ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារ នៃសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ ស្តីពី ការចាត់តាំងក្រុមការងារដឹកនាំគាំទ្រ តាមដាន និងជំរុញការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរ ទើបវិលត្រលប់ពីថៃ

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំ ប្រកាសសមាសភាពក្រុមការងារដឹកនាំគាំទ្រ តាមដាន និងជំរុញការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនិងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅនិងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទេសថៃ ។

 

កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម រដ្ឋលេខាធិការ ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាត ឯកឧត្តម អគ្គនាយក ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ព្រមទាំង លោក លោកស្រី សមាជិក សមាជិកា ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត ។

 

ក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអានសេចក្តីសម្រេចលេខ១៣២០០ សសរ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥របស់ក្រសួងមហាផ្ទៃ ស្តីពីការចាត់តាំងក្រុមការងារដឹកនាំគាំទ្រតាមដាននិងជំរុញការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅដែលទើបវិលត្រលប់ពី

ប្រទេសថៃវិញជូនដល់អង្គប្រជុំជ្រាប ។

 

 

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានធ្វេីបទបង្ហាញ អំពីទិន្នន័យផែនការ និងសន្ទស្សន៍ត្រូវផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ តាមបណ្តារាជធានី ខេត្ត ដើម្បីត្រៀមលក្ខណៈក្នុងការចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតនៅឆ្នាំ ២០២៧ និងឆ្នាំ២០២៨ និងតារាងឧបសម្ព័ន្ធអំពី ផែនការ និងសន្ទស្សន៍ត្រូវផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនអង្គប្រជុំ ជ្រាប និងងាយដាក់ចេញនូវផែនការសម្រាប់អនុវត្តតាមថ្នាក់រដ្ឋបាលនីមួយៗ ។

 

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

Leave a Reply

Your email address will not be published.