ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួមសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីអាណត្តិទី៦

ខេត្តរតនគិរី៖ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានអញ្ជើញចូលរួមសន្និបាតនិងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី អាណត្តិទី៦ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ព្រមទាំងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី និងមានការចូលរួមពី លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការ

សាខា ក្រុមប្រតិបត្តិសាខា មន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបផងដែរ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ នៅមហោស្រពរតនៈក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី។

 

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី

Leave a Reply

Your email address will not be published.