កំពង់ស្ពឺ៖ រថយន្តយក្ស (ប្រភេទយីឌុប) កែច្នៃខុសលក្ខណៈបច្ចេកទេសដឹកអុសមានទម្ងន់រាប់សិបតោន បានធ្វើចរាចរឆ្លងតាត់ផ្លូវក្រាលកៅស៊ូមួយខ្សែរពីផ្សារស្លាបលេងទៅផ្សារត្រពាំងផុត ដែលច្បាប់អនុញ្ញាតឱ្យតែរថយន្តផ្ទុកទម្ងន់ត្រឹម ១៥តោនចុះក្រោមអាចឆ្លងកាត់បាន ប៉ុន្តែរថយន្តនេះផ្ទុកលើចំណុះរហូតផ្លូវទ្រទម្ងន់លេងបានក៏ស្រុតបាក់ក្រឡាប់រថយន្តច្រងាងបិទផ្លូវ ត្រង់ចំណុច គល់ស្ពានទំនប់អូរក្បៀរ មិនអាចធ្វើចរាចរបានតាំងពីយប់ រហូតដល់ព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ នេះ។ ខណៈពេលនេះកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំ និងរដ្ឋបាលស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បាននាំគ្នាចុះទៅអន្តរាគមន៍ និងបានប្រាប់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះ មានការប្រុងប្រយ័ត្នខ្ពស់ ប្រសិនករណីចាំបាច់សូមរកផ្លូវវាង ព្រោះអាជ្ញាធរកំពុងធ្វើកិច្ចចការងារនេះ ដើម្បីស្ទូចយករថយន្តបង្កការខូចខាតផ្លូវសាធារណរបស់រដ្ឋទៅរក្សាទុក និងមានចំណាត់តាមផ្លូវច្បាប់។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា រថយន្តយីឌុប ០១គ្រឿង ម៉ាក យ៉ានដាយ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កំពង់ចាម 3A-2715 ដឹកអុសពេញប្រៀបរថយន្ត មានទម្ងន់រាប់សិបតោន បានបង្កការបាក់ស្រុតដីបាក់ផ្លូវ នៅស្ពាន «ទំនប់អូរក្បៀរ» ស្ថិតក្នុងឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ការបាក់ស្រុតនេះ ធ្វើឱ្យរថយន្តផ្អៀងកៀបជាប់នឹងក្បាលស្ពាន។ តាមប្រភពបានបន្តទៀតថា នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភានេះ រដ្ឋបាលស្រុកបសេដ្ឋ បានជូនដំណឹងដល់ សាធារណជន ដែលធ្វើដំណើរតាមដងផ្លូវពីផ្សារស្លាបលែង […]
គ្រោះថ្នាក់ចរាចរណ៍
រថយន្ត២គ្រឿង រងការខូចខាត ក្រោយរថយន្តធុនធំ១គ្រឿង បើកទាក់ខ្សែភ្លើង បាក់បង្គោលភ្លើង ០៨ ដើម សង្កត់ពីលើ
ភ្នំពេញ ៖ បាក់បង្គោលភ្លើង ០៨ ដើម រួមទាំងសង្កត់លើរថយន្ត ០២ គ្រឿង ផ្សេងទៀត ដែលគេចតចោល បន្ទាប់ពីមានរថយន្តធុនធំ ១គ្រឿង បើកលឿនពេក រេចង្កូតទៅទាក់ខ្សែភ្លើង។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជាង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ តាមបណ្ដោយផ្លូវចំហៀងស្ថានទូតរុស្សី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕
៥នាក់ស្លាប់ មានមន្រ្តីអាវុធហត្ថ៤នាក់ ក្នុងហេតុការណ៍ ចរាចរណ៍ នៅស្រុកលំផាត់
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបហ្កឡេីងរវាងរថយន្តយីឌុបដឹកដី និងរថយន្តកាមរីបាឡែន បណ្តាលឲ្យស្លាប់មនុស្ស៥នាក់ ក្នុងនោះមន្រ្តីអាវុធហត្ថចំនួន៤នាក់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៤:៣០រសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លើកំណាត់ផ្លូវកណ្តាលក្រុមហ៊ុន «ថាកូអាគ្រី» ស្ថិតក្នុងភូមិសាស្ត្រស្រុកលំផាត់។ ស្នងការនគរបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព បានប្រាប់បណ្តាញព័ត៌មាន ថា អ្នកស្លាប់ទាំង៥នាក់ មានមន្ត្រីអាវុធហត្ថចំនួន៤នាក់ និងម្នាក់ជាអ្នកបកប្រែភាសាវៀតណាមប្រចាំក្រុមហ៊ុន។ អ្នកបើករថយន្តដឹកដី បានរត់គេចខ្លួនបាត់ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍មួយនេះ៕
បុរស០២នាក់បានស្លា.ប់.ភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ខេត្តបាត់ដំបង!
