ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមជាមួយ ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត នៅសាលប្រជុំសាលាខេត្ត។

 

ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ព្រះរាជអាជ្ញា ប្រធានសាលាដំបូង អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងឈរជើង ក្នុងភូមិសាស្ត្រខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក អភិបាល អភិបាលក្រុង ស្រុក នាយកទីចាត់ការ ប្រធានអង្គភាព មន្ត្រីរាជការសាលាខេត្ត តំណាងអង្គការដៃគូអភិវឌ្ឍន៍ ថ្នាក់ដឹកនាំកងកម្លាំងក្រុង ស្រុក មេឃុំចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទូទាំងខេត្ត។

 

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានណែនាំ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តតាមត្រួតពិនិត្យការស្នាក់នៅ តាមសណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួល និងផ្ទះជួលដើម្បីធានាថាគ្មានបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅក្នុងខេត្តកំពង់ឆ្នាំង។

 

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

Leave a Reply

Your email address will not be published.