
ខេត្តកណ្តាល : ស្ត្រីនឹងកូន បានស្លាប់នៅក្នុងថ្លុកឈាមក្នុងបន្ទប់ ដែលគេសង្ស័យថា ជាអំពើឃាតកម្មដ៏សាហាវយង់ឃ្នង់នេះ ប្រព្រឹត្តដោយប្តី ឪពុក ជនរងគ្រោះ ហើយសាកសព ត្រូវបានគេប្រទះឃើញនៅក្នុងបន្ទប់ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅចំណុច ភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
រន្ធត់ចិត្តណាស់ ! ប្រជាពលរដ្ឋឃើញស្ត្រីម្នាក់បានស្លាប់ក្នុងថ្លុកកឈាមជាមួយកូន សង្ស័យអំពីឃាតកម្មប្រព្រឹត្តដោយប្តីរបស់ខ្លួន !
មុនពេលកើតហេតុ កាលពីម្សិលមិញ ស្ត្រីរងគ្រោះដែលត្រូវជាប្រពន្ធ បានទៅដាក់ពាក្យសុំលែងលះគ្នានៅសាលាឃុំ ប៉ុន្តែមន្ត្រីសាលាឃុំជាប់រវល់ ក៏បានត្រឡប់មកផ្ទះវិញ ។ ទើបនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ សាកសពប្រពន្ធនឹងកូន ត្រូវបានគេប្រទះឃើញស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធម្ម ។ បន្ទាប់ពីប្រព្រឹត្តអំពើឃាតកម្មរួច ជនដៃដល់ជាប្ដីនិងជាឪពុក បានរត់គេចខ្លួន ។ សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន កំពុងចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ កុសលវិច្ច័យ ទៅលើសាកសព និងកំពុងតាមប្រមាញ់ជនដៃដល់ជាឃាតករដែលកំពុងរត់គេចខ្លួន ៕





