
បើតាមសមត្ថកិច្ចបានប្រាប់ឲ្យបណ្ដាញព័ត៌មានដឹងថា ជនសង្សយ័ម្នាក់ដែលជាឃាតករចាក់សម្លាប់ ស្ត្រីជាសង្សារធ្វើការនៅ រោងចក្រមួយក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាងក្នុងឃុំជើងគោស្រុកព្រៃនប់ខេត្តព្រះសីហនុ វេលាម៉ោងជិត១០យប់ថ្ងៃ០១មីនា២០២៣ ហើយរត់គេចខ្លួននោះ បច្ចុប្បន្ននគរបាលនាយកដ្ឋានព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយនគរបាលខេត្តព្រះសីហនុនិងសមត្ថកិច្ចជំនាញពាក់ពន្ធ័ ចាប់ខ្លួនបានហើយ នៅវេលាម៉ោងជិត១រសៀលថ្ងៃ៧មីនា២០២៣នេះ តាមផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅរាជធានីភ្នំពេញ ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឡូត ម៉ុក ភេទប្រុស អាយុ៣១ឆ្នាំមុខរបរកម្មកររោងចក្រស្រុកកំណើត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើសកម្មភាពប្រើកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះឈ្មោះ សៀក ស៊ាវឡី ភេទស្រី អាយុ២២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្រុកកំណើត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុង ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុត្រូវត្រង់ ក្រោមក្លៀកខាងឆ្វេងចំនួន១កាំបិត បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
រហូតមកទាល់តែពេលនេះឃាតករត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនបានហើយ។





