ព័ត៌មានជាតិ

ចែកជូនទឹកដោះគោ France BeBe ដល់ពលរដ្ឋក្នុងស្រុក ក្រុង ចំនួន ៣ នៃខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រះនេត្រព្រះ ក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បាននាំយកទឹកដោះគោ France BeBe ជាអំណោយខ្ញុំ និងក្រុមគ្រួសារ ចំនួន ៤៦៦កេស ស្មើនឹង ២ ៧៩៦កំប៉ុងធំ ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលមានកូនអាយុ ៦ខែចុះក្រោម ចំនួន ៩៣២នាក់។

ទឹកដោះគោ France BeBe ដែលក្រុមការងារ បានចែកជូនបងប្អូនប្រជាពលរដ្ឋ នាឱកាសនោះ ក្នុង ១នាក់ៗទទួលបានទឹកដោះគោ ចំនួន ៣កំប៉ុងធំ រួមមាន ៖
១. ស្រុកព្រះនេត្រព្រះ
– ប្រជាពលរដ្ឋ ចំនួន ៧៥០នាក់
– ទឹកដោះគោ ចំនួន ៣៧៥កេស ស្មើនឹង ២ ២៥០កំប៉ុងធំ
២. ក្រុងសិរីសោភ័ណ
– ប្រជាពលរដ្ឋ ចំនួន ៨២នាក់
– ទឹកដោះគោ ចំនួន ៤១កេស ស្មើនឹង ២៤៦កំប៉ុងធំ
៣. ក្រុងប៉ោយប៉ែត
– ប្រជាពលរដ្ឋ ចំនួន ១០០នាក់
– ទឹកដោះគោ ចំនួន ៥០កេស ស្មើនឹង ៣០០កំប៉ុងធំ៕

Leave a Reply

Your email address will not be published.