ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំឯកសារបទបង្ហាញជូនក្រសួងមហាផ្ទៃ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅឆមាសទី២

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សា និងរៀបចំឯកសារសម្រាប់ធ្វើបទបង្ហាញនៅក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រីអភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងកែសម្រួលលើការរៀបចំរបាយការណ៍ ក៏ដូចជាស្លាយ (Slides) បទបង្ហាញឱ្យមានភាពគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ និងមានសោភណភាព ដើម្បីត្រៀមយកទៅធ្វើបទបង្ហាញជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លើចំណុចសំខាន់ៗរួមមាន ៖ -បង្ហាញពីសមិទ្ធផល បទពិសោធន៍ល្អៗ កិច្ចអភិវឌ្ឍន៍មូលដ្ឋាន និងបញ្ហាប្រឈមនានាដែលខេត្តបានជួបប្រទះ និងដោះស្រាយកន្លងមក។ -កំណត់ផែនការសកម្មភាព និងយុទ្ធសាស្ត្រគន្លឹះៗ ដើម្បីជំរុញការងាររដ្ឋបាល ការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម អភិបាលខេត្ត បានឱ្យដឹងថា រាល់ទិន្នន័យ និងខ្លឹមសារនៅក្នុងបទបង្ហាញ ត្រូវតែឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងនៃសន្ទុះអភិវឌ្ឍរបស់ខេត្តកំពង់ចាម ទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់ យុត្តិធម៌សង្គម និងការអភិវឌ្ឍន៍មូលដ្ឋាន។ បន្ថែមពីនេះ ត្រូវរៀបចំទម្រង់បទបង្ហាញឱ្យមានភាពទាក់ទាញ ងាយយល់ និងខ្លីខ្លឹម ដើម្បីធានាបាននូវភាពជោគជ័យ […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹក​នៅមជ្ឈមណ្ឌលជនភៀស​សឹក​បណ្តោះអាសន្ននៅភូមិស្លក្រាម

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាល និងចែកអំណោយជូន​ជនភៀសសឹក ៣ ៣១៨នាក់ កំពុងស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ មជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ជាទីតាំងមួយដែលរាជរដ្ឋាភិបាល បានជ្រើស​រើស​​រៀប​ចំផ្ទះសម្បែងបណ្តោះអាសន្នជូនប្រជាពលរដ្ឋដែលត្រូវថៃឈ្លានពាន និងកាប់កាន់​យក​ដី និងផ្ទះសម្បែងមកពីភូមិជោគជ័យ ព្រៃចាន់ និងតំបន់បឹងត្រកួន។ បច្ចុប្បន្នមានប្រជាពលរដ្ឋ​សរុប ៣ ៣១៨គ្រួសារ កំពុងរស់នៅបណ្តោះអាសន្ននៅ​ទីនេះ។ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្នុងនាមក្រុមការ​ងារ​​ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជំនួសមុខឱ្យអង្គពិធីទាំងមូល បានសម្ដែងនូវគារវកិច្ច​គោរពដឹងគុណប្រកបដោយកតញ្ញុតាធម៌ និងស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះសម្តេចតេជោ និងប្រតិភូ។ លោក អ៊ុ រាត្រី ចាត់ទុកដំណើរសំណេះសំណាលរបស់សម្តេចនៅថ្ងៃនេះ គឺជាការផ្តល់នូវភាព​កក់​ក្តៅ និងជាការលើកទឹកចិត្តយ៉ាងធំធេងក្រៃលែង។ លោកអភិបាលខេត្ត បានរៀបរាប់ពីដំណើរការសាងសង់ផ្ទះសម្បែង និងការរៀបចំភូមិឋាន​ដល់​ប្រជាពលរដ្ឋភៀសសឹក ដើម្បីសម្រួលដល់ការរស់នៅរបស់ពួកគាត។ មកទល់ពេលនេះ ប្រជា​ពលរដ្ឋ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពបណ្តោះអាសន្ន មានចំនួន៣.៣១៨គ្រួសារ ស្មើនឹងមនុស្សរាយចំនួន ១១.២១៧នាក់/ស្រី៥.៦៦៣នាក់ កុមារ ៣.៨៣៩នាក់ […]

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំសហការីចូលរួមចុះពិនិត្យសកម្មភាពដំឡើងបរិក្ខាសុវត្ថិភាពចរាចរណ៍ បន្ថែមលើដងផ្លូវជាតិលេខ៥

