
នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបញ្ចូល និងសំណេះសំណាល ជាមួយសមាជិក គណបក្សប្រជាជនកម្ពុជាក្រុងតាខ្មៅ ដោយបានការអញ្ជើញចូលរួមពី ឯកឧត្ដម នូ សាខន សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និង ឯកឧត្ដម ឆេង សារឿន សមាជិកគណៈកម្មាធិការកណ្ដាល និងឯកឧត្ដម នុត ពុត ដារ៉ា អនុប្រធានគណបក្សខេត្តកណ្តាល ។





