គ្រោះថ្នាក់ចរាចរណ៍ ព័ត៌មានជាតិ

ស្ត្រីម្នាក់បានស្លាប់ភ្លាមៗក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុកជាមួយរថយន្ត

ខេត្តបាត់ដំបង! ស្ត្រីម្នាក់បានស្លាប់ភ្លាមៗក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុកជាមួយរថយន្តកាលពីវេលាម៉ោង ១៥និង១៥នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង1AL-6315 បើកបរដោយឈ្មោះ ផល ចាន់ធួន ភេទស្រី អាយុ១៩ឆ្នាំ ទិសដៅពីជើងទៅត្បូង ចំណែករថយន្តម៉ាក Camry hybrid ពាក់ផ្លាកលេខចង្កូតស្តាំ BMC-0391 បើកបរដោយបុរសម្នាក់ទិសដៅពីត្បូងទៅជើង លុះដល់កន្លែងកើតហេតុបានជ្រុលបុកគ្នាពេញទំហឹងប៉ើងធ្លាក់ចូលប្រឡាយបណ្តាលអោយស្ត្រីខាងលើស្លាប់នៅកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្តរងរបួសបែកមុខត្រូវបានគេមករំដោះយកគេចខ្លួនភ្លាមៗផងដែរ។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុប្រគល់សពអោយខាងសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយទាំងពីរយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

គ្រោះថ្នាក់ចរាចរណ៍ ព័ត៌មានជាតិ

ស្លាប់០៣នាក់និងរបួសធ្ងន់ស្រាល០៧អង្គនាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅស្រុកសង្កែ

(បាត់ដំបង) យ៉ាងហោចណាស់មនុស្សប្រុសស្រី០៣នាក់បានស្លាប់នៅហ្នឹងកន្លែង និង០៧អង្គនាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលកើតឡើងរវាងរថយន្ត០១គ្រឿងជ្រុលបុកគោយន្តកន្ត្រៃ និងបន្តទៅបុកម៉ូតូ០២គ្រឿងនៅល្ងាចថ្ងៃទី០៣.ខែវិច្ឆិកា ឆ្ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ខាងមុខវិទ្យាល័យសង្កែ ស្ថិតក្នុងភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រភពពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូ០២គ្រឿង ០១គ្រឿងបើកបរដោយបុរសម្នាក់ និង០១គ្រឿងទៀតបើកបរជិះ០២នាក់ម្តាយនិងកូនស្រី ដែលពាក់ផ្លាកលេខ បាត់ដំបង 1AP-3260 និងផ្លាកលេខ បាត់ដំបង 1AF-6911 បើកបរក្នុងទិសដៅពីត្បូងទៅជើង បន្ទាប់មកក៏មានគោយន្តកន្ត្រៃ០១គ្រឿងបើកឆ្លងផ្លូវពីលិចទៅកើត ភ្លាមនោះក៏មានរថយន្តស៊ីណា ពណ៌ស០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BT-3122 ដឹកព្រះសង្ឃ០៣អង្គ និងកូនសិស្ស០៣នាក់ បើកបរក្នុងល្បឿនយ៉ាងលឿនទិសដៅពីត្បូងទៅជើង បានជ្រុលចង្កូតទៅបុកគោយន្តពេញទំហឹងរួចបន្តទៅបុកម៉ូតូ០២គ្រឿងខាងលើបណ្តាលអោយស្លាប់ទាំង០៣នាក់ ចំណែករថយន្តក្រឡាប់ចូលប្រឡាយរងរបួសធ្ងន់ស្រាល០៧អង្គនាក់តែម្តង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ សាកសពត្រូវបានប្រគល់អោយសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយទាំងបួនត្រូវបានវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

គ្រោះថ្នាក់ចរាចរណ៍ ព័ត៌មានជាតិ

អ្នករត់តាក់ស៊ី ម្នាក់ សង្ស័យងងុយដេក បានបើករថយន្តបុករបាំងថ្មគល់ស្ពាន៥មករាក្រឡាប់

ភ្នំពេញ៖ ទាំងព្រឹកព្រលឹម មានរថយន្តព្រូស១គ្រឿង បើករេចង្កូតទៅបុករបាំងថ្មពុះចែកគល់ស្ពានអាកាស៥មករា បណ្តាលឲ្យក្រឡាប់។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៤និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ទីតាំងកើតហេតុ ស្ថិតនៅខាងកើតគល់ស្ពានអាកាស៥មករា បណ្តោយមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក៕