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានអញ្ជើញដឹកនាំសហការី ចូលរួមចុះពិនិត្យ សកម្មភាពដំឡើងបរិក្ខាសុវត្ថិភាពចរាចរណ៍ បន្ថែមលើដងផ្លូវជាតិលេខ៥ រួមមាន៖ ភ្លើងសញ្ញា ដាស់តឿនអ្នកបើកបរ គំនូសសញ្ញាចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍ ដើម្បីដាស់ស្មារតីអ្នកបើកបរឱ្យគិតគូរពីសុវត្ថិភាពលើដងផ្លូវ ដឹកនាំដោយលោកជំទាវ ម៉ឺន មាណវី រដ្ឋលេខាធិការក្រសួងសាធារណ ការ និងដឹកជញ្ជូន និងជា អគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា តំណាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន។ ការចុះពិនិត្យធ្វើឡើងដោយមានចូលរួមពីក្រុមការងារគម្រោងផ្លូវជាតិ លេខ៥ ក្រុមការងារJICA មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អាជ្ញាមូលដ្ឋាន និងភាគីពាក់ព័ន្ធដទៃទៀតផងដែរ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ

អភិបាលខេត្តកំពត ចុះសម្របសម្រួលនិងដោះស្រាយដោយជោគជ័យ ការទូទាត់សំណងជូនប្រជាពលរដ្ឋ ចំនួន៧៣គ្រួសារ នៅស្រុកបន្ទាយមាស

ខេត្តកំពត៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យនិងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានដីកម្មសិទ្ធិស្ថិតក្នុងដែនអាជ្ញាបណ្ណ និងដែនសុវត្ថិភាព របស់ក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC)។ ការចុះមកផ្ទាល់របស់លោកអភិបាលខេត្តនាពេលនេះ គឺធ្វើឡើងបន្ទាប់ពីមានការសម្របសម្រួលដោះស្រាយយ៉ាងជោគជ័យ និងមានការឯកភាពគ្នាជាឯកច្ឆន្ទ រវាងភាគីក្រុមហ៊ុន និងបងប្អូនប្រជាពលរដ្ឋ ចំនួន ៧៣ គ្រួសារ លើការទូទាត់សំណងក្នុងតម្លៃមួយដ៏សមរម្យ ដែលអាចទទួលយកបានទាំងសងខាង។ នៅក្នុងឱកាសនោះដែរ បន្ទាប់ពីការដោះស្រាយត្រូវបានបញ្ចប់ជាស្ថាពរ ប្រជាពលរដ្ឋដែលមានដីកម្មសិទ្ធិទាំងអស់ បានស្ម័គ្រចិត្តយកប្លង់ដីមកប្រគល់ជូន ព្រមទាំងបានទទួលយកថវិកាសំណងពីក្រុមហ៊ុនទៅតាមការព្រមព្រៀង ក្នុងបរិយាកាសរីករាយ។ ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទស្សនាប្រាសាទ Temple of Literature នៅរដ្ឋធានីហាណូយ រួមជាមួយភរិយាថ្នាក់ដឹកនាំអាស៊ាន

(រដ្ឋធានីហាណូយ)៖ នាព្រឹកថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមទស្សនាប្រាសាទ Temple of Literature ដែលជាទីតាំងប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ល្បីល្បាញ ស្ថិតក្នុងរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវបណ្ឌិត ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់ លោកជំទាវ ថាវ ធី ប៊ិចថី (Dao Thi Bich Thuy) ភរិយាឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម។ ជាមួយគ្នានោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវដែលជាភរិយាថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានមួយចំនួនទៀតផងដែរ។

ព័ត៌មានជាតិ

រដ្ឋបាលខេត្តមណ្ឌលគិរី​ បេីកកិច្ចប្រជុំយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមឌីជីថល

(ខេត្តមណ្ឌលគិរី )៖ នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាក់ សារី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ(គ.ស.អ.ស.ក) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក សាន់ ដារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជេីញជាអធិបតីភាព ក្នុងកម្មវិធីយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមឌីជីថល ដោយមានការអញ្ជេីញចូលរួមពីសំណាក់ នាយករងរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី​ លោក លោកស្រី អភិបាលរងក្រុង-ស្រុកទាំង៥ លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត លោក លោកស្រីតំណាង អង្គការដៃគូរ តំណាង ក្រុមហ៊ុន សហគ្រាស ពាក់ព័ន្ធ មន្រ្តីជំនាញ ព្រមទាំងបងប្អូនអាជីវករជាច្រេីននាក់ កម្មវិធីនេះរៀបចំឡេីងនៅសាលាខេត្ត សាលប្រជុំ មិត្តភាព ៕

ព័ត៌មានជាតិ

លោកជំទាវ អុង សុភាវី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពី ការចុះសិក្សា ស្វែងយល់ពីសកម្មភាពបញ្ជាបយេនឌ័រ និងលើកកម្ពស់តួនាទី ភារកិច្ចស្រ្តី នៅខេត្តកោះកុង

កោះកុង៖ នៅថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការចុះសិក្សាស្វែងយល់ពីសកម្មភាពបញ្ជ្រាបយេនឌ័រ និងលើកកម្ពស់តួនាទី ភារកិច្ចស្ត្រី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ របស់ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ នៅសាលប្រជុំមហោស្រព ខេត្តកោះកុង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អគ្គនាយករងរដ្ឋបាល ស្នងការ ស្នងការរង ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត មេឃុំ ចៅសង្កាត់ សរុបចំនួន ១១០រូប ស្រី ៥៥រូប៕

ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមក្នុងពិធីបិទទ្វារទឹកជាផ្លូវការ នៃគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាពផលិតអគ្គិសនី ៨០មេហ្គាវ៉ាត់

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធីបិទទ្វារទឹកជាផ្លូវការ នៃគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាពផលិតអគ្គិសនី ៨០មេហ្គាវ៉ាត់ ស្ថិតក្នុងខេត្តពោធិ៍សាត់។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ រួមទាំងតំណាងក្រុមហ៊ុនវិនិយោគ និងមន្ត្រីជំនាញជាច្រើនរូប។ នេះគឺជាទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់វិស័យថាមពលនៅកម្ពុជា ដោយគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាព ៨០មេហ្គាវ៉ាត់ បានឈានដល់ដំណាក់កាលបិទទ្វារទឹកជាផ្លូវការ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាការចាប់ផ្តើមដំណើរការស្តុកទឹកចូលក្នុងអាង ដែលជាជំហានដ៏ចាំបាច់បំផុត មុននឹងឈានទៅដល់ការដាក់ឱ្យដំណើរការម៉ាស៊ីនផលិតថាមពលអគ្គិសនីស្អាត និងមាននិរន្តរភាពសម្រាប់ផ្គត់ផ្គង់ជូនបណ្តាញជាតិ។ លើសពីការផលិតថាមពល គម្រោងនេះបានផ្តល់ផលប្រយោជន៍ពហុវិស័យ ជូនប្រជាពលរដ្ឋ រួមមាន៖ ទី១-បង្កើនប្រភពថាមពលស្អាត ដែលមានតម្លៃសមរម្យ សម្រាប់បម្រើដល់ការប្រើប្រាស់ ក្នុងវិស័យឧស្សាហកម្ម និងគ្រួសារ។ ទី២-កាត់បន្ថយហានិភ័យនៃជំនន់ទឹកភ្លៀង ក្នុងក្រុងពោធិ៍សាត់យ៉ាងមានប្រសិទ្ធភាព និងការបង្កើនសក្តានុពលស្រោចស្រពផ្ទៃដីកសិកម្ម ប្រមាណជាង២០ម៉ឺនហិកតា ក្នុងរដូវប្រាំង (បន្ទាប់ពីការបញ្ចប់គម្រោងទំនប់ស្ទាក់ទឹកទី២ ស្ទឹងអារ៉ៃ រួមបញ្ចូលគ្នា)។ […]

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់ចេញផែនការដល់កងកម្លាំង ត្រូវពង្រឹងការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញផែនការដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការបង្ការបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ត្រូវបោសសម្អាតឱ្យបានស្អាត។ ការដាក់ចេញផែនការរបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការបង្កើតក្រុមការងារដឹកនាំក្រុមប្រតិបត្តិការចុះបង្ក្រាបស្រាវជ្រាវត្រួតពិនិត្យនិងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសាលប្រជុំ(ក)នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញ លោកអធិការ អធិការរងនគរបាល ក្រុង ស្រុកទាំង៩ ផងដែរ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ក៏បានក្រេីនរំលឹកដល់កងកម្លាំងនគរបាលទាំងអស់ត្រូវ គោរពច្បាប់ គោរពវិន័យ យកចិត្តទុកដាក់ អនុវត្តតួនាទី ភារកិច្ចដែលថ្នាក់ដឹកនាំចាត់តាំងឱ្យបានល្អ ដេីម្បីឱ្យការងារអនុវត្ត ទទួលបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាព៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញទទួលជួបសំណេះសំណាល និងអបអរសាទរដល់ក្រុមកីឡាវាយសី នៃ អគ្គនាយកដ្ឋានអត្តសញ្ញាកម្ម

នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជេីញទទួលជួបសំណេះសំណាល និងអបអរសាទរដល់ នៃអគ្គនាយកដ្ឋានអត្តសញ្ញាកម្ម ដែលបានទទួល ចំណាត់ថ្នាក់លេខ១ និងចំណាត់ថ្នាក់លេខ៣ ក្នុងវិញ្ញាសាវាយសី ដែលជាសមិទ្ធផលឆ្លុះបញ្ចាំងពីស្មារតីអង់អាច ការហ្វឹកហាត់ជាប់លាប់ និងការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យកីឡាក្នុងអង្គភាព។ សមិទ្ធផលនេះគឺជាកិត្តិយសមួយសម្រាប់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងបានចូលរួមលើកកម្ពស់វិស័យកីឡារបស់ក្រសួងមហាផ្ទៃ នៅក្នុងក្របខ័ណ្ឌតំបន់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យកីឡា សុខភាព និងសាមគ្គីភាពជាតិ។ ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម