ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់វ័យប្រមាណជាង៥០ ឆ្នាំ ត្រូវបានកម្លាំងជំនាញក្រុងខេមរៈភូមិន្ទឃាត់ខ្លួនករណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន

កោះកុង÷ ដើម្បីរក្សាសន្តិសុខ ភូមិ.ឃុំ មានសុវត្ថិភាព នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៨:៤០នាទី ផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង៣សង្កាត់ ដឹកនាំដោយលោកវីរៈសេនីយ៍ឯក យស់ចាន់វិចិត្រ បានចុះ បង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែង នៅចំណុចមាត់ព្រែក ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ឃាត់ខ្លួនជនសង្ស័យចំនួន១នាក់(ប្រុស)។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងជំនាញឃាត់ខ្លួនមានឈ្មោះ ផាន សាម៉េត (ហៅតាម៉េត) ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ….។
*វត្ថុតាងដកហូតរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ១២កញ្ចប់ធំ, ៥កញ្ចប់តូច
-ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកNokia
-ជញ្ជីងថ្លឹងថ្នាំចំនួន០១គ្រឿង
-ឧបករណ៍ប្រើប្រាស់មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញបំពេញសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីចាត់ការបន្តរតាមនីតិវិធី៕ ដោយ ញុឹប សន

Leave a Reply

Your email address will not be published.