ព័ត៌មានជាតិ

លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តចុះពិនិត្យការលក់ដូរ និងសំណេះសំណាល ព្រមទាំងសាកសួរសុខទុក្ខបងប្អូនអាជីវករ នៅតាមបណ្តាផ្សារទាំង៣ ក្នុងមូលដ្ឋានខណ្ឌដូនពេញ

នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០២៣ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តចុះពិនិត្យការលក់ដូរ និងសំណេះសំណាល ព្រមទាំងសាកសួរសុខទុក្ខបងប្អូនអាជីវករ នៅតាមបណ្តាផ្សារទាំង៣ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្នុងនោះមាន ផ្សារធំថ្មី, ផ្សារកណ្តាល និងផ្សារចាស់ ។

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ​ ខិតជិតចូលមកដល់ខាងមុខនេះ លោក អភិបាលខណ្ឌ សូម​ជូន​ពរដល់បងប្អូនអាជីវករទាំងអស់គ្នា សូម​អោយរកស៊ីលក់ដូរអោយមានភ្ញៀវចូលទិញកាន់តែច្រើន និងមាន​សុខភាព​ល្អ​បរិបូរណ៍​ កម្លាំង​ពលំ​មាំមួន​ ​អាយុ​យ៉ឺនយូរ និង​ជួប​ពុទ្ធ​ពរទាំង​បួន​ប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​។

Leave a Reply

Your email address will not be published.