គ្រោះថ្នាក់ចរាចរណ៍ ព័ត៌មានជាតិ

បើកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន ជ្រុលបុករថយន្តពេញទំហឹងបណ្តាលអោយរបួសធ្ងន់ស្រាល០២នាក់

(បាត់ដំបង) យ៉ាងហោចណាស់ស្ត្រី០២នាក់បានរងរបួសធ្ងន់និងស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចខាងកើតស្ពាន១៣មករា ស្ថិតក្នុងភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ប្រភពពីប្រជាពលរដ្ឋអ្នកឃើញហេតុការណ៍បានអោយដឹងថា ដំបូងគេឃើញរថយន្តម៉ាក RAIZE ពណ៌ស០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 2D-8816 បើកបរដោយស្ត្រី០១នាក់ ឆ្លងស្ពានទិសដៅពីលិចទៅកើត បន្ទាប់មកក៏មានម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AQ-0461 បើកបរដោយស្ត្រី០១នាក់ និងអ្នករួមដំណើរជាស្ត្រី០១នាក់ ទិសដៅពីជើងទៅត្បូង ហើយបានជ្រុលចង្កូតទៅបុករថយន្តពេញទំហឹងបណ្តាលអោយដួលរងរបួសធ្ងន់និងស្រាលទាំងពីរនាក់តែម្តង។ ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង០២នាក់ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចររវាងម៉ូតូនិងរថយន្ត នៅកោះពេជ្រ បុរីវរៈជន ស្លាប់ម្នាក់ របួសធ្ងន់ ២នាក់

ភ្នំពេញ ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បុកគ្នារវាងម៉ូតូនិងរថយន្តនៅក្នុងកោះពេជ្រទល់មុខបុរីវរៈជន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ទីតាំងកើតហេតុ ស្ថិតនៅផ្លូវបេតុងកោះពេជ្រ ទុលមុខបុរីវរៈជន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

គ្រោះថ្នាក់ចរាចរណ៍ ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកទំនិញ បុកប៉ះនឹងរថយន្តដឹកកម្មកររោងចក្រ ក្នុង​ទិសដៅផ្ទុយគ្នា​យ៉ាងពេញ​ទំហឹង​ ស្លាប់២នាក់ របួស២៥នាក់

ព្រះសីហនុ- វេលាម៉ោង​០៥:២៥នាទីព្រឹក ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០២៤​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង​រវាងរថយន្តដឹកទំនិញ បុកប៉ះនឹងរថយន្តដឹកកម្មកររោងចក្រ ក្នុង​ទិសដៅផ្ទុយគ្នា​យ៉ាងពេញ​ទំហឹង​ នៅចំណុចគីឡូម៉ែត្រ: ១២៧-១២៨​ ស្ថិតក្នុងភូមិចាំស្រី​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខខេត្តព្រះសីហនុ។ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា​ សហការជាមួយ​កម្លាំង​អធិការ​ដ្ឋាននគរបាលស្រុកកំពង់សីលា​ បានចុះទៅទីតាំងកើតហេតុ សម្រួលចរាចរណ៍ បញ្ជៀសការកកស្ទះលើដងផ្លូវ និង​ជួយលើកសង្គ្រោះ​ជនរងគ្រោះ​ទៅកាន់មណ្ឌលសុខភាពកក្តវិទ​ ស្រុកកំពង់សីលា​ និងដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល​។ ហេតុការណ៍​គ្រោះថ្នាក់ខាងលើនេះ បណ្តាលឱ្យមនុស្សស្លាប់​ ចំនួន​០២នាក់​ និងរងរបួសធ្ងន់​ស្រាល​ ចំនួន២៥នាក់​ (ស្រី១៦នាក់)។

គ្រោះថ្នាក់ចរាចរណ៍

លុចសីស 470បុ.កម៉ូតូពេញទំ.ហឹងបណ្តាលអោយក្មេងសិស្សសាលាម្នាក់ស្លា..ប់ភ្លាមៗនៅនិងកន្លែង

