត្តទៅនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ។

ព័ត៌មានជាតិ

រដ្ឋមន្ត្រីវៀតណាម គាំទ្រ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការផ្លាស់ប្ដូរព័ត៌មាន និងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើស រួមទាំង Online Scam

គំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ដីពីការបង្កើតយន្តការឱ្យមានមន្ត្រីកម្ពុជា ឡាវ និងវៀតណាម ប្រចាំការ ផ្លាស់ប្ដូរព័ត៌មាន និងសម្របសម្រួលនីតិវិធីផ្សេងៗ ពាក់ព័ន្ធការបង្ក្រាបបទល្មើស រួមទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្របសម្រួលនីតិវិធីអន្តោប្រវេសន៍ ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផ្ដល់ការគាំទ្រប្រកបដោយទំនុកចិត្តខ្ពស់។ គំនិតផ្ដួចផ្ដើម និងការបញ្ជាក់គាំទ្រនេះ បានធ្វើឡើងក្នុងឱកាស ដែលឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមខ្វាង ដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារ ជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ច ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ កម្ពុជា-ឡាវ-វៀតណាម ដែលក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី៣០ ខែមិថុនានេះ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី យន្តការមន្ត្រីប្រចាំការត្រីភាគីនេះ មានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មានដល់គ្នាទៅវិញទៅមក ឱ្យបានលឿនរហ័ស និងប្រកបដោយប្រសិទ្ធភាព ឆ្លើយតបបានទាន់ពេលវេលា ទៅនឹងសភាពការណ៍នៃការប្រឈមបទល្មើសជាអាទិ៍ ការផ្លាស់ប្ដូរទិន្នន័យជនបរទេសធ្លាប់ប្រព្រឹត្ត […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។ គណៈប្រតិភូជាន់ខ្ពស់ក្រសួងសន្តិសុខសាធារណៈឡាវ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី (VANTHONG KONGMANY) រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀតណាម ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង (LUONG TAM QUANG) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម៕

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញចូលរួមវេទិកាសន្និសីទក្រុមប្រឹក្សានគរបាលរដ្ឋរាជធានីអន្តរជាតិ (ICPC) នៅរដ្ឋធានីសេអ៊ូល

កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានដឹកនាំគណៈប្រតិភូស្នងការរាជធានីភ្នំពេញ អញ្ជើញចូលរួមវេទិកាសន្និសីទក្រុមប្រឹក្សានគរបាលរដ្ឋ/រាជធានីអន្តរជាតិ (ICPC) នៅរដ្ឋធានីសេអ៊ូល រយៈពេល ០២ថ្ងៃ និងមានការចូលរួម មានចំនួន ០៧ ប្រទេស (កម្ពុជា កូរ៉េខាងត្បូង ចិន ហ្វីលីពីន អ៊ូបេគីស្ថានវៀតណាម ហូឡង់) និងអង្គការដៃគូអន្តរជាតិមួយចំនួន។ វេទិកាសន្និសីទក្រុមប្រឹក្សានគរបាលរដ្ឋ/រាជធានីអន្តរជាតិ (ICPC) មានគោលបំណងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការអនុវត្តន៍ច្បាប់រវាងរដ្ឋ/រាជធានី ជាសមាជិកក្រុមប្រឹក្សា (ICPC) ដើម្បីឆ្លើយតបចំពោះឧក្រិដ្ឋកម្មឆ្លងដែន និងការធានាសុវត្ថិភាពពលរដ្ឋនៅបរទេស។ ប្រភព៖ ជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ព័ត៌មានជាតិ

ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

កំពត៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីបន្តចែកបណ្ណកម្មសិទ្ធិជូនពលរដ្ឋចំនួន ១ភូមិ សរុប ១.០៤៦ក្បាលដី ស្មើនឹង ៦៧៨គ្រួសារ និងប្រកាសបិទផ្សាយទិន្នន័យវិនិច្ឆ័យចំនួន ៥ភូមិ សរុប ១០.៩៣១ក្បាលដី ស្មើនឹង ៨.៧៦០គ្រួសារក្នុងស្រុកទឹកឈូ។ ពិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តអង្គស្ដុក ក្នុងភូមិឫស្សីត្របែក ឃុំត្រពាំងព្រីង។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិកន្លងមកក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកដល់អាណត្តិថ្មីក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរជានិច្ចពីសុខទុក្ខ និងតម្រូវការដីធ្លីស្របច្បាប់របស់ប្រជាពលរដ្ឋ ដើម្បីបង្ការ និងកាត់បន្ថយទំនាស់ដីធ្លីនានា។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី ខេត្តកំពត ដែលបានខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គក្នុងការចុះវាស់វែង និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ ស្របតាមគោលនយោបាយ និងការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការជំរុញពន្លឿនការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យបានឆាប់រហ័សបំផុតទូទាំងប្រទេស។ […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព

នៅវេលាថ្ងៃត្រង់ ថ្ងៃសៅរ៍ ១៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់៕

ព័ត៌មានជាតិ

លោកជំទាវ អុង សុភាវី អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០២៦

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅសាលប្រជុំD អគារមិត្តភាព ទីស្តីការគណរដ្ឋមន្ត្រី។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ប្រធានគណៈកម្មការធិការប្រយុទ្ធនឹងជំងឺអេដស៍ និងលោក លោកស្រីប្រធានលេខាធិការដ្ឋានគ្រប់ក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត ទទួលបន្ទុកការងារគណកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានី-ខេត្ត ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល បណ្ដាញអ្នកផ្ទុកមេរោគអេដស៍ និងអ្នកពាក់ព័ន្ធសរុបចំនួន១៥០រូប ស្ត្រី ៧៦រូប។

ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ទទួលជួបពិភាក្សាការងារជាមួយតំណាងវិស័យឯកជន ដែលចុះសិក្សាគម្រោងវិនិយោគផ្គត់ផ្គង់ទឹកស្អាត និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់

តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុម ហ៊ុនកូរ៉េខាងត្បូង ដែលមានបំណងចុះមកសិក្សាស្រាវជ្រាវ ដើម្បីវិនិយោគលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្នុងខេត្តតាកែវ។ នៅក្នុងជំនួបពិភាក្សាការងារជាមួយតំណាងក្រុម ហ៊ុន Inya Water របស់ប្រទេសកូរ៉េខាងត្បូង នៅសាលាខេត្តតាកែវ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០០២៦ នេះ ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ មានទឹកស្អាតប្រើប្រាស់ប្រមាណ ៤៥% ប៉ុណ្ណោះ ចំណែកឯ ៥៥% ទៀត គឺកំពុងប្រើប្រាស់ទឹកត្រពាំង ស្រះ ឬទឹកភ្លៀង តាមរយៈអាជីវករផ្គត់ផ្គង់ទឹកស្អាតនៅតាមមូលដ្ឋាន។ ដោយឡែក ចំពោះអាងប្រព្រឹត្តិកម្មទឹកកខ្វក់វិញ ខេត្តមិនទាន់មាននៅឡើយទេ ប៉ុន្តែខេត្តមានគម្រោងនឹងស្ថាបនានៅពេលខាងមុខឆាប់ៗនេះ។ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា ដោយសារកំណើនប្រជាពលរដ្ឋ ជាពិសេសការកើនឡើងនៃរោងចក្រ ឯកជន និងសហគ្រាសនានានៅក្នុងខេត្តតាកែវកាន់តែច្រើន នាំឱ្យតម្រូវការប្រើប្រាស់ទឹកស្អាត និងការបង្កើតអាងប្រព្រឹត្តិកម្មទឹកកខ្វក់ដើម្បីចម្រោះកាកសំណល់ពីរោងចក្រទាំងនោះ មានការកើនឡើងខ្ពស់។ ហេតុនេះ ក្រុមហ៊ុនអាចចាប់ផ្តើមសិក្សាគម្រោងវិនិយោគនេះ នៅក្នុងស្រុកចំនួន២ ដែលមានរោងចក្រសហគ្រាសច្រើនជាងគេ គឺស្រុកបាទី និងស្រុកសំរោង។ […]

ព័ត៌មានជាតិ

រដ្ឋបាលក្រុងសែនមនោរម្យ រៀបចំវេទិកាស្តីពីការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដើម្បីពង្រឹងការផ្តល់សេវាសាធារណៈ

មណ្ឌលគិរី៖ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលក្រុងសែនមនោរម្យ បានរៀបចំវេទិកាស្តីពីការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្រោមវត្ដមាន លោក អ៊ុំ សារ៉ាន់ ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងលោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ ក៏មានការអញ្ជើញចូលរួមពីលោក ចាយ ថៃ អនុប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ព្រមទាំង សមាជិកសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នាយករដ្ឋបាលក្រុង មេឃុំ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាពលរដ្ឋជាច្រើននាក់ នៅសាលប្រជុំសាលាក្រុងសែនមនោរម្យ។