ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងដឹកនាំប្រតិភូស្នងការដ្ឋាន ទទួលស្វាគមន៍ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូអង្គភាពការពារកុមារ (CPU)

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងដឹកនាំប្រតិភូស្នងការដ្ឋាន ទទួលស្វាគមន៍ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូអង្គភាពការពារកុមារ (CPU) ដែលសម្របសម្រួលដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកឧត្តមសេនីយ៍ទោ ទិត្យ ប៊ុនណា អនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៅបន្ទប់ប្រជុំគណៈស្នងការ។

Leave a Reply

Your email address will not be published.