ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ អគារសិក្សាថ្មី និងទីចាត់ការ ១ខ្នង

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសិក្សាថ្មី ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ១២បន្ទប់ និង ទីចាច់ការ ១ខ្នង នៅវិទ្យាល័យ ហ៊ុន សែន អារក្សត្នោត ស្រុកស្ទឹងត្រង់​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ថាបច្ចុប្បន្នអគារទាំងពីរនេះកំពុងកសាងបានប្រមាណជិត ៩០% និងរួចរាល់ជាស្ថាពរនាពេលខាងដ៏ខ្លីខាងមុខ បន្ទាប់ពីអគារសិក្សាថ្មីនេះសាងសង់រួចរាល់ មូលដ្ឋានឃុំអារក្សត្នោតនឹងមានបន្ទប់សិក្សាគ្រប់គ្រាន់សម្រាប់សិស្សានុសិស្ស សិក្សារៀនសូត្រ ហើយនឹងលែងមានផលលំបាកដូចគ្រាកន្លងមកទៀតហើយ ។

ជាមួយគ្នានោះផងដែរ អាជ្ញាធរឃុំអារក្សត្នោត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ បានសម្តែងនូវការថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ដែលបានផ្តល់នូវសមិទ្ធផលថ្មីមួយនេះ គឺអគារសិក្សា ១ខ្នង ២ជាន់ ស្មើនឹង ១២បន្ទប់ និង ទីចាត់ការ ១ខ្នង សម្រាប់បម្រើដល់វិស័យអប់រំ ក៏ដូចជាបណ្តុះបណ្តាលធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សី បានសិក្សារៀនសូត្រ រហូតទទួលបានជោគជ័យប្រកបដោយគុណភាព ផងដែរ ៕

ប្រភព៖រដ្ឋបាលខេត្តកំពង់ចាម

Leave a Reply

Your email address will not be published.