ព័ត៌មានជាតិ

ឯកឧត្តម អ៊ូ វណ្ណា អញ្ជើញទទួលអំណោយពីលោកឧត្តមសេនីយ៍ទោ ហេង រតនា

នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ ជាតំណាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលអំណោយ ពីលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជូនក្រសួងមហាផ្ទៃ សម្រាប់ជួយឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក រួមមាន៖ អង្ករ ចំនួន ៥តោន និងទឹកបរិសុទ្ធ ចំណុះ ២០លីត្រ ចំនួន ៥០០ធុង ៕

Leave a Reply

Your email address will not be published.