គ្រោះថ្នាក់ចរាចរណ៍ ព័ត៌មានជាតិ

មន្ត្រីនៃមន្ទីរពាណិជ្ជកម្មម្នាក់ ស្រវឹងជោកជាំបើកបររថយន្តក្នុងល្បឿនលឿនជ្រុលទៅបុកខឿនចិញ្ចើមផ្លូវពេញទំហឹងបណ្តាលឱ្យស្លាប់

ខេត្តប៉ៃលិន ៖ បុរសម្នាក់ ត្រូវបានគេស្គាល់ថា ជាមន្ត្រីនៃមន្ទីរពាណិជកម្មខេត្តប៉ៃលិន បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈដែលស្រវឹងស្រាជោកជាំ បើកបររថយន្តក្នុងល្បឿនលឿន ត្រង់ចំណុចផ្លូវកោង លុះបួងចង្កូតមិនទាន់ ក៍ជ្រុលទៅបុកខឿនក្បែរចិញ្ចើមផ្លូវ ពេញទំហឹង បណ្តាលឱ្យស្លាប់តែម្តង។
ហេតុការណ៍បុរសម្នាក់ស្រវឹងស្រាបើកបររថយន្តក្នុងល្បឿនលឿនជ្រុលទៅបុកខឿនក្បែរចិញ្ចើមផ្លូវស្លាប់នេះ បានកើតឡើងនៅវេលាម៉ោង 10. និង 12នាទីយប់ថ្ងៃទី28 ខែកញ្ញា ឆ្នាំ2023 ត្រង់ចំណុចផ្លូវបំបែកជា៤ មុខវត្តអូរច្រា ស្ថិតនៅក្នុងភូមិអូរចាកណ្ដាល សង្កាត់ទួលល្វា ក្រុងប៉ៃលិនខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ អ្នកបើកបររថយន្ត មាន ឈ្មោះ ព្រហ្ម កាមុ៉ល ហៅគក់ ភេទប្រុស អាយុ48ឆ្នាំ ជាមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន រស់នៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយបើកបររថយន្តម៉ាកបាឡែន ស៊េរីឆ្នាំ 2003 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ បាត់ដំបង 2A 97 43 ក្នុងល្បឿនលឿន ជ្រុលទៅបុកឃឿនក្បែរចិញ្ចើមផ្លូវដោយខ្លួនឯង ក្នុងស្ថានភាពស្រវឹង ដែលបើកបរក្នុងទិសដៅពីខាងកើតឆ្ពោះទៅទិសខាងលិច បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។
បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.