ព័ត៌មានជាតិ

លោកជំទាវ អុង សុភាវី អញ្ជើញចូលរួមក្នុងពិធីខួប២០ឆ្នាំ នៃអង្គការ Transform Cambodia

នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមក្នុងពិធីខួប២០ឆ្នាំ នៃអង្គការ Transform Cambodia ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី នៃ ព្រះរាជាណាចក្រកម្ពុជា នៅសាលមហោស្រពកោះពេជ្រ។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន ស្ថាបនិក សាស្ត្រាចារ្យ និងសិស្សានុសិស្សនៃអង្គការ Transform Cambodia សរុបជាង ១០០០រូប ។

ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តមសន្តិបណ្ឌិត បានថ្លែងនូវការកោតសរសើរយ៉ាងខ្ពង់ខ្ពស់ចំពោះស្ថាបនិកអង្គការ “Transform Cambodia” ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមសន្តិបណ្ឌិត បានលើកឡើងថា កុមារគឺជា «ទំពាំងស្នងឬស្សី» និងជាធនធានមនុស្សដ៏សំខាន់សម្រាប់ការអភិវឌ្ឡន៏អនាគតរបស់ប្រទេសជាតិ។ ក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និងតម្រូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច:

១- ការធ្វើទំនើបកម្មកម្មវិធីអប់រំ ការកសាងប្រព័ន្ធអប់រំតាមបែបឌីជីថល ២- ការពង្រឹងស្តង់ដារអប់រំ និងការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន គឺជាកត្តាចាំបាច់ក្នុងការកសាងមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព

៣- ភាពប្រកួតប្រជែងសឹក្សាបន្ថែមនូវការប្រើប្រាស់នូវបញ្ញាសិប្បនិមិត្ត ( AI ) ស្របតាមតម្រូវការនៃយុគសម័យបរិវត្តកម្មឌីជីថល

៤-អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលមានស្នាក់ការអង្គការនៅក្នុងមូលដ្ខានត្រូវបង្កលក្ខណះសហការទប់ស្កាត់កុំអោយមានការប្រើប្រាស់ និងបទល្មើសគ្រឿងញៀននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

Leave a Reply

Your email address will not be published.