
នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខនិងឧបត្ថម្ភថវិកា ជូនដល់កងទ័ពជួរមុខ ដែលបាន និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យភូមិភាគ៥ ខេត្តបាត់ដំបង។ ជាមួយគ្នានោះ ក៏បានឧបត្ថម្ភថវិកាជូនដល់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យភូមិភាគ៥ ចំនួន ៥លានរៀលផងដែរ។