យ៉ាងហោចណាស់បុរស០២នាក់បានស្លា.ប់.ភ្លាមៗគៀបជាប់និងក្បាលរថយន្តនិងម្នាក់ទៀតរងរបួសស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់់ចរាចរណ៍នៅវេលាម៉ោង ១១និង២០ នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវហាយវ៉េ ស្ថិតក្នុងភូមិដាក់សសរ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។ ប្រភពពីពលរដ្ឋបានអោយដឹងថា ករណី គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងដោយរថយន្តច្នៃពណ៌ខៀវ០១គ្រឿង បានដឹកដើមកាស្យាពេញ បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ០២នាក់ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចផ្លូវកោង ក៏បានយោករ៉េចង្កូតទៅបុករនាំងខាន់ចែកទ្រូងផ្លូវបណ្តាលអោយដាច់ខ្សែធ្នាក់ឈើរាយប៉ាយ និងជម្រុលទៅបុកអ្នកបើកបរនិងអ្នករួមដំណើរម្នាក់ផ្អិបទៅហ្នឹងចង្កូតបណ្តាលអោយបែកមុខនិងទ្រូងស្លា.ប់០២នាក់ភ្លាមៗ និងម្នាក់ទៀតលោតរួចខ្លួនរងរបួសស្រាល។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើកំណត់ហេតុប្រគល់សពអោយខាងសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តខាងលើត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តដើម្បីចាត់ការតាមនីតិវីធី។
ជនបរទេសប្រុសស្រីជាច្រើននាក់រងរបួសធ្ងន់និងស្រាលក្នុង គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តនៅខេត្តបាត់ដំបង
(បាត់ដំបង) យ៉ាងហោចណាស់ជនបរទេសប្រុសស្រីចំនួន០៩នាក់និងខ្មែរ០២នាក់បានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកត្រីធុនធ្ងន់បុកប៉ះជាមួយរថយន្តទេសចរណ៍នៅវេលាម៉ោង ១៤និង១០នាទី ថ្ងៃទី១៦ .ខែមករា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវហាយវេ(បាហៃ)ស្ថិតក្នុងក្រុមទី១៧ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងរវាងរថយន្តម៉ាក HYUNDAI COUNTY ដឹកអ្នកដំណើរធុនធំ ពណ៌សូកូឡា-ពងមាន់ ពាក់ផ្លាកលេខ ភ្នំពេញ3G-7569 បើកបរដោយបុរសម្នាក់ ដឹកភ្ញៀវជនជាតិអ៊ីតាលីប្រុសស្រី០៩នាក់ និងខ្មែរ០២នាក់ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានឆ្លងផ្លូវភ្លាមនោះក៏មានរថយន្តម៉ាកHYUNDAI ដឹកត្រីធុនធំ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3F-7956 បើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើតបានជ្រុលចង្កូតទៅបុកពេញទំហឹងបណ្តាលអោយប៉ើងទៅបុកដើមក្រខុបរបួសធ្ងន់០៤នាក់និងស្រាល០២នាក់ ក្រៅពីនោះរងរបួសបន្តិចបន្តួចផងដែរ។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយឡែករថយន្តទាំង០២គ្រឿងត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តវាស់វែងយកទៅរក្សាទុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕
មន្ត្រីយោធាម្នាក់បាត់បង់ជីវិតភ្លាមៗ ក្នុងមហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ករឡើងរវាងម៉ូតូនិងរថយន្តដឹកដី.!
ស្រុកព្រៃនប់: ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បើយោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា (ម៉ូតូវ៉ាជែងរួចដួលចូលក្រោមរថយន្ដ) នៅឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ -នៅថ្ងៃទី១៥.០១.២០២៥ វេលាម៉ោង ១៦:៤១នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៤-១៨៥ ស្ថិតក្នុងភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កដោយម៉ូតូ ០១គ្រឿងម៉ាក HONDA SCOOPY I ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 1I-0080 ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ បើកបរដោយឈ្មោះ ចិន ឆលីហ៊ាង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ពាក់មួកសុវត្ថិភាព) ។ លុះមកដល់ចំណុចខាងលើ បានឡើងវ៉ាជែង(វ៉ាស្ដាំ) រថយន្ដ ០១គ្រឿងម៉ាក HINO ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-8857 និងសឺមីរ៉ឺម៉ក់ ពាក់ផ្លាកលេខ ព្រះសីហនុ […]
បុរសម្នាក់បានស្លាប់ភ្លាមៗ និងមនុស្សប្រុសស្រី០២នាក់ផ្សេងទៀតរងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ៣គ្រឿងបុកគ្នាយ៉ាងពេញទំហឹងនៅស្រុកសង្កែ
