ព័ត៌មានសន្តិសុខសង្គម

រថយន្តស៊េរីទំនើប Ford Raptor ពាក់ស្លាកលេខកម្ពុជា W-S-6868 បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ រួចព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចឃាត់ជាប់

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ និង ៥០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ២៣  ខែកុម្ភៈឆ្នាំ ២០២៣  នៅតាមបណ្ដោយផ្លូវជាតិលេខ៥  ចំណុចគីឡូម៉ែត្រលេខ៩  ស្ថិតក្នុងសង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងនិងស្ទូចរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីពេញរង់ចាំដោះស្រាយគ្នាតាមច្បាប់៕

Leave a Reply

Your email address will not be published.