(បាត់ដំបង) ករណីគ្រោះថ្នាក់ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូបណ្តាលអោយក្មេងសិស្សសាលា០១នាក់ស្លាប់ភ្លាមៗ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៧និង២០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥ ចន្លោះ គ.ម284 285 ស្ថិតក្នុងភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រវាងរថយន្តម៉ាក លុចសីស 470 ពណ៍សំបកឳឡឹក ប្រភេទទេសចរណ៍ ពាក់ស្លាកលេខ ភ្នំពេញ 2N.9459 បើកបរដោយបុរស០១នាក់ ទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូម៉ាក HONDA Nex ធុនC125 ពណ៍ស ពាក់ស្លាកលេខ បាត់ដំបង 1AE.9503 បើកបរដោយក្មេងសិស្សសាលាម្នាក់ ឈ្មោះ លួត វិសាល ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្ត បាត់ដំបង ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានបុកគ្នាពេញទំហឹងបណ្តាលអោយក្មេងសិស្សសាលាស្លាប់ភ្លាមៗ។ ប្រភពដដែលបានបញ្ជាក់ថា បន្ទាប់ពីកើតហេតុភ្លាមក៏ស្រាប់តែមានរថយន្ត ម៉ាកKIV ពណ៍ស ប្រភេទដឹកទំនិញធុនធ្ងន់មួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 3A.3723 […]

គ្រោះថ្នាក់ចរាចរណ៍ ព័ត៌មានជាតិ

រថយន្តស៊ីណាបុកម៉ូតូឆ្លងផ្លូវ បំបែករុលទៅបុករថយន្តកូរ៉េ ចតចោលក្រឡាប់ផ្ងាជើង បណ្តាលស្លាប់ម្នាក់និងរបួសធ្ងន់ ស្រាល៤នាក់គាបជាប់ស្ត្រីម្នាក់ ក្នុងកាប៊ីនរថយន្ត

(បាត់ដំបង)រថយន្តស៊ីណាបុកម៉ូតូឆ្លងផ្លូវ បំបែកជ្រុលចង្កូតទៅបុករថយន្ត កូរ៉េចតនៅស្ងៀមក្រឡាប់ផ្ងារជើង បានបណ្តាលស្លាប់ម្នាក់នៅនឹង កន្លែង និងរបួសធ្ងន់ស្រាល៤នាក់ គាបជាប់ស្ត្រីម្នាក់ក្នុងកាប៊ីន រថយន្ត។ គ្រោះថ្នាក់ចរាចរណ៍នេះបាន កើតឡើងនៅល្ងាចថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០២៤នៅផ្លូវហាយវេ រៀងក្រុង ស្ថិតក្នុងភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបងបានអោយដឹងថា៖ មូលហេតុគ្រោះថ្នាក់ចរាចរណ៍ កើតឡើងមានរថយន្តស៊ីណាពាក់ ធ្លាក់បាត់ដំបង2C.1585ជារថយន្តកាក់ស៊ីដែលមានអ្នកដំណើរ ក្នុងរថយន្តប្រមាណ៧នាក់បាន បើកបរតាមផ្លូវជាតិលេខ៥ផ្លូវវាង ក្រុងក្នុងទ្ទិសដៅត្បូងមកជើង ដល់ ចំណុចកើតហេតុបានបុករះអ្នក ជិះម៉ូតូដែលបើកបរក្នុងទិសដៅ ពីលិចមកកើតបណ្តាលប៉ើង ស្លាប់ភ្លាមៗហើយរថយន្តស៊ីណា រុលទៅបុករថយន្តម៉ាហ៊ីដដែល នេះថែមទាំងបានជ្រុលចង្កូត ទៅបុករងយន្តហ៊ីយិនដាយកូរ៉េ មួយគ្រឿងទៀត ពាក់ផ្លាក់លេខ ភ្នំពេញ3G-3429ដែលកំពុងចត ចោលនៅចិញ្ចើមផ្លូវបណ្ដាក្រឡាប់ ផ្ងាជើងអ្នកបើកបររថយន្តស៊ីណា បានរត់គេចខ្លួនបាត់។ មន្រ្តីនគរបាលបានបញ្ជាក់ថា៖ គ្រោះចរាចរណ៍បង្កអោយមានអ្នក រងរបួសធ្ងន់ស្រាលចំនួន៤នាក់ ក្នុងនោះមានក្មេងប្រុសម្នាក់របួសធ្ងន់និងស្រ្តីម្នាក់គាបជាប់ កាប៊ីនមុខខាងស្តាំត្រូវបានកម្លាំង នគរបាលនិងប្រជាពលរដ្ឋជួយ គាស់ចេញហើយដឹកទៅកាន់ មន្ទីពេទ្យសង្គ្រោះបន្ទាន់ ចំណែក សាកសពជនរងគ្រោះបាន ប្រគល់ឲ្យសាច់ញាតិយកទៅ ធ្វើបុណ្យ៕

