ព័ត៌មានជាតិ

ខេត្តកំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយនិវត្តជនទូទាំងខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ ២០២៥ ដោយមានការចូលរួមពីមន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងអ្នកចូលរួមប្រមាណ២២១៩នាក់ ប្រកបដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយជាទីបំផុត។ មានប្រសាសន៍សំណេះសំណាល ទៅកាន់និវត្តជន និងអតីតយុទ្ធជននាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានសម្ដែងការដឹងគុណ និងកោតសរសើរ ចំពោះមន្ត្រីរាជការ និងយុទ្ធជនចូលនិវត្តទាំងអស់ ដែលកន្លងមក ខិតខំបំពេញការងារ បម្រើជាតិមាតុភូមិ ស្ទើរពេញមួយជីវិតរបស់ខ្លួន ដោយមិនខ្លាចនឿយហត់ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល អភិវឌ្ឍប្រទេសជាតិបានរីកចម្រើននាពេលកន្លងមក។ ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយនិវត្តជនទូទាំងខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ ២០២៥ ដោយមានការចូលរួមពីមន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងអ្នកចូលរួមប្រមាណ២២១៩នាក់ ប្រកបដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយជាទីបំផុត។
មានប្រសាសន៍សំណេះសំណាល ទៅកាន់និវត្តជន និងអតីតយុទ្ធជននាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានសម្ដែងការដឹងគុណ និងកោតសរសើរ ចំពោះមន្ត្រីរាជការ និងយុទ្ធជនចូលនិវត្តទាំងអស់ ដែលកន្លងមក ខិតខំបំពេញការងារ បម្រើជាតិមាតុភូមិ ស្ទើរពេញមួយជីវិតរបស់ខ្លួន ដោយមិនខ្លាចនឿយហត់ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល អភិវឌ្ឍប្រទេសជាតិបានរីកចម្រើននាពេលកន្លងមក។
ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

Leave a Reply

Your email address will not be published.