
នៅព្រឹកថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកស្នងការរងពាក់ព័ន្ធ លោកនាយការិយាល័យពាក់ព័ន្ធ លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង លោកមេបញ្ជាការវរៈសេនាតូចលេខ៦០៥ ដើម្បីចូលរួមកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ស្តីពីការរៀបចំពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យហ៊ុនសែនសេរីភាព ស្ថិតនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។





