ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពត រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦

ខេត្តកំពត៖ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម តាក់ ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម បណ្ឌិត ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផល​ការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពត។ ពិធីបើកសន្និបាតនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ​អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលា​ដំបូងខេត្ត លោកស្នងការនគរបាលខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង​៣ លោក លោកស្រី ស្នងការរង នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ប្រធានទីស្នាក់​ការច្រកទ្វារព្រំដែនទ្វេភាគីទាំង២ ព្រមទាំង អភិ​បាលក្រុង/ស្រុក ទាំង៩ រួមទាំង លោកអធិការនគរបាលក្រុង /ស្រុកទាំង៩ មេឃុំ ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៩៣ ឃុំ សង្កាត់។

 

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត

Leave a Reply

Your email address will not be published.