
ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី១២ ប្រគេនជូនវត្តចំនួន១៥ ក្នុងខេត្តបាត់ដំបង ដែលប្រារព្ធធ្វើនៅវត្តពោធិ៍វាល ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ មន្រ្ដីរាជការ លោក លោកស្រីប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត និងក្រុមគ្រួសារ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។
ពិធីបុណ្យកាន់បិណ្ឌវេនទី១២ ប្រគេនជូនវត្តចំនួន១៥ ក្នុងខេត្តបាត់ដំបង ផ្តើមបុណ្យដោយសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងបុត្រាបុត្រីនិងចៅៗ ព្រមទាំងរដ្ឋបាលខេត្តបាត់ដំបង និងមន្ត្រីរាជការ៕
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង





