ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងជំនាញ់អង្គការថែរក្សាការពារអភិរក្សធនធានធម្មជាតិសហរការជាមួយកម្លាំងខន្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីបានចុះស្ទាក់ចាប់បានរថយន្ត១គ្រឿកំពុងដឹកឈើ

ខេត្តមណ្ឌលគិរី : នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣នៅវេលាម៉ោង ៩.៥៥នាទីព្រឹកមានរថយន្តម៉ាកហ្វ័រណ័រពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ(ភ្នំពេញ2U.6487)បានដឹកឈើគ្រោងទ្វារកែច្នៃខុសច្បាប់ចេញពីតំបន់នីម៉ង់ស្រុកកែវសីមាកាត់តាមភូមិពូត្រុំសង្កាត់រមនាក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី រថយន្ត១គ្រឿងនេះតែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើរជារៀងរាល់ថ្ងៃចៃដន្យ នៅព្រឹកថ្ងៃសុក្រកងកម្លាំងអង្គការថែរក្សាការពារអភិរក្សធនធានធម្មជាតិ ប្រចាំនៅខាងចំណុចភូមិពូត្រុំលោចាន់ សុខបានសហការគ្នាជាមួយកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ដឹកនាំដោយលោកសុខ សារួនបានធ្វើការស្ទាក់ឃាត់រថយន្តយន្តដឹកឈើ១គ្រឿងនិងរឹបអូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ។

សូមបញ្ជាក់ថា ចំណែកតៃកុងបើកបររថយន្តដឹកឈើបានរត់គេចខ្លួនបាត់អស់រលីងគ្មានស្រមោល៕

Leave a Reply

Your email address will not be published.