ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពី វឌ្ឍនភាពនៃការរៀបចំប្រព័ន្ធគ្រប់គ្រងវិនិយោគសាធារណៈ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពី វឌ្ឍនភាពនៃការរៀបចំប្រព័ន្ធគ្រប់គ្រងវិនិយោគសាធារណៈ ដែលរៀបចំឡើងដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារ Le Royal ដើម្បីឱ្យក្រសួងផែនការអាចមានមូលដ្ឋានបន្ថែម ក្នុងការរៀបចំធ្វើបច្ចុប្បន្នកម្ម ប្រព័ន្ធគ្រប់គ្រងទិន្នន័យគម្រោងវិនិយោគសាធារណៈ ៣ឆ្នាំរំកិល (PIP Database) ផងដែរ ស្របតាមផែនការសកម្មភាព ដែលបានដាក់ចេញ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំក្រសួងស្ថាប័ន។

 

សូមបញ្ជាក់ផងដែរថា អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) មានតួនាទី ភារកិច្ចសម្របសម្រួល គាំទ្រ ពិនិត្យ តាមដាន និងជំរុញការងារពាក់ព័ន្ធនឹងការគ្រប់គ្រងការវិនិយោគសាធារណៈ (PIM) ដែលជាការងារស្នូលគន្លឹះមួយនៅក្នុងការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ គឺ គណនេយ្យភាពសមិទ្ធកម្ម។ ផ្អែកតាមទិសដៅនៃការងារកែទម្រង់ ការរៀបចំកសាងប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ គឺជាការងារស្នូលមួយដ៏សំខាន់ ក្នុងចំណោមផែនការសកម្មភាពលំអិតៗ ដែលបានដាក់ចេញនាពេលកន្លងមក៕

Leave a Reply

Your email address will not be published.