គ្រោះថ្នាក់ចរាចរណ៍ ព័ត៌មានជាតិ

រថយន្ត TUNDRA បើកឆ្លងថ្នល់មិនប្រយ័ត្នត្រូវរថភ្លើងបុកធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងាជើង

(បាត់ដំបង) រថយន្ត TUNDRA មួយគ្រឿងបើកឆ្លងថ្នល់ដោយខ្វះការប្រុងប្រយ័ត្នក៏ត្រូវរថភ្លើងបុកធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងាជើងនៅវេលាម៉ោង១៦និង១០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្លូវឆ្លងកាត់មួយកន្លែងស្ថិតក្នុងភូមិហៃសាន្ត ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ដំបូងឡើយគេឃើញរថយន្តម៉ាក TUNDRA ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ.2BS-8913 បើកបរដោយបុរសម្នាក់និងរួមដំណើរជាជនជាតិចិន២នាក់ធ្វើដំណើរក្មុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានឡើងឆ្លងថ្នល់ភ្លាមនោះក៏មានរថភ្លើងដឹកប្រេងមួយគ្រឿងធ្វើដំណើរពីកើតមកបុកប៉ះថ្ពាល់មុខផ្នែកខាងស្តាំបណ្តាលអោយប៉ើងធ្លាក់ប្រឡាយក្រឡាប់ផ្ងាជើងឡើងលើ តែសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សឡើយ ចំណែករថភ្លើងបន្តដំណើរបើកទៅមុខបាត់ស្រមោល។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យវាស់វែងធ្វើកំណត់ហេតុស្ទូចយករថយន្តទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

គ្រោះថ្នាក់ចរាចរណ៍

ភ្ញៀវទេសចរណ៍ជាតិ នឹងអន្តរជាតិ ចូលមកទស្សនាកំសាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងទឹកដីខេត្ត កោះកុង ប្រមាណជា ២០,១៤១ នាក់

កោះកុង÷ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយះពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ភ្ញៀវទេសចរណ៍ជាតិ នឹងអន្តរជាតិ មកទស្សនាកំសាន្ត នៅតាមតំបន់រមណីយដ្ឋានទេសចរណ៍នានា ក្នុងខេត្តកោះកុង មានការកើនឡើង ៣,៨៣៥ នាក់ ស្មើនឹង ២៤% ធៀបនឹងរយះពេលដូចគ្នាឆ្នាំ ២០២៣  នេះបើយោងតាមការបញ្ជាក់ពីមន្ទីសទេសចរខេត្តកោះកុង។ យោងលើរបាយការណ៍មន្ទីរទេសចរណ៍ខេត្តកោះកុង បានបញ្ជាក់ថា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈ ពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៤ នេះ ភ្ញៀវទេសចរណ៍ជាតិ ចំនួន ១៩,៣២០ នាក់ កើនឡើង ៣,៣៤០ នាក់ ស្មើនឹង ២១% ធៀបនិងរយៈពេលដូចគ្នាឆ្នាំ ២០២៣។ -ភ្ញៀវអន្តរជាតិ ចំនួន ៨២១ នាក់ កើនឡើង ៣៨៣ នាក់ ស្មើរនឹង ១៥២% ភាពនិងរយៈពេលដូចគ្នាឆ្នាំ២០២៣។ សរុបទាំងភ្ញៀសជាតិ និងអន្តរជាតិ […]