ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថយន្តសេរីទំនើបមួយគ្រឿងបានឆាបឆេះជា អគ្គិភ័យលើផ្លូវល្បឿនលឿន ម្តុំគីឡូម៉ែត្រ១៦១ ក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ : (ពត៍មានបឋម) : មានរថយន្តសេរីទំនើបមួយគ្រឿងបានឆាបឆេះ បង្កជា អគ្គិភ័យយ៉ាងសន្ធោសន្ធៅ លើផ្លូវល្បឿនលឿន ម្តុំ គីឡូម៉ែត្រ១៦១ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ កាលពី ម៉ោងជាង៥ល្ងាចថ្ងៃ០១ ខែមីនា ឆ្នាំ២០២៣ បានរង ការខូចខាតទាំងស្រុង ប៉ុន្តែមិនមានរបាយការណ៏ បញ្ជាក់ ណាមួយ ថា, មានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬក៏គ្មាន នៅឡើយទេ។

សូម បញ្ជាក់ថា, ក្រោយកើតហេតុ សមត្ថកិច្ច និងមន្រ្តីផ្នែក ពាក់ព័ន្ធផ្លូវល្បឿនលឿនបានចុះអន្តរាគមន៌និងដោះស្រាយ តាមនិតិវិធី ។ ភ្លាមៗនៅមិនទាន់មានរបាយការណ៏លម្អិតពីសមត្ថកិច្ចអំពី ដើមហេតុបែបណា បានជាឆាបឆេះហ្មត់អស់ យ៉ាងនេះបណ្តាលមកពីអ្វីពិតប្រាកដ ៕

Leave a Reply

Your email address will not be published.