
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅសាលប្រជុំD អគារមិត្តភាព ទីស្តីការគណរដ្ឋមន្ត្រី។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ប្រធានគណៈកម្មការធិការប្រយុទ្ធនឹងជំងឺអេដស៍ និងលោក លោកស្រីប្រធានលេខាធិការដ្ឋានគ្រប់ក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត ទទួលបន្ទុកការងារគណកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានី-ខេត្ត ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល បណ្ដាញអ្នកផ្ទុកមេរោគអេដស៍ និងអ្នកពាក់ព័ន្ធសរុបចំនួន១៥០រូប ស្ត្រី ៧៦រូប។





