ព័ត៌មានសន្តិសុខសង្គម

បុរសដែលជាកម្មករសំណង់ដាច់ចងកសម្លាប់ខ្លួន ចោលប្រពន្ធនិងកូនបីនាក់ នៅភូមិព្រែកទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: បុរសវ័យ៣០ជាងឆ្នាំដែលជាកម្មករសំណង់ដោយរងសម្ពាធសតិអារម្មណ៍ធ្ងន់ធ្ងរក៏បានសម្រេចចិត្តចងកសម្លាប់ខ្លួនចោលប្រពន្ធកូនយ៉ាងអណោចអធ័ម ដែលមានប្រពន្ធឈ្មោះ ពិសី មានកូន៣នាក់ ប្រុស១ស្រី២ មានស្រុកកំណើត នៅភូមិគោកច្រេះ ស្រុកមេសាង ខេត្តព្រៃវែង ចំណែកឯប្រពន្ធជាកម្មការិនីរោងចក្រកាត់ដេរ ដែលមានស្ថានភាពសេដ្ឋកិច្ចគ្រួសារលំបាកខ្វះមុខខ្វះក្រោយ ក៏បានយកកូនទាំង៣នាក់ទៅផ្ញើរនឹងម្ដាយក្មេកជួយមើលថែរនៅឯព្រែកតាមាក់ ប្ដីប្រពន្ធទាំងពីរមកធ្វើការរកលុយ ដោយបានជួលបន្ទប់ស្នាក់អាស្រ័យ នៅភូមិព្រែកទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នេះបើតាមការបញ្ជាក់ពីសំណាក់បងស្រីដែលជាបងថ្លៃរបស់សពដល់អ្នកសារព័ត៌មានយើង។

អ្វីដែលខ្លោចផ្សារបំផុតគឺនៅពេលដែលសាកសពត្រូវបានបញ្ជូនមកដល់វត្តទឹកថ្លាហើយប្រពន្ធគ្មានប្រាក់សម្រាប់ធ្វើពិធីបូជាសព បានត្រឹមតែយំឱបសពប្តីខណៈពេលសពត្រូវបានទុកចោល តាំងពីយប់រហូតទល់ព្រឹកទើបមានការភ្ញាក់ផ្អើលដល់បងប្អូនអ្នកសារព័ត៌មានជួយធ្វើការផ្សាយដើម្បីរកសប្បុរសជនជួយថវិកាយកមកជូនប្អូនស្រីបានបូជាសពប្តី(កាលនៅរស់លំបាកណាស់ទៅហើយ ស្លាប់ទៅហើយក៏នៅតែលំបាកទៅទៀតនេះហើយជីវិត)

ភ្លាមៗដំណឹងនេះក៏លេចលឺដល់លោកសក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិសែនជ័យ ដែលប្រជាពលរដ្ឋតែងតែហៅលោកថាមន្ត្រីទន់ភ្លន់តែម៉ឺងម៉ាត់ ចាត់តាំងលោក ហុក សុទិត្យាជាមន្ត្រីរដ្ឋបាលខណ្ឌបានពាំនាំយកនូវថវិកា ដើម្បីទៅជូនដល់ប្អូនស្រីរៀបចំធ្វើពិធីបូជាសពទៅតាមគន្លងប្រពៃណីខ្មែរ រួចរាល់ទាំងស្រុងនៅវេលាម៉ោងពីររសៀលថ្ងៃដដែលនេះផងដែរ។ ក្នុងនោះតាមរយៈអ្នកសារព័ត៌មានក៍ប្រមូលបាននូវប្រាក់ចូលរួមពីសប្បុរសជននានាជូនដល់ប្អូនស្រីមួយចំនួនបន្ថែមទៀត។

ការចែករំលែក្តីស្រឡាញ់ និងចេះអាណិតអាសូរដោយគ្មានការរើសអើងរបស់មន្ត្រីបែបនេះ ដែលយើងអាចហៅបានថាអភិបាលខណ្ឌពោធិ៍សែនជ័យគឺជាមន្ត្រីជើងពីរបស់សម្ដេចពិតប្រាក “រាស្ដ្រមានទុក្ខ ឃើញមុខមន្ត្រី”

នៅចំពោះមុខអ្នកសារព័ត៌មានស្ត្រីជាភរិយារបស់សពបានថ្លែងអំណរអរគុណដល់លោកអភិបាលខណ្ឌពោធិ៍សែនជ័យក្នុងការជួយឧបត្ថម្ភនូវការចំណាយទាំងស្រុងក្នុងពិធីបូជាសព ទាំងទឹកភ្នែកនិងក្តុកក្តួលបំផុត៕

Leave a Reply

Your email address will not be published.