គ្រោះថ្នាក់ចរាចរណ៍ ព័ត៌មានជាតិ

បុរសម្នាក់បេីករថយន្ត​ ឡិចស៊ីស​ LX570បុករថយន្តឡិចសុិស​ NX200t បេីកគេចក៏បានបុកម៉ូតូ៣គ្រឿងទៀត​

ភ្នំពេញ÷ បុរសម្នាក់បេីករថយន្ត​ ឡិចស៊ីស​ LX570 ពាក់ស្លាកលេខភ្នំពេញ​ 2BG-9889 បុករថយន្តឡិចសុិស​ NX200t ពាក់ស្លាកលេខភ្នំពេញ​ 2BR-4866 ពីក្រោយហេីយព្យាយាមបេីកគេចចេញពីកន្លែងកើតហេតុ ក៏បានបុកម៉ូតូ៣គ្រឿងទៀត​ បន្ទាប់មកបេីកចូលគោលដៅសមត្ថកិច្ចនគរបាល​ចរាចរណ៍​តែម្ដង​ ។ ហេតុការណ៍​ស្ថិត​តាមបណ្ដោយផ្លូវ​២៨៩​ សង្កាត់​បឹងកក់​ទី១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១១យប់​ ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០២៣ ។ ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ​ធ្វេីការយករថយន្តនិងម៉ូតូទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​។

គ្រោះថ្នាក់ចរាចរណ៍ ព័ត៌មានជាតិ

រថយន្ដ​ Mazda ពណ៌​ក្រហម​ បេីក​ពេញ​ពី​បុរី​ បត់​ឆ្វេង​មិន​ប្រយ័ត្ន​ត្រូវ​ បុរសម្នាក់​ជិះ​ម៉ូតូ​

ភ្នំពេញ÷ បុរសជនជាតិ​ចិន​ម្នាក់​បេីក​រថយន្ដ​ Mazda ពណ៌​ក្រហម​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AC-2076 បេីក​ពេញ​ពី​បុរី​ បត់​ឆ្វេង​មិន​ប្រយ័ត្ន​ត្រូវ​ បុរសម្នាក់​ជិះ​ម៉ូតូ​ SUZUKI Smash-V ពាក់ស្លាកលេខ​ ភ្នំពេញ​ 1FL-3621 ជិះ​បុក​ពេញ​ទំហឹង​បណ្ដាលឲ្យ​ម៉ូតូ​ជាប់​និង​រថយន្ដ​ រីឯ​ម្ចាស់​ម៉ូតូ​រងរបួស​ស្រាល។ ហេតុការណ៍​​នេះស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​លូ៣​ សង្កាត់​អូរបែកក្អម​ ខណ្ឌ​សែនសុខ​​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​៨:៤០នាទី​យប់​ ថ្ងៃទី១៦ ខែសីហា​​​ ឆ្នាំ​២០២៣។គ្រ

គ្រោះថ្នាក់ចរាចរណ៍ ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ស្លាប់៤និងរបួស៧ នាក់ នៅស្រុកពាមរក៍ ខេត្តព្រៃវែង…

(ព្រៃវែង)៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីក្មេងចាស់ ចំនួន៤នាក់ស្លាប់និងរងរបួស ៧ នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្ត ក្នុងទិសដៅបញ្ច្រាសទិសគ្នា ដ៏រន្ធត់ មួយកាលពីវេលាម៉ោង២៣និង៤៥នាទីយប់ ថ្ងៃទី ១៣ខែសីហាឆ្នាំ២០២៣ ចំណុចភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ លើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ៦៤-៦៥។ សមត្ថកិច្ច​ស្រុកពាមរក៍បានឲ្យដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្តមួយ​គ្រឿងម៉ាក​​ហា​យ​ឡែ​ន​ឌ័​រ​ ពាក់​ស្លាក​លេខ ២AZ-០៦១៤បាន​ធ្វើ​ដំណើរ​មក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន ​លុះ​​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​បាន​រេ​ចង្កូត​ឆ្លង​ទ្រូង​ថ្នល់​ទៅ​ខាងឆ្វេង បុក​ចំ​ពីមុខ​រថយន្ត​កូរ៉េ​ដឹក​ផ្លែ​ឈើ ដែល​បើក​មក​បញ្ច្រាស់ទិស​គ្នាយ៉ាង​​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​​​ ក្រឡាប់​ធ្លាក់​​ចេញពី​​ផ្លូវ និង​មនុស្ស​ក្នុង​រថយន្ត​១០​នាក់ ខ្ទាត​ចេញ​មក​ក្រៅ​ដេក​ស្តូកស្តឹង​ពេញ​ផ្លូវ ចំណែក​រថយន្ត​កូរ៉េ​ដឹក​ផ្លែ​ឈើ ក្រឡាប់​ផ្ងា​ជើង​នៅ​លើ​ផ្លូវ​។ សមត្ថកិច្ចបានឲ្យដឹងទៀតថា គ្រោះថ្នាក់​ខាងលើ​នេះ បាន​បណ្តាលឲ្យភាគី​ខាង​រថយន្តម៉ាក​​ហា​យ​ឡែ​ន​ឌ័​រ ស្លាប់​ចំនួន​៤​នាក់ ក្នុង​នោះ​មាន​ក្មេង​ប្រុស​អាយុ​៨​ខែ​ម្នាក់ និង​របួសធ្ងន់​ស្រាល​៥​នាក់ ចំណែក​ភាគី​រថយន្ត​កូរ៉េ របួសធ្ងន់​២​នាក់​។ សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់នេះគឺបណ្ដាលមកពីរថយន្តទាំងពីរ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ បណ្ដាលឲ្យបុកគ្នាតែម្តង។ បច្ចុប្បន្ន រថយន្តទាំងពីរ យកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអ្នកលឿង៕

គ្រោះថ្នាក់ចរាចរណ៍ ព័ត៌មានជាតិ

បុរសម្នាក់បេីករថយន្ត​ ក្នុងល្បឿនលឿនជ្រុលទៅ បុកថ្មពុះចែកទ្រូងផ្លូវ​ខ្ទាត​បុកឃឿនមុខផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជេីង​ ខូចខាតយ៉ាងដំណាំនៅក្នុងខណ្ឌមានជ័យ​ !!!

(ភ្នំពេញ) ៖ នៅវេលា​ម៉ោង០៣នឹង៥៥នាទីទាបភ្លឺ​នៅ ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០២៣នេះ បុរសម្នាក់បេីករថយន្ត​ Toyota VIOS​ ពាក់ស្លាកលេខភ្នំពេញ​ 2AN-4356បើកបរក្នុងល្បឿនលឿនជ្រុលទៅ បុកថ្មពុះចែកទ្រូងផ្លូវ​ខ្ទាត​បុកឃឿនមុខផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជេីង​ ខូចខាតយ៉ាងដំណាំ ហេតុការណ៍​ស្ថិត​មុខវិទ្យា​ល័យ​ជាសុីម​សាមគ្គី​ ផ្លូវ​២៧១​ សង្កាត់​ស្ទឹងមានជ័យ​ទី១​ ខណ្ឌមានជ័យ​ រាជរាជធានីភ្នំពេញ។ ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ធ្វេីការវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកដេីម្បីរងចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕

គ្រោះថ្នាក់ចរាចរណ៍ ព័ត៌មានជាតិ

សង្ស័យបើកបរក្នុងស្ថានភាពស្រវឹង យកចង្កូតមិនទាន់ ជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ និងបង្គោលប៉ាណូផ្សាយពាណិជ្ជ ចំណែករថយន្តក្រឡាប់អូសជាច្រើនម៉ែត្រ

ភ្នំពេញ÷ បុរសបរទេស២នាក់បានរងរបួស ក្រោយពីបើកបរសង្ស័យក្នុងស្ថានភាពស្រវឹង បួងចង្កូតមិនផុត បានជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ និងបង្គោលប៉ាណូផ្សាយពាណិជ្ជ បណ្តាលឲ្យរថយន្តក្រឡាប់ អូសជាច្រើនម៉ែត្រ។ ករណីនេះកើតឡើងនៅវេលាម៉ោង០១:៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវ២០០៤ ក្បែរCCC ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ.