(បាត់ដំបង)យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ភ្លាមៗ និងមនុស្សប្រុសស្រី០២នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ០៣គ្រឿងបុកគ្នានៅវេលាម៉ោង ១០និង០០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចក្រុមទី១៥ ស្ថិតក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1D-4665 បើកបរដោយប្តីប្រពន្ធពីរនាក់ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេង ភ្លាមនោះក៏មានម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AJ-2924 បើកបរដោយបុរសម្នាក់ទិសដៅស្របគ្នាបានជ្រុលចង្កូតទៅបុកពេញទំហឹងបណ្តាលអោយហោះអូសទៅប៉ះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ០១គ្រឿងផ្សេងទៀត ដែលមានផ្លាកលេខ បាត់ដំបង 1X-2600 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច បណ្តាលអោយដួលស្លាប់និងរបួស០៣នាក់តែម្តង។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរភ្លាមៗ ចំណែកសាកសពត្រូវបានធ្វើកំណត់ហេតុប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយទាំងបីត្រូវបាននគរបាលជំនាញវាស់វែងអនុវត្តតាមផ្លូវច្បាប់៕
លោក RUTHKO តារារ៉េបល្បីឈ្មោះមួយរូប ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ដោយត្រូវរថយន្តបុកចំពេញទំហឹង
ភ្នំពេញ៖ លោក RUTHKO តារារ៉េបល្បីឈ្មោះមួយរូប បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ដោយត្រូវរថយន្ត LEXUS RX330 បើកបញ្ច្រាសទិសទៅបុកពេញទំហឹង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ទីតាំងកើតហេតុ ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ ទល់មុខច្រកចូលបុរីប៉េងហួត៦០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ៕
រន្ធត់ណាស់ ! សិស្សស្រី០២នាក់បងប្អូនត្រូវបានរថយន្តថយកិនស្លាប់និងរបួសខណៈកំពុងជិះម៉ូតូឌុបគ្នាទៅសាលារៀន
(បាត់ដំបង) សិស្សសាលាស្រីម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង០៦និង៥៥នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចទល់មុខរោងម៉ាស៊ីនស្រូវ តុង ភាព ស្ថិតនៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។ មានករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងរវាងរថយន្តម៉ាក Hyundai ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង ៣A-៣៩៨២ បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង(បាត់ដំបង ទៅភ្នំពេញ ) ចំណែកម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង ១T-៣៤៤៦ អ្នកបើកបរឈ្មោះ ជឿត មេសា ភេទស្រី អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២B១ រស់នៅភូមិទួលព្រំុ២ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង និងអ្នករួមដំណើឈ្មោះ ជឿត ភារ័ត្ន ភេទស្រី អាយុ២០ឆ្នាំ ជាសិស្សថ្នាក់ទី១២ រស់នៅភូមិ ឃុំ ជាមួយគ្នា ក្នុងទិសដៅស្របគ្មា លុះមកដល់ចំណុចកើតហេតុខាងលើករថយន្តបានរយ៉ែថយក្រោយបំរ៉ុងចូលរោងម៉ាស៊ីន ក៏បានប៉ះជាមួយម៉ូតូធ្វើឲ្យជនរងគ្រោះធ្លាក់ពីម៉ូតូក៏ត្រូវរថយន្តកិនបណ្តាលអោយស្លាប់ម្នាក់និងរបួសម្នាក់តែម្តង ។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំំណត់ហេតុយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្នានគរបាលស្រុកមោឬស្សី ចំណែកសាកសពត្រូវបានប្រគល់អោយសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕
បើករថយន្តក្នុងល្បឿនលឿនបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗគួរអោយអាណោចអាធ័ម
(ប៉ៃលិន) មេទាហានម្នាក់សង្ស័យស្រវឹងស្រាបើកបររថយន្តក្នុងល្បឿនលឿនទៅបុកម៉ូតូពីក្រោយបណ្តាលអោយស្លាប់បុរសម្នាក់នៅនិងកន្លែងគួរអោយអាណោចអាធ័មនៅរសៀលថ្ងៃទី០៣-ខែធ្នូ ២០២៤ លើតាមបណ្តោយផ្លូវជាតិលេខ៥៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨០-៨១ ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ភាគីរថយន្តឈ្មោះ ប៉ាក ប៊ុននឿន អាយុ ៥៧ឆ្នាំ មានមុខរបរយោធា មានតួនាទីមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងខេត្តប៉ៃលិនមានទីលំនៅភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុង/ខេត្តប៉ៃលិន បើកបររថយន្តម៉ាក ISUZU ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ខេមរៈភូមិន្ទ07 2-1321។ រីឯភាគីម៉ូតូឈ្មោះ ជ្រូក ផន ភេទប្រុស អាយុប្រហែល ៦៥ ឆ្នាំ មុខរបរកសិករ រស់នៅភូមិបរឌិននៀវ សង្កាត់/ក្រុង/ខេត្តប៉ៃលិន (ស្លាប់នៅហ្នឹងកន្លែងកើតហេតុ) បើកបរម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1D-7375។ ប្រភពបានបញ្ជាក់ថា មូលហេតុ៖ បណ្ដាលមកពីកត្តាមនុស្ស (ភាគីរថយន្តបើកបរដោយល្បឿនលឿន និងក្នុងស្ថានភាពស្រវឹង ទៅបុកម៉ូតូពីក្រោយពេញទំហឹង)។ ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងយកវត្ថុតាងមករក្សាទុកនៅការិ.នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរងចាំការដោះស្រាយតាមនីតិវិធី៕










