ព័ត៌មានជាតិ

លោកជំទាវ អុង សុភាវី អញ្ជើញចូលរួមពិធីដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រីឆ្នាំ២០២៦-២០៣០”

នាព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦–២០៣០” ក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខារ៉េស៊ីដង់ រាជធានីភ្នំពេញ។ ពិធីនេះមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំជាប្រធានក្រុមការងារយេនឌ័រគ្រប់ក្រសួង-ស្ថាប័ន តំណាងស្ថានទូត ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមកាយឫទ្ធិនារីកម្ពុជា កាកបាទក្រហមកម្ពុជា ក្រុមចលនាទម្លុះ និងអ្នកពាក់ព័ន្ធសរុបប្រមាណ ២០០នាក់ ទន្ទឹមនឹងនេះ ក៏មានការចូលរួមតាមប្រព័ន្ធអនឡាញពីមន្ត្រីបច្ចេកទេសនៃក្រសួង-ស្ថាប័ននានា រដ្ឋបាលរាជធានី-ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ-សង្កាត់ ប្រមាណ ១,០០០នាក់ផងដែរ។ “កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦-២០៣០” មានគោលបំណងលើកកម្ពស់សមត្ថភាព ភាពជាអ្នកដឹកនាំ ទំនុកចិត្ត និងការចូលរួមរបស់ក្មេងស្រីក្នុងការអភិវឌ្ឍសង្គម ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ កម្មវិធីនេះក៏ជាការបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់ក្មេងស្រីឱ្យមានឱកាសអភិវឌ្ឍសក្តានុពល និងក្លាយជាអ្នកដឹកនាំជំនាន់ក្រោយប្រកបដោយសមត្ថភាព និងទំនួលខុសត្រូវ៕

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយ ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា

បាត់ដំបង៖ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ(គណៈកម្មការទី១០)នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា និងគណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកល (GLS) នៃសាធារណរដ្ឋកូរ៉េជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង គូសបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ព្រឹទ្ធសភាតាមរយៈគណៈក ម្មការទី១០បានចុះអនុស្សារណៈស្ដីពីការផ្ដល់ជំនួយមនុស្សធម៌ដែលរួមមានឱសថ ឧបករណ៍វេជ្ជសាស្រ្តនិងសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃប្រគល់ជូនដល់រដ្ឋបាលខេត្តបាត់ដំបងចំនួន៥លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ដាក់ឱ្យអនុវត្តន៍រយៈពេល៥ឆ្នាំដោយគិតពីឆ្នាំ២០២៦-២០៣១ក្នុងគោលបំណងចូលរួមលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនក្រីក្រ និងប្រជាជនងាយរងគ្រោះនៅមូលដ្ឋាន ពិសេសផ្នែកសុខភាព អប់រំ និងសុខមាលភាពឱ្យបានកាន់តែល្អប្រសើរ។ ឯកឧត្តម សង្កត់ធ្ងន់ថា មូលនិធិ GLS បានចាប់ផ្តើម និងបានផ្តល់ជំនួយរបស់ខ្លួនចំនួន២២លើកក្នុងទឹកប្រាក់សរុបចំនួន៣៤ លានដុល្លារអាម៉េរិក ចាប់ពីឆ្នាំ២០២២មកទល់បច្ចុប្បន្ននេះ ហើយក្នុងឆ្នាំ២០២៧ មូលនិធិមានគម្រោងវិសាលភាពបញ្ចូលទៅខេត្តផ្សេងទៀតផងដែរ។ លោក គីម ជុងណាម ប្រធានមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េបានសម្ដែងក្ដីរីករាយ និងបង្ហាញពីបំណងបន្តជួយដល់ប្រទេសកម្ពុជាឱ្យបានគ្របដណ្ដប់នៅទូទាំង២៥ រាជធានី ខេត្ត។លោក គីម ជុងណាម នឹងពិនិត្យលទ្ធភាពផ្ដល់ជូនបន្ថែមនូវសម្ភារវេជ្ជសាស្រ្តដល់រដ្ឋបាលខេត្តបាត់ដំបងដើម្បីបំពេញសេចក្ដីត្រូវការចាំបាច់ក្នុងវិស័យសុខាភិបាល។ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានសម្ដែងនូវការកោតសរសើរបំផុតចំពោះទស្សនវិស័យ […]

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករនិយោជិក នៃក្រុមហ៊ុន អ៊ានម៉ារឌី

​មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិក នៃក្រុមហ៊ុន អ៊ានម៉ារឌី ចំនួន ១០០គ្រួសារ ដើម្បីសួរសុខទុក្ខ និងស្វែងយល់ពីជីវភាពរស់នៅជាក់ស្តែង ​ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងកក់ក្តៅនៅក្នុងបរិវេណក្រុមហ៊ុន អ៊ានម៉ារឌី ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុកកោះញែក អាជ្ញាធរមូលដ្ឋាន និងបងប្អូនកម្មករនិយោជិកជាច្រើននាក់។

ព័ត៌មានជាតិ

ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ គឹមនី អភិបាលខេត្ដមណ្ឌលគិរី ព្រមទាំងលោក លោកស្រី អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តជាច្រើនរូប ពិធីនេះត្រូវបានរៀបចំឡើង នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។   លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវអភិបាលរង ឯកឧត្តមឧត្តមសេនីយ៍ឯក មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកស្នងការរងនគរបាលរាជធានី លោក លោកស្រីអភិបាលខណ្ឌទាំង១៤ លោក លោកស្រីពាក់ព័ន្ធមួយចំនួនទៀត។ បន្ទាប់ពីស្តាប់បាយការណ៍វឌ្ឍនភាពនៃការងារបង្រ្កាបរឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលរាយការណ៍ដោយលោកស្នងការរងរួច ក៏មានការចូលរួមជាមតិយោបល់ និងការលើកឡើងពីបញ្ហាប្រឈមរបស់រដ្ឋបាលខណ្ឌមួយចំនួន ក្នុងការអនុវត្តការងារកន្លងមក ជាពិសេសការចែករំលែក និងពិភាក្សារកដំណោះស្រាយសមស្របសម្រាប់អនុវត្តបន្តទៀត។   លោកស្រីអ្នកនាំពាក្យបន្តថា៖ ដើម្បីជាធាតុចូល និងការបង្កើនប្រសិទ្ធិភាពនៃការបង្រ្កាបបទល្មើសនេះ ឯកឧត្តម ឃួង ស្រេង បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ស្នងការដ្ឋាននគរបាលរាជធានី និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវអនុវត្តវិធានការជំនាញរបស់ខ្លួនឱ្យកាន់តែសកម្មថែមទៀត ជាពិសេសត្រូវជំរុញឱ្យមានការចូលរួមសហការពីម្ចាស់ទីតាំងសណ្ឋាគារ ខុនដូ ផ្ទះសំណាក់ ផ្ទះជួល […]

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញដឹកនាំកិច្ចប្រជុំបន្តពង្រឹងលើការងារអនុវត្តតួនាទីភារកិច្ចនិងការងារជំនាញឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្តពង្រឹងលើការងារអនុវត្តតួនាទីភារកិច្ចនិងការងារជំនាញឱ្យកាន់តែមានប្រសិទ្ធភាព ។ កិច្ចប្រជុំខាងលើមានការចូលរួមពីលោក-លោកស្រីស្នងការរង លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ ឯកឧត្តមស្នងការ ណែនាំឱ្យតាមបណ្តាអង្គភាព ត្រូវមានការគ្រប់គ្រងកម្លាំងក្រោមឱវាទ ឱ្យបានច្បាស់លាស់ និងយកចិត្តទុកដាក់សួរសុខទុក្ខចំពោះមន្រ្តីដែលសម្រាកព្យាបាលជំងឺនិងមន្រ្តីខ្វះខាតក្នុង ជីវភាព។ ឯកឧត្តមស្នងការក៏បានឱ្យបន្តស្រាវជ្រាវបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams)ឱ្យបានម៉ឺងម៉ាត់ អនុវត្តតាមវិធានការណ៍ជំនាញនិងគោលការណ៍ច្បាប់ឱ្យបានត្រឹមត្រូវ និងណែនាំឱ្យមន្រ្តីជំនាញ ពង្រឹងការងារបង្ការទប់ស្កាត់ដ៏ម៉ឺងម៉ាត់ចំពោះបទល្មើសជួញដូរមនុស្ស និងបន្តបង្ការបង្រ្កាបបទល្មើសព្រហ្មទណ្ឌឱ្យមានប្រសិទ្ធភាព។ ប្រភព៖ ស្នងការនគរបាលរាជធានីភ្នំពេញ

ព័ត៌មានជាតិ

រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំប្រារព្ធពិធី «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៥»

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង រដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំប្រារព្ធពិធី «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៥» យ៉ាងអធិកអធម ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត, តំណាងសាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្ត, លោកមេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ, លោកអភិបាលក្រុង-ស្រុក, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, មន្រ្តីរាជការ, តំណាងអង្គការដៃគូ, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស និងយុវជនយ៉ាងច្រើនកុះករ។ ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានជាតិ

លោកជំទាវ អុង សុភាវី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការចុះសិក្សាស្វែងយល់ពីសកម្មភាពបញ្រ្ជាបយេនឌ័រ និង លើកកម្ពស់តួនាទី ភារកិច្ចស្រ្តី នៅខេត្តរតនគិរី

(ខេត្តរតនគិរី)៖ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការចុះសិក្សាស្វែងយល់ពីសកម្មភាពបញ្ជ្រាបយេនឌ័រ និងលើកកម្ពស់តួនាទី ភារកិច្ចស្ត្រី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ របស់ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ នៅសាលមហោស្រពខេត្តរតនគិរី។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមដោយ លោកជំទាវ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អគ្គនាយករងរដ្ឋបាល ស្នងការរង ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្តរតនគិរី មេឃុំ ចៅសង្កាត់ សរុបចំនួន១៩៦ ស្រី១២០រូប។

ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពក្រុងសំពៅពូន ចុះបង្ក្រាបទីតាំងបទល្មើស Online Scams មួយកន្លែង ឃាត់ខ្លួនជនជាតិវៀតណាម ២១ នាក់

ខេត្តកណ្ដាល៖ ក្រោមការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសំពៅពូន ដឹកនាំលោក អេង សុវិចិត្រ អភិបាល នៃគណៈអភិបាលក្រុងសំពៅពូន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានធ្វើការចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ចំនួន១ ទីតាំង ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន។ ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះដែរ បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន ២១នាក់ ស្រី០២នាក់ និងដកហូតវត្ថុតាង កុំព្យូទ័រលើតុចំនួន ៤៨គ្រឿង, កុំព្យូទ័រយួរដៃ(Laptop) ០៣គ្រឿង និងទូរស័ព្ទដៃចំនួន ០៩គ្រឿង ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់។ គួរបញ្ជាក់ផងដែរថា ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ខេត្តកណ្ដាល ក្រោមការដឹកនាំរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងមានសមត្ថកិច្ច ពិសេសអាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយចុះធ្វើរដ្ឋបាលចំហរជាប្រចាំ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធានាបានថា ក្នុងមូលដ្ឋានរបស់ខ្លួនមិនមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online […]

ព័ត៌មានជាតិ

ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងលោកជំទាវ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល គ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជន គ្រួសារជួបការខ្វះខាត ស្ត្រីមេម៉ាយ ចាស់ជរា កុមារកំព្រា នៅស្រុកអណ្តូងមាស ចំនួន១៩៥គ្រួសារ

ពិធីចែកសំណេះសំណាល និងចែកអំណោយជាស្បៀង អាហារខាងលើនេះបានធ្វើឡើនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ លោក មាស សារ៉េត អភិបាល ស្រុកអណ្តូងមាស បានលើកឡើងថា វត្តមានឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ នាថ្ងៃនេះ គឺបង្ហាញនូវមនោសញ្ចេតនា ការគិតគូ យកចិត្ត ទុកដាក់ ដល់សុខទុក្ខពុកម៉ែបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសគ្រួសារជនភៀសសឹក គ្រួសារវីរ កងទ័ព គ្រួសារវីរនគរបាល ដែលកំពុងឈរជើងយ៉ាងអង់អាចខ្លាហ៊ាន ការពារបរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ អតីតយុទ្ធជន និងនិវត្តន៍ជន ប្រជាពលរដ្ឋជួបការខ្វះខាត ស្រ្តីម៉េម៉ាយ ចាស់ជរា កុមារកំព្រា និងជនរងគ្រោះ និងបានញ៉ាំងឱ្យកម្មវិធីទាំងមូលប្រព្រឹត្តទៅពោពេញដោយ មនោសញ្ចេតនា និងផ្តល់ភាពកក់ក្តៅ។ មាននប្រសាសន៍ សំណេះសំណាលជាមួយពុកម៉ែ បងប្អូនប្រជាពលរដ្ឋនាឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាល ខេត្តរតនគិរី បានថ្លែងថា ការផ្តល់អំណោយជូន នាពេលនេះគឺជា កាតព្វកិច្ច និងការឈឺឆ្អាលយកចិត្តទុកដាក់របស់រាជរដ្ឋា ភិបាលចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុង និងជួបការលំបាក។ ឯកឧត្តមបន្តថា ក្នុងនាមថ្នាក់ […]