គ្រោះថ្នាក់ចរាចរណ៍ ព័ត៌មានជាតិ

ក្រឡាប់រថយន្តដឹកកម្មករ​ បណ្តាលឱ្យរងរបួសធ្ងន់.!!.ស្រាលជាច្រើននាក់​

រាយការណ៍បឋម÷ ក្រុមការងារទទួលបានព័ត៌មានថា មានករណីក្រឡាប់រថយន្តដឹកកម្មករ​ បណ្តាលឱ្យរងរបួសធ្ងន់ស្រាលជាច្រើននាក់​ នៅចំណុចវត្តបង់បក់ ក្នុងភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​ នៅព្រឹកថ្ងៃទី៥​ ខែសីហា​ ឆ្នាំ២០២៣។

គ្រោះថ្នាក់ចរាចរណ៍ ព័ត៌មានជាតិ

រថយន្ដ​ឡង់គ្រីស័រ​ រ៉េចង្កូត​បុក​ឡេីង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូង​ផ្លូវ ហេីយ​ត្រូវ​រថយន្ដ​ធុន​ធំ​បុកថែមមួយតង់ទៀត

ភ្នំពេញ÷ បុរសម្នាក់បេីក​រថយន្ដ​ឡង់គ្រីស័រ​សេរី​ ទំនើប​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2BR-7793 បេីក​រ៉េ​ចង្កូត​បុក​ឡេីង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូង​ផ្លូវ​ហោះទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​រួច​ខ្ទៀត​រថយន្ដទៅ​ផ្លូវ​ម្ខាង​ទៀត​ ហេីយ​ត្រូវ​រថយន្ដ​ធុន​ធំ​ដឹក​អុសមួយ​គ្រឿង​ពាក់ស្លាកលេខ​ កំពង់​ធំ​ 3A-2887​ បុក​រថយន្ដបន្ថែម​ទៀត​រួច​រ៉េ​ចង្កូត​ជ្រុល​ទៅ​បុក​ដេីមឈេី​មួយដេីម​និង​របង់​ឃ្លាំង​មួយ​កន្លែង​បណ្ដាលឲ្យ​តៃកុង​រថយន្ដ​ធុន​ធំ​កៀប​ជាប់​ក្នុង​កាប៊ីន​ ។ ហេតុការណ៍​នេះស្ថិត​តាម​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ(ទំនប់​កប់​ស្រូវ)​ សង្កាត់​សំរោង​ក្រោម​​​​​​ ខណ្ឌ​ពោធិ៍​សែនជ័យ​​​​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​២:២០នាទី​​ រំលង​អាធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​០៤ ខែសីហា​​ ឆ្នាំ​២០២៣។ ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​​នគរបាល​រាជធានី​ភ្នំពេញ​​ ចុះ​មក​វាស់​វែង​យករថយន្ដទៅ​រក្សា​ទុក​រង់​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។

គ្រោះថ្នាក់ចរាចរណ៍ ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តស៊េរីទំនើប មួយគ្រឿងក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរបាំងថ្មវៀចអស់២កង់ ឯរថយន្តរងការខូចខាតយ៉ាងដំណំ…

ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ យប់រំលងអាធ្រាត្រឈានចូល ថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៣ នៅត្រង់ចំណុចស្តុបសេរីភាព តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវកម្ពុជាក្រោម ដែលស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាកឡង់គ្រីស័រពណ៌ ស ពាក់ស្លាកលេខខេមរៈភូមិន្ទ09 2-9060 បើកក្នុងល្បឿនលឿនបានជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរបាំងថ្មវៀចអស់២កង់ រីឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

គ្រោះថ្នាក់ចរាចរណ៍ ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តបុ.កអូសម៉ូតូយ៉ាងពេញទំ.ហឹង បណ្តាលអោយមនុស្ស ៣នាក់រងរបួសធ្ង.ន់ស្រាល

ភ្នំពេញ÷ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តបុ.កអូសម៉ូតូយ៉ាងពេញទំ.ហឹង បណ្តាលអោយមនុស្ស ៣នាក់រងរបួសធ្ង.ន់ស្រាល ទាំងព្រឹកព្រលឹម នៅក្នុងបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៨ និង១៥ នាទីព្រឹក